មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ចេញប្រតិកម្មនៅថ្ងៃនេះ ប្រឆាំងគេហទំព័រ​​មួយ​​​ដែលមានឈ្មោះថា«ព្យាបាលមេរោគអេដ​​ស៍»ដែលអះអាងថាមានថ្នាំព្យាបាលប្រ​ភេទជំងឺដែល​​បង្កឡើ​ង​​ដោ​យ​​មេ​​រោគប្រភេទ វីរុស នេះជាសះស្បើយបាន។

គេហទំព័រ Newsroom Cambodia ទទួលបានសេចក្តីប្រកាសព័ត៌មានដែលចេញដោយ គេហទំព័រហ្វេសប៊ុក នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (National Center for HIV/ AIDS, De​rmatology and STD, Cambodia) នៅថ្ងៃទី៩ខែ មករា ឆ្នាំ២០២៤ នេះដោយចាត់ទុកថាការផ្សព្វ​​ផ្សា​យ​​ថ្នាំព្យាបាលជំងឺអេដស៍បែបនេះ វាគឺជារឿងក្លែងក្លាយខុសច្បាប់ដែលមិនទាន់មានការបញ្ជាក់ត្រឹ​​​​ម​​ត្រូវជា​​មួ​យនឹងក្រសួងសុខាភិបាលនៅឡើយទេ មកដល់ពេលនេះ។

ប្រតិកម្មនេះ ក្រោយពេលរកឃើញថា គេហទំព័រហ្វេសប៊ុកឈ្មោះថា «ព្យាបាលរោគអេដស៍ » បានផ្សព្វផ្សា​​យ​ថាខ្លួនពិតជាមានឱសថតប្រភេទ ហើយព្យាបាលជំងឺពិតប្រាកដមែន។

បន្ថែមពីលើនេះ មន្រ្តីដែលគ្រប់គ្រង គេហទំព័រហ្វេសប៊ុក នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែ​​​​ក​និងកាមរោគ បានអះអាងនៅថ្ងៃនេះថាបច្ចុប្បន្ននេះ មានជនឆ្លៀតឱបោកប្រាស លក់ថ្នាំក្លែងក្លាយ និ​ង​​​​​​បន្តផ្សព្វផ្សាយខុសពីការពិត ដូចករណីគេហទំព័រហ្វេសប៊ុកឈ្មោះ «ព្យាបាលរោគអេដស៍» នេះជាដើម នាំ​​ឲ្យពលរដ្ឋមានការយល់ច្រឡំថាពិតជាមានថ្នាំព្យាបាលជំងឺអេដស៍ជាប្រាកដមែន។

ប្រភពបន្តថា រាល់ឱសថទាំងអស់ជាពិសេសឱសថព្យាបាលមេរោគអេដស៍ មួយនេះគឺមិនទាន់ទទួលស្គាល់ពីអង្គការសុខភាពពិភពថាមានថ្នាំប្រភេទនេះព្យាបាលអ្នកជំងឺជាសះស្បើយទាំងស្រុងនៅឡើយទេ។

មិនតែប៉ុណ្ណោះ មេរោគអេដស៍/ជំងឺអេដស៍ រហូតដល់ពេលនេះ មិនទាន់មានប្រទេសណា រកឃើញឱសថព្យាបាលជាសះស្បើយ នៅឡើយទេ។

លោកបន្តថា៖«[ជំងឺអេដស៍]ជាបញ្ហាសុខភាពជាសកល ប្រសិនបើមានការផ្សព្វផ្សាយ និងទទួលការព្យា​​បា​លមិនបានត្រឹមត្រូវ នាំឱ្យប្រជាពលរដ្ឋដែលផ្ទុកមេរោគប្រឈមមុខដល់អាយុជីវិតគ្រប់ពេល »។

មេរោគអេដស៍(HIV) ដែលមានពាក្យពេញថា “Hunam Immunodeficiency Virus’’ ជាវីរុសមួយដែលចូលទៅបំផ្លាញប្រព័ន្ធភាពស៊ាំនៃរាងកាយ ហើយមនុស្សដែលឆ្លងមេរោគនេះ គឺមិនអាចព្យាបាលឱ្យជាសះស្បើយបានឡើយ។ មេរោគនេះ ឆ្លងតាមរយៈវត្ថុរាវ ដូចជា ឈាម ទឹកកាម ទឹកដោះម្តាយ ទឹករំអិលទ្វារមាស និងភ្នាសរន្ធគូថ ប៉ុន្តែវាមិនឆ្លងតាមរយៈទឹកមាត់ ក្អួត លាមក ទឹកភ្នែក ញើស និងទឹកនោមនោះទេ។នេះ​​បើតាមការបញ្ជាក់នៅលើគេហទំព័ររបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)។

