មន្រ្តីអង្គការមិនមែនរដ្ឋាភិបាលផ្នែកធុរកិច្ច រិះគន់ចំណាត់ការដែលរដ្ឋាភិបាលសម្រេចកាត់ផ្ទៃ​ដីនៅ​​តំ​​បន់​​ឱ្យទៅក្រុមហ៊ុនឯកជនទទួលបានសិទ្ធិកាន់កាប់ ក្នុងទំហំដីប្រមាណ១០ហិកតារ​​បន្ថែម​​ទៀ​តនេះ បា​​​ន​​ជំរុ​​ញ​​​​ឱ្យផ្ទៃបឹងដែលធ្លាប់រំដោះទឹកនៅទីក្រុងភ្នំពេញត្រូវរួមតូចជាងមុន ខណៈពលរដ្ឋ​​ដែលរស់នៅ​​ជុំវិ​ញ​​​​​តំប​ន់​​​​​​បឹ​​ង​​នេះ​​​​​​បន្តតវ៉ាដើម្បីជំរុញឱ្យមានដំណោះស្រាយ លើដីមានជម្លោះ តែត្រូវបរាជ័យរហូត។

ប្រតិកម្មរបស់អង្គការស៊ីវិលនេះ ធ្វើឡើងក្រោយពីរដ្ឋាភិបាលក្នុងពេលដែលលោក ហ៊ុន សែន នៅធ្វើ​​ជា​​នា​យ​​ក​​រដ្ឋ​មន្រ្តី បានធ្វើអនុប្រយោគដោយកាត់ផ្ទៃដីបឹងតាមោកប្រមាណ ១០ហិកតាបន្ថែមទៀត ឱ្យទៅអ្នកឧកញ៉ា គិ​​ត ម៉េង កាន់កាប់ក្នុងនាមជាឯកជន។អង្គការសមាគមធាតត្នោត បានចេញផ្សាយរបាយការណ៍ កាលពីថ្ងៃទី ២​​៨ ខែតុលា ដែលរបាយការណ៍នោះ ត្រូវបានចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន តាំ​​ង​​ពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣។តាមរយៈអនុក្រឹត្យនេះ រដ្ឋាភិបាលបានកាត់ផ្ទៃដីបឹងតាមោក ឱ្យទៅ​​ក្រុម​​ហ៊ុន រ៉ូយ៉ាល់ គ្រុងរបស់អ្នកឧកញ៉ា គិត ម៉េង ក្រោមគោលការណ៍អនុប្បយោគពី​​ដីសាធារណៈ​​រដ្ឋទៅជា​​ដីឯក​​ជ​ន​​របស់រដ្ឋ ហើយបន្ទុកពន្ធ និងអាកររដ្ឋាភិបាលជាអ្នកទទួលខុសត្រូវ។

មន្រ្តីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លោក វណ្ណ សុផាត លើកឡើងថាកន្លងមកសង្គមស៊ីវិលក៏បានផ្តល់អនុសាសន៍ជាច្រើនដល់រដ្ឋាភិបាលឱ្យពិចារណាផ្អាកកា​​រផ្តល់ដីសម្បទាននេះដែរ​​ ប៉ុន្តែរដ្ឋាភិបាលមិនត្រឹមតែមិនបញ្ឈប់ការផ្តល់ផ្ទៃដីបឹងតាមោកនេះទេ តែថែ​មទាំ​​ង​​បន្ត​​​សកម្មភាព​​របស់ខ្លួនដោយមិនខ្វល់មិនផលប៉ះពាល់ឡើយ។

លោកបន្តថា៖ « ទាំងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ទាំងអង្គការសង្គមស៊ីវិល ទាំងមជ្ឈដ្ឋានជាតិ​ និងអន្តរជាតិបានផ្តល់ជាយោបល់ និងផ្តល់ជាអនុសាសន៍លើកឡើងជាច្រើនលើក​ច្រើន​សារមកហើយ​ទៅដល់រដ្ឋាភិ​បាលថា​ឱ្យពិចារណាក្នុងការផ្អាកក្នុងការផ្តល់ដីសម្បទាន ប៉ុន្តែយើងឃើញថារដ្ឋាភិបាលដូចជាចម្លែក​ក្នុងការ​ពន្លឿនផ្តល់ដីសម្បទានទៅឱ្យក្រុមហ៊ុន ទៅឱ្យឧកញ៉ាក៏ដូចជាអ្នកមានអំណាចហ្នឹង! ដោយពុំមានស្តាប់យោ​​បល់ ឬមួយក៏ពុំមានអើពើនឹងមតិយោបល់​និងការប៉ះពាល់​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ទេ » 

