ជប៉ុន​នឹង​ផ្ដល់​ជំនួយ​ឥត​សំណង​ជិត​១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​​​ដល់​កម្ពុជា​ ដើម្បី​គាំទ្រ​ដល់​ការវាស់​វែង ​និង​ការ​ចុះបញ្ជី​ដីធ្លី​តាម​រយៈ​ការដំ​ឡើង​ស្ថានីយ៍​វាស់​វែង​អចិ​ន្ត្រៃ​យ៍​ដោយ​ផ្កាយ​រណប​​​។

តាម​​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​​ចេញនៅ​​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ​​​​២០២៣​ លោក​ សុខ​ ចិន្ដាសោភា​​ រដ្ឋមន្ត្រី​ការបរទេ​​ស​ និងលោក​​ អូណូ អាតស៊ូស៊ី (​UENO Atsushi) ឯកអគ្គ​រាជទូត​ជប៉ុន​​ប្រ​ចាំ​​កម្ពុជា ​នឹង​ចុះ​ហត្ថលេខា​រួមគ្នា​នៅ​ថ្ងៃទី​២៦ ខែតុលា​ នៅ​ទី​ស្ដី​ការ​ក្រ​សួង​ការបរទេស​ ​ស្ដី​ពី​ការ​ផ្ដល់​ហិរញ្ញ​​​សប្ប​ទាន​ឥត​សំ​ណង​របស់​រដ្ឋា​ភិបាល​ជប៉ុន​ ដែល​មាន​ទឹក​ប្រាក់ប្រមាណ​ជា​ ៩.៧​លាន​ដុល្លារ​ ដើម្បី​អនុវត្ត​គម្រោង​សម្រាប់​ការ​កសាង​បណ្ដាញ​ស្ថានីយ​វាស់​វែង​អចិន្ត្រៃ​ដោយ​ផ្កាយ​រណប​ទូទាំង​ប្រ​ទេស​។

តាមសេច​ក្ដី​ប្រកាស​ព័ត៌មាន​​ដដែល​​​បន្ថែមថា​ គោល​បំ​ណង​នេះ​គឺ​ដើ​ម្បី​ពន្លឿន​​ការ​អង្កេត​វាស់​វែង​សុរិ​យោ​ដី​​ ព្រម​ទាំង​ពង្រឹង​សេវា​រដ្ឋបាល​ពាក់ព័ន្ធ​ការ​ចុះ​បញ្ជី​ដី​ធ្លី​ ដោយ​ការ​ដំ​ឡើង​ស្ថានីយ៍​​វាស់​វែង​អចិន្ត្រៃ​យ៍​ដោយ​ផ្កាយ​រណប​​៕​