ប្រភពដដែលបន្តថា មានមនុស្សដែលផ្ទុកមេរោគអេដស៍ជាច្រើន មិនបានដឹងពីរោគសញ្ញាណាមួយពីមេរោ​គ​នេះ រហូតដល់ដំណាក់កាលចុងក្រោយទើបដឹង។ មេរោគអេដស៍អាចរស់នៅក្នុងខ្លួនរបស់មនុស្សរហូតដ​ល់​​​១០ឆ្នាំ ឬយូរជាងនេះ ដោយមិនមានបង្ហាញនូវរោគសញ្ញាជាក់ស្តែងណាមួយឱ្យឃើញឡើយ។

បន្ថែមពីលើនេះ រោគសញ្ញានៃការឆ្លងមានដូចជា អាការៈអស់កម្លាំង រាគរូស ចង្អោរ ក្អួត គ្រុនក្តៅ និងរោគសញ្ញាកោសិកាផ្សេងៗអាចជារោគសញ្ញាដែលកើតមាននៅដំណាក់កាលចុងក្រោយ ហើយរោគសញ្ញាទាំងនេះកើតឡើងដោ​យ​សា​រតែប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ ហើយគ្មានសមត្ថភាពដើម្បីទប់ទល់នឹ​​ង​​មេរោគបាន។

ប្រភពដដេលបន្តថាមនុ​ស្ស​​​មួយចំនួន អាចមានរោគសញ្ញាផ្តាសាយធ្ងន់ធ្ងរ នៅរយៈពេល២សប្តាហ៍ដំបូង រហូតដល់ ៣០ថ្ងៃ បន្ទាប់ពីឆ្ល​ងមេរោគនេះ ខណៈមនុស្សដែលឆ្លងមេរោគនេះផ្សេងៗទៀត អាចនឹងមានរោ​គ​​សញ្ញាខុសពីការរៀ​ប​រាប់​​ខាងលើនេះ។

ឆ្លើយតបនឹងប្រតិកម្មរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ អ្នកកាន់គេហទំព័រដែលអះអាងថា អាច​​មាន​ឱសថព្យាបាលប្រភេទ វីរុស នេះបាន បញ្ជាក់ដោយខ្លីនៅថ្ងៃនេះថា តាមពិតទៅអ្វីដែលខ្លួន​​លក់នៅ​លើ​​គេ​​ហ​ទំព័រកន្លងទៅនេះ វាមិនមែនជាប្រភេទឱសថទេ។

លោកបានឆ្លើយតបថា ៖«បាទគ្រាន់តែជាអាហារបំប៉នទេបង »។

យ៉ាងនេះក្តី ព័ត៌មានមួយចំនួនដែលធ្លាប់បានផ្សព្វផ្សាយ នៅលើគេហទំព័រ«ព្យាបាលរោគអេដស៍ » នៅថ្ងៃ​​នេះ​​​គេសង្កេតឃើញទិន្នន័យនានា ត្រូវលុបចេញពីគេហទំព័រមួយនេះអស់ហើយ ទាក់ទិនព័ត៌មានលក់​​ថ្នាំ​​ព្យា​​​​បា​ល​​ជំ​​​​​ងឺ​​អេ​​ដស៍នេះ ក្រោយពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ចេញប្រតិកម្ម មិនបាន​​ប៉ុន្មាន​​ម៉ោ​​ង​​ផង ។

ដោយឡែក ច្បាប់ស្តីពីការគ្រប់គ្រង ឱសថ បញ្ញត្តិមាត្រាទី២ បានចែងថា​ ឱសថក្លែងក្លាយសំដៅដល់ប្រ​ភេ​ទ​​ឱសថដែលគ្មានសារជាតិសកម្មត្រឹមត្រូវ តាមរូបមន្តដែលកំណត់លើផ្លាកសញ្ញា ឬវេចខ្ចប់ដោយគ្មានអាជ្ងា​​ប័ណ្ណពីក្រសួងសុខាភិបាល។បញ្ញត្តិមាត្រា១០ នៃច្បាប់ដដែលនេះ ក៏បានកំណត់ថា ការលក់ឱសថដែ​​ល​គ្មានទិដ្ឋាការ ឬបញ្ជីការ ឬ​​​ឱសថដែលក្រសួងសុខាភិបាលបានហាមឃាត់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១លាន ដល់១០លានរៀល និងផ្អាកសកម្មភាពលក់ដូរចាប់ពី១ខែ ដល់៣ខែ។នៅត្រង់កឋាខណ្ឌចុងក្រោយ នៃបញ្ញត្តិមាត្រាដដែលនេះ បញ្ជាក់ថា ក្រសួងសុខាភិបាលមានសិទ្ធិផ្អាកជាបណ្តោះអាសន្នភ្លាមនូវ ការផ្សព្វផ្សាយឱសថត និងការលក់ដូរឱសថដែលរកឃើញថាល្មើស រួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