របាយការណ៍ដែលចេញផ្សាយដោយ អង្គការសមាគមធាងត្នោត ស្តីពីបច្ចុប្បន្នភាពនៃការកាត់ផ្ទៃបឹង បង្ហា​​ញ​​ថា បឹង​តា​មោក​​ ឬ​បឹង​កប់​ស្រូវ​ គឺជា​បឹង​ធម្មជាតិ​ធំជាង​គេ​​នៅ​រាជ​ធានី​ភ្នំពេញ​ ដែល​មាន​ទីតាំង​នៅ​ភាគ​ខាងលិ​​ច​​ឈៀង​ខាងជើង​តាម​បណ្តោយ​ផ្លូវ​មហាវិថី​ឈ្នះ​​-ឈ្នះ​ និងមាន​ទំហំ​សរុប​ចំនួន​​៣២៣៩,៧ ហិកតា​ លាត​សន្ធឹ​​​ង​លើ​ខណ្ឌ​ចំនួន​​២ សង្កាត់​៦ និងភូមិ​២៥​។​

របាយការណ៍ដដែលបង្ហាញទៀតថា ការកាត់​​ផ្ទៃបឹងតាមោកលើកទី៧៤ គិត​ត្រឹមថ្ងៃ​ទី​២៩ ខែ​ឧសភា​ ឆ្នាំ​​២​០​​២​៣ នេះបានធ្វើឱ្យផ្ទៃបឹងដែលបានកាត់កើនឡើង ២ ៣៩៧​ ហិកតា ​ឬ​ស្មើប្រមាណ ​៧៤​% ​នៃ​ផ្ទៃ​បឹងសរុប។​

អង្គការសមាគមធាតត្នោត បានស្រង់របាយការណ៍ដែលចេញដោយសាលារាជធានីភ្នំពេញ បញ្ជាក់ថា បើ​ផ្អែ​​ក​​​តាម​ប្លង់​គោល​ប្រើ​ប្រាស់​ដី​របស់​សាលា​រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ​២០​​៣​​៥​ ផ្ទៃ​បឹង​ដែល​ត្រូវ​រក្សា​ទុក​មាន​ប្រ​​មា​​ណ​​២១៤០​ ហិក​តា​ តែ​បច្ចប្បន្ន​កា​រ​កាត់​បឹង​លើស​ពី​ទំ​ហំ​ដែល​​ត្រូវ​រក្សាទុក​​​​នេះ​ហើយ​។

លើសពីនេះទៀត ការកាត់ឆ្វៀលផ្ទៃដីបឹងនេះ ជំរុញឱ្យពលរដ្ឋជិត​ ៣០០គ្រួសារ​ ដែលរស់នៅ​ភាគ​ខាងជើ​ងនៃ​បឹ​​ង​​​​តាមោក ត្រូវប្រឈមនឹង​ការ​បណ្ដេញ​ចេញ​ដោយបង្ខំ និងការបាត់បង់ចំណូលក្នុងកម្រិតមួយដែលខ្ពស់​។ 

គេសង្កេតឃើញថា ពលរដ្ឋដែលរស់នៅជុំវិញតំបន់បឹងតាមោក ចេញតវ៉ាជាបន្តបន្ទាប់ ហើយដាក់ញាតិទៅ​​ស្ថា​​ប័​​នរដ្ឋ ដូចជា ក្រសួងរៀបចំ​ដែនដី​​ រដ្ឋសភា និងខុទ្ទ​​កា​​​​ល័យ​​​នាយ​​ក​រដ្ឋ​​មន្ត្រីជាដើម ប៉ុន្តែមិនដែលទទួ​​លបា​​​ន​ដំ​​ណោះ​ស្រាយពីស្ថាប័នទាំងនោះទេ។​

អ្នក​ស្រី សឿន ស្រី​សុទ្ធ ដែលអះអាងត្រូវរង់គ្រោះពីការរំលោភ​បំពាន​ដី​ដែល​​រស់នៅ​បឹង​តាមោក និង​កំពុង​តែរង​បណ្តឹ​​ង​ពីតុលាការ បង្ហាញការ​សោកស្តាយ និង​ឈឺចាប់ដែលរដ្ឋាភិបាលមិនមានដំណោះស្រាយជូនពួកគា​​ត់ ហើយបែរជាបន្ត​កាត់​ដី​បឹង​តា​មោក​​ឱ្យ​ក្រុម​អ្នក​មាន​អំណាច​ទៅវិញដូច្នេះ។​

អ្នកស្រី​បន្តថា៖ « ខ្ញុំមានអារម្មណ៍ថាសោកស្តាយ ហើយឈឺចាប់ខ្លាំងរាល់ការដែលពួកខ្ញុំសហគមន៍​​ដែលទទួចស្នើសុំដល់រាជរដ្ឋាភិបាលគាត់អត់មានដំណោះស្រាយសោះជូន​ពលរដ្ឋសោះ​ បែរជាគាត់​មានការកាត់ដីបឹងដល់ឧកញ៉ាបន្តៗទៀត​ចឹងពួក​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ​»។​

