ក្រសួងទេសចរណ៍​សហការជាមួយ​រដ្ឋបាល​ខេត្តកែប​នឹង​​រៀបចំប្រារព្ធពិធីបុណ្យសមុទ្រលើកទី១០​ នៅខេត្តកែប ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» ដែល​នឹង​ប្រព្រឹត្តទៅពី​ទី០១ ដល់​ ទី​០៣ ខែធ្នូ ឆ្នាំ២០២៣។​

ក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យចេញនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាក់ថា ពិធីបុណ្យ​សមុទ្រ​នេះ​មានសកម្មភាពសំខាន់ៗសម្រាប់​ទស្សនា និង​កម្សាន្ត ដូចជា​ការប្រគុំ​តន្រ្តី ការបាញ់​កាំជ្រួច មហោស្រពម្ហូបអាហារ និង​ការតាំង​ផលិតផល​ទេសចរណ៍​នៅ​តាម​មាត់​ឆ្នេរ​ផង​ដែរ។​

សេចក្តី​ជូន​ដំណឹង​ដដែល​បន្ថែម​ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និង​ភរិយា នឹង​ចូលរួម​ក្នុង​កម្ម​វិធី​បុណ្យ​សមុទ្រ​នោះ​ផង​ដែរ៕​