សម្រាប់ លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី  ប្រធានសមាគមន៍គ្រូពេទ្យគុណធម៍កម្ពុជា ឯណេះវិញបានលើកឡើងថា ប្រសិនវាមិនមែនជាថ្នាំទេជាប្រភេទអាហាបំប៉នក៏មិនអាចយកជាការបានដែរ សម្រា​​ប់​​អា​​ហា​របំប៉នមួយនេះ។ លោកបន្តប្រាប់ថា បើនិយាយជារួមប្រសិនបើអ្នកជំងឺមិនអាចបរិភោគអាហារហើ​​យបរិភោគតែអាហាបំប៉នតែមួយមុខ វានឹងអាចមានហានិភ័យដល់អាយុជីវិត។

លើសពីនេះទៀតប្រសិនជាអ្នកជំងឺអត់ដេកគ្រប់គ្រាន់ទេអាចធ្វើឲ្យមានហានិភ័យខ្ពស់បាត់បង់ជីវិតដែលប្រពន្ធ័ការពារវាចុះខ្សោយទ្រុឌទ្រោម។

មួយទៀតលោកបាន​បញ្ជាក់ថា​អាហារបំប៉ននេះវាប្រៀបបានទៅនឹងចំណីអាហារដូចសព្វថ្ងៃមានម្ហូបអា​​ហា​​​​​​រឆ្ញា​​ញ់ៗ ពុំទាន់មានអាហារបំប៉នណាដែលអាចព្យាបាលជំងឺអេដស៍បាននោះទេ។បន្ថែមពីលើនេះទៀតវាជា​​រឿ​ង​​មួយដែលភូតភរពលរដ្ឋ ប្រសិនបើមិនមានការចុះបញ្ជីការដែលចេញដោយក្រសួងសុខាភិបាលវាជា​​រឿង​​ដែលល្មើសច្បាប់។

លោកបន្តថា៖«ថ្នាំព្យាបាលជំងឺអេដស៍ឲ្យជានោះមិនទាន់មានការបញ្ជាក់អំពីសុខភាពពិភពលោកនៅឡើ​​យ​ទេព្រោះប្រសិនជាគេរកឃើញដែលអាចព្យាបាលជា ១០០ភាគរយបានន័យថាថ្នាំអស់នឹងវាចុះបញ្ជីការនៅក្នុងអង្គការសហប្រជាពិភពលោក (WHO) នឹងបាអានឹងទើបយើងអាចយកជាការបានប្រសិនជាព័ត៍មា​នតាម Facebook តាមអឺ​អនឡាញតាមអីនេះយើងមិនអាចយកជាការបានទេពីព្រោះជំងឹអេដស៍ HI​​V​(Human immunodeficiency virus)នឹងអានឹងគឺថាឆ្លងកាត់ពីក្រសួងសុខាភិបាលយើងមួយនៅក្នុងស្រុ​ក​នឹង វាជាថ្នាំពិតប្រាកដវានឹងអាចចូលឡាបូ ដែលអាចព្យាបាលពិតប្រាកដ អាចនឹងក្រសួងសុខាភិបាល​​យ​កនឹងពិនិត្យដើម្បី បញ្ជាក់ថាថ្នាំនឹងវាមានកម្រិតស្អីខ្លះមានរូបមន្តសារធាតុស្អីខ្លះ អានឹងវាអាចយកជាការផ្សព្វផ្សាយបាន »​

របាយការណ៍ក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកា​​ម​​រោគ នៃក្រសួងសុខាភិបាល ដែលកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា នៅចុងឆ្នាំ២០២២ មនុស្សប្រមាណ ៧៦​​.០​០​០នាក់ កំពុងផ្ទុកមេរោគអេដស៍ ហើយក្នុងនោះ ៧៤.០០០នាក់ ជាមនុស្សពេញវ័យដែលមានអាយុចាប់ ពី១៥ឆ្នាំឡើងទៅ និងប្រហែល ២.០០០នាក់ ជាកុមារ អាយុចន្លោះពី ០ ទៅ ១៤ឆ្នាំ។ របាយការណ៍ដ​​ដែ​ល បន្តថា ៨៦% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពមេរោគអេដស៍របស់ពួកគេ ហើ​​យមា​នម​​នុស្ស​ ១១.០០០នាក់ មិនដឹងថាពួកគេកំពុងផ្ទុកមេរោគអេដស៍នៅឡើយ៕