ដោយឡែក លោក វណ្ណ សុផាត យល់ឃើញថាការផ្តល់ដីឱ្យក្រុមហ៊ុនឯកជន​ និងអ្នកមានអំណាចនេះ គឺ​ជាបញ្ហាមួយគួរឱ្យ​ព្រួយបារម្ភ​​ ដែលរដ្ឋាភិបាលមិនបានគិតគូរពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។បើតាមអ្នកការ​​ពា​​រ​​សិទ្ធិមនុស្សរូបនេះ ​ធ្លាប់ដាក់ក្តី​សង្ឈឹមថា​រដ្ឋាភិបាល​ថ្មីនឹង​​ពិចារណា​ក្នុងការស្វែងរកដំណោះស្រាយ ដើម្បី​​ដោះ​​​​បញ្ចប់​​បញ្ហានេះ ប៉ុន្តែ​បច្ចុប្បន្នករណីនេះ​នៅតែ​បន្ត​កើត​ឡើ​​ង​​​​ដូចមុនដដែល​​។

លោកបន្ត​ថា​៖ « យើងសង្កេត​ឃើញ​ថា​ការផ្តល់ដីទៅឱ្យក្រុមហ៊ុន ទៅឱ្យ​ឯកជន​ ទៅឱ្យ​អ្នកមានអំ​​ណាច ទៅឱ្យ​បក្សពួក​នៅបឹង​តា​មោក​នេះ គឺ​ថា​វា​ជាបញ្ហាមួយដែលគួរឱ្យ​ចាប់​អារម្មណ៍​​ ដែលយើង​កំពុង​តែ​មានចំងល់​ថា​ហេតុអ្វី​បាន​ជា​ពន្លឿន​ក្នុង​ការ​ផ្តល់​ដីឱ្យ​ហ្នឹង ដោយ​មិន​បានគិតគូរ​ពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជាបរិស្ថាន ឥលូវ​ហ្នឹង! កំពុងតែ​មាន​ការចាក់ដីយ៉ាង​​គគ្រឹកគគ្រេង​ហើយ​ការ​ចាក់ដីហ្នឹង គឺ​ថា​ហាក់​បី​​ដូ​ច​ជាលឿនណាស់ […] យើងតែង​សង្ឈឹម​ថា​ពួកគាត់​នឹងទទួល​បានម្លប់​​ជ្រក​​កោននៅ​​ក្រោមការ​ដឹកនាំរបស់​រាជ​​រដ្ឋា​ភិបាល​ថ្មី​ហ្នឹង​ ​សង្ឃឹម​ថានឹង​មាន​សេច​ក្តី​សុខ​ និង​សន្តិភាព​ ប៉ុន្តែ​រហូ​តមក​ដល់​បច្ចុប្បន្ន​នេះ​ឃើញ​ថាវា​អត់បាន​កាត់​បន្ថយ​បញ្ហា​ដែល​កើត​ឡើង​ពីមុន​មកទេ​​ មាន​តែ​បន្ត​ ហើយ​រឹត​តែ​មាន​ការ​កើនឡើង​នៃការចាក់​ដីនេះ​ទៀត ​» ។

គេហទំព័រ New​sroom Cambodia បាន​ព្យាយាម​ទាក់​ទង​​​​សុំ​​ការ​​អត្ថាធិប្បាយជុំវិញករណីនេះ​​​ពី ​លោក​​ ប៉ែន បូណា​ ​​​អ្នកនាំ​ពាក្យ​​​រដ្ឋាភិបាល តាមប្រព័ន្ធទូរស័ព្ទ និងបណ្តាញសង្គម​តេឡេក្រាមដែរ​ ប៉ុន្តែ​មិន​​​​ទទួល​​បាន​​​កា​​រ​ឆ្លើយតប​ឡើយ​​ ​គិត​មក​ត្រឹម​ថ្ងៃ​ទី​​៣១ ​ខែតុលា​ ឆ្នាំ២០២៣ ​​​​​នេះ​។​

​បឹ​ងតាមោកគឺជាបឹងធម្មជាតិដ៏ធំ​មួយដែល​​មានទីតាំងស្ថិត​នៅ​ក្នុងខណ្ឌ​ព្រែក​ព្នៅ​។​ សព្វថ្ងៃ​បឹងធម្មជាតិនេះ​ ត្រូវ​បានចាក់ដី​លុបក្រោមរូបភាពនៃការអភិវឌ្ឍន៍។ ក្រោយពីបឹង​នៅ​ទីក្រុង​ភ្នំពេញ​ត្រូ​​វលុបជាបន្តបន្ទាប់ គេសង្កេ​​ត​​ឃើញថាបញ្ហាទឹកជំនន់​ជន់​លិច​ទីក្រុង​តែងតែ​កើតមានជាញឹកញាប់​ នៅរដូវភ្លៀង​ដែលបណ្តាលជះ​ផលប៉ះពា​​ល់​​ទាំងផ្នែក​សេដ្ឋកិច្ច និងសង្គម៕​