ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជី​សំណើ​គម្រោងវិនិយោគចំនួន ១៥ ដែល​មាន​ទុន​សរុបជាង ២៤៧ លានដុល្លារ​សហរដ្ឋ​​អាមេរិ​​ក ដោយអាច​បង្កើត​ការងារ​ជាង​១៦,០០០​កន្លែង។​

តាមសេចក្ដីប្រកាសព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ចេញ​នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បញ្ជាក់ថា គម្រោងវិនិយោគចំនួន ១៥ ក្នុង​នោះ​មា​​ន​គម្រោង​វិនិយោគ​តាម​វិស័យ​ឧស្សាហកម្ម​ចំនួន ១៤ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ផ្សេងៗ​ចំនួន​១។​

សេចក្ដីប្រកាសព័ត៌មានដដែលបន្ថែម​​ថា គម្រោង​វិនិយោគដែ​លទទួល​បាន​ការអនុម័ត​រួមមាន គម្រោង​វិនិយោគ​ស្ថានីយ​ន៍​​ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតសម្ភារៈវេចខ្ចប់កេសកាតុង និងថង់ប្លាស្ទិក រោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង និង​កាបូប រោងចក្រ​ផលិត​សម្ភារៈ​សត្វ​ចិញ្ចឹម រោងចក្រផលិតសម្ភារៈតុបតែងគេហដ្ឋាន ស៊ុមរូបថត អំពូលភ្លើង អំពូលភ្លើងលំអ និងសម្ភារៈតុបតែងដើមណូអែល សម្ភារៈបន្ទប់ទឹកនិងគ្រឿងបង្គុំវាំងនន គ្រឿង​អេឡិច​ត្រូនិក និងតុក្កតាសម្រាប់តាំងលំអរ​សួនច្បារ ៕