គណបក្សកម្លាំងជាតិ​ ស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិនិត្យ​​​លទ្ធភាព​​ដោះលែង​អ្នកទោស​ ពាក់ព័ន្ធនឹងរឿងនយោបាយ អ្នកការពារសិទ្ធិមនុស្ស និងមេដឹកនាំ​សហជីព​ទាំងអស់​​ដែល​​កំពុង​ជាប់​ឃុំ។

យោងតាមសេចក្តីថ្លែងការណ៍​របស់គណបក្សកម្លាំងជាតិ ចេញ​​កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២៣​ ​ប​ញ្ជា​ក់​ថា​ ​​ចា​ប់​តាំ​ង​ពី​ចុ​ង​ឆ្នាំ​​២​០​១​៧​មក​​ ​ស​​ហ​គ​ម​ន៍​អ​​ន្ត​រ​ជា​តិ​​​បាន​ផ្តា​ច់​ប្រ​ព័​ន្ធ​អ​នុគ្រោះ​​ព​ន្ធ​នាំ​ចូ​ល​ទៅ​ស​​ហ​ភា​ព​អឺ​រ៉ុ​ប​​ ​(​E​B​A​)​ ​២​​០​%​ ​​ខណៈ​ស​ហ​រ​​ដ្ឋ​អា​មេ​រិ​ក​​មិ​ន​ប​ន្ត​ផ្ត​​ល់​ប្រ​ព័​ន្ធ​អ​​នុ​គ្រោះ​ព​ន្ធ​នាំ​ចូ​ល​ ​(​G​S​​P​)​ ​ចា​​ប់​តាំ​ង​ពី​​ដំ​ណា​ច់​ឆ្នាំ​ ​​២​០​​២​០​ ​ម​ក​ ដោយសារ​​អ្នក​នយោបាយ​សំឡេង​ជំទាស់ មន្រ្តី​សិទ្ធិ​មនុស្ស ​អង្គការ​សង្គម​ស៊ីវិល ​សកម្ម​ជន​សហជីព ​សកម្ម​ជន​ដីធ្លី ​សកម្ម​ជន​បរិស្ថាន ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ​រង​ការ​បង្រ្កាប​ជា​បន្ត​បន្ទាប់​។

គណបក្សកម្លាំងជាតិបានបន្តទៀតថា​៖ «ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​គួរ​ពិនិត្យ​លទ្ធភាព ​ដោះ​លែង​អ្នក​កំពុង​ជាប់​ឃុំ​រឿង​នយោបាយ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​មេ​ដឹក​នាំ​សហជីព​ ដែល​រួម​មាន ​លោក ​កឹម សុខា ​លោក​ ថាច់ សេដ្ឋា ​លោក​ កាក់ កុម្ភារ​ លោក​ សៀម ភ្លុក ​លោក ​តូច បឹង​ លោក​ ខឿន វីរ៉ាត់​ លោកស្រី ​នូ សុទ្ធារី ​លោក​ចៅ វាសនា ​កញ្ញា​ សេង ធារី​ និង​កញ្ញា ឈឹម ស៊ីថរជាដើម»​​។

គណបក្សកម្លាំងជាតិបន្ថែម​ក្នុងលិខិត​នោះ​ថា ​ការដោះលែងអ្នក​ជាប់ឃុំទាំ​ង​នោះ គឺ​ដើម្បី​ដោះស្រាយ​វិបត្តិផ្ទៃក្នុង ឆ្ពោះទៅសាមគ្គីភាព និងឯកភាពជាតិពិតប្រាកដឡើងវិញ ដែល​ជា​មូលដ្ឋាន​ក្នុង​ការ​ស្តារ​ប្រព័ន្ធ​អនុគ្រោះព​ន្ធ​ដែលបាត់បង់។​

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់ Newsroom Cambodia ថា ​​នៅកម្ពុជា អំណាច​ត្រូវបានបែងចែកដាច់ពីគ្នារវាង អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ លោក​ថា សម្រេចផ្តន្ទាទោស ឬដោះលែងអ្នកណា គឺ​ជាឆន្ទានុសិទ្ធិរបស់តុលាការ។
លោកបានបន្តថា​៖​​ «​នៅកម្ពុជាអត់មានអ្នកទោសនយោបាយទេ មានតែ​អ្នក​នយោបាយ​ប្រព្រឹត្តិ​​ល្មើ​សច្បាប់​ហើយ​ត្រូវ​បានតុលាការផ្តន្ទាទោស ដូច្នេះ​ទុក​ឱ្យ​តុលាការដំណើរការរឿងក្តីតាមនីតិវិធីចុះ បើ​គណបក្ស​នោះច​ង់​ជួយ​អ្នកណាម្នាក់​តាម​ផ្លូវតុលាការ សូម​ជួយរកមេធាវីពូកែៗមកការពារក្តី និងរកភស្តុតាងដោះបន្ទុកទើបត្រូវតាមនីតិវិធី​​ច្បាប់ និងស្របតាមដំណើរការនីតិរដ្ឋ។ សូមកុំប្រើនីតិមាត់​​»​។​

បើតាមលិខិត​របស់​គណបក្ស​កម្លាំងជាតិ  អ្នក​កំពុង​ជាប់​ឃុំ​រឿង​នយោបាយ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​​មេ​ដឹក​នាំ​សហជីព​ ដែល​​កំពុង​ជាប់ឃុំ​​រួម​មាន ​លោក ​កឹម សុខា ​លោក​ ថាច់ សេដ្ឋា ​លោក​ កាក់ កុម្ភារ​ លោក​ សៀម ភ្លុក ​លោក ​តូច បឹង​ លោក​ ខឿន វីរ៉ាត់​ លោកស្រី ​នូ សុទ្ធារី ​លោក​ចៅ វាសនា ​កញ្ញា​ សេង ធារី​ និង​កញ្ញា ឈឹម ស៊ីថរ​ ជា​ដើម៕​