ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តកែបនឹងរៀបចំប្រារព្ធពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» ដែលនឹងប្រព្រឹត្តទៅពីទី០១ ដល់ ទី០៣ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យចេញនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាក់ថា ពិធីបុណ្យសមុទ្រនេះមានសកម្មភាពសំខាន់ៗសម្រាប់ទស្សនា និងកម្សាន្ត ដូចជាការប្រគុំតន្រ្តី ការបាញ់កាំជ្រួច មហោស្រពម្ហូបអាហារ និងការតាំងផលិតផលទេសចរណ៍នៅតាមមាត់ឆ្នេរផងដែរ។
សេចក្តីជូនដំណឹងដដែលបន្ថែមថា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងភរិយា នឹងចូលរួមក្នុងកម្មវិធីបុណ្យសមុទ្រនោះផងដែរ៕