អង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សស្នើឱ្យតុលាការជាន់ទាប់ពន្លឿននីតិវិធីតាមផ្លូវច្បាប់ឱ្យបានឆាប់ នៅ​ចំ​​ពេ​ល​ស្ថាប័នដែលគេជឿថាអាចស្វែងរកយុត្តិធម៌មួយនេះបើកផ្លូវឱ្យមានការស៊ើបក្នុ​​​ង​ករណីគ្រោះថ្នាក់ចរាចរណ៍នៅម្តុំស្ពា​​ន​​ឫ​​ស្សី​​​​កែវ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

នាយកទទួលបន្ទុក​​កិច្ចការទូទៅ​ នៃ​អង្គការការពារសិទ្ធិមនុស្ស​​ លីកាដូ(Licadho) ​លោក អំ សំអាត លើក​​ឡើង​​នៅ​​​​ថ្ងៃទី២៤ មករា នេះថាសាលាដំបូងរាជធានីភ្នំពេញ គួរជំរុញការស៊ើបអង្កេតលើករណីគ្រោះថ្នាក់ចរាចរណ៍ឱ្យ​​បា​​ន​​​ឆា​​ប់ ប្រយោជន៍ដើម្បីឱ្យជនរងគ្រោះទទួលបាននូវយុត្តិធម៌។

លោកបន្តថា៖ «ជនរងគ្រោះគាត់រង់ចាំភាពយុត្តិធម៌ដោយអន្តះសារ អ៊ីចឹងតុលាការចៅក្រមស៊ើបសួរគួរតែពន្លឿននីតិវិធីក្នុងការស៊ើបអង្កេតហ្នឹងដើម្បីដាក់ទៅជំនុំជម្រះឱ្យបានឆាប់ »។

បើតាម លោក អំ សំអាត ក៏ស្នើឱ្យលុបបំបាត់ចោលនូវវប្បធម៌នៃកិច្ចអន្តរាគមន៍ដោះលែងជនល្មើស និងការមិនព​ង្រឹងការអនុវត្តច្បាប់ ដោយលោកយល់ឃើញថា ទាំងនេះជាគំរូមិនល្អនៅក្នុងសង្គម ហើយក៏ជាដើមហេតុដែល​​នាំ​​ឱ្យ​​​មាន​​សក​​ម្ម​​ភាពនៃគ្រោះថ្នាក់ចរា​​ចរណ៍​​​កើតឡើងមិនឈប់ឈរដែរ។

លោកបន្តថា៖«វាល្មមលុបបំបាត់ចោលនូវវប្បធម៌នៃកិច្ចអន្តរាគមន៍។ អ៊ីចឹងពីដើមមក គ្រោះថ្នាក់ចរាចរណ៍ដែលវាធ្វើឱ្យអយុត្តិ​ធ​ម៌​​សម្រាប់ជនរងគ្រោះហ្នឹងគឺវប្បធម៌នៃការអន្តរាគមន៍ និងការមិនពង្រឹងក្នុងការអនុវត្តច្បាប់។ បានន័យថារឿងខ្លះអន្តរាគមន៍ទៅមនុស្សរួចខ្លួនមិនជាប់គុក។ ទី២ ទោះបីជាចាប់បានហើយ មនុស្សរួចខ្លួនទៅទៀត។ អាហ្នឹងវាសុទ្ធ​​តែ​​វប្បធម៌អាក្រក់ដែលបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍ហ្នឹងវានៅតែបន្តអ៊ីចឹង»។

ការលើកឡើងដូចនេះ របស់មន្រ្តីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនេះ នៅចំពេលដែលតុលាការរាជ​​ធានី​​ភ្នំ​​ពេ​​ញ​ កាលពីថ្ងៃទី២៣ មករា បានសម្រេចបើកការស៊ើបអង្កេតសំណុំរឿងព្រហ្មទណ្ឌនេះ ក្រោយ​ចោទប្រកាន់​​អ្នក​​បង្ក​ពី​​បទ«បើកបរដោយធ្វេសប្រហែស »។

តាមរយៈសេចក្តី​ប្រកាស​ព័ត៌មាន​របស់ខ្លួន ​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថាតុ​​លា​​​​​​ការ​​​សម្រេច​បើក​ការ​ស៊ើប​សួរ​លើ​ជន​សង្ស័យ​ឈ្មោះ ​នាង សំអូន​ ភេទ​ប្រុស ក្រោមបទចោទប្រកាន់​ «បើកបរ​ដោ​​យ​ធ្វេស ប្រហែស ​ខ្ជីខ្ជា ​មិន​ប្រុងប្រយ័ត្ន ​ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប្បញ្ញត្តិ​ស្តីពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ​បណ្តាល​ឱ្យ​របួស​ និង​ស្លាប់​អ្នក​​ដទៃ»។ក្រោយកើតហេតុរបាយការណ៍ដែលចេញដោយនគរបាល បានបង្ហាញថា​ ​ជន​សង្ស័យជាមន្រ្តីក្នុងក្របខណ្ឌរដ្ឋ បម្រើការនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បាន​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​មាន​អត្រា​ជាតិ​អាល់កុល ​០.៥៤Mg ឬ​០.៥៤​មីលីក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់។ក្នុងហេតុការណ៍គ្រោះ​​ថ្នាក់​​ចរា​ច​​​រណ៍ កាលពីថ្ងៃ​​សៅ​​​​​រ៍ទី២០ ខែមករា បានផ្តាច់ជីវិតមនុស្ស៤នាក់ភ្លាមៗ នៅនឹង​ក​ន្លែ​​​ង​​​​កើ​​តហេតុ ក្នុងពេលអ្ន​ក​​ផ្សេ​​​ងទៀតត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមដែរ។

អ្នកស្រី​ ង៉ែត ​ស្រីរ័ត្ន ​ជា​បងស្រី​របស់​ កញ្ញា ​ង៉ែត​ ស្រីម៉ៅ ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បា​​ន​ប្រាប់​ Newsroom​ Cambodia ​ថា​ខ្លួន​មិន​សូវ​សង្ឃឹម​លើតុលាការដែលអាច​ផ្តន្ទាទោស​ជន​បង្ករតាមការចង់​​បា​ន​​របស់សាច់ញាតិ ឱ្យសមទៅតាមស្ថានទម្ងន់ទោសដែលបានប្រព្រឹត្តនោះទេ។ប្រភពបន្តថា ការបាត់បង់ជំនឿ​​ចិត្ត​​នេះ ព្រោះលុយគឺសឹងតែជាអាជ្ញាកណ្តាលទៅហើយ សម្រាប់ការស្វែងរកយុត្តិធម៌។

​អ្នកស្រីបន្តថា៖​ «បើ​អារម្មណ៍​ខ្ញុំ​តាម​ត្រង់​ បើ​សង្ឃឹម​ថា​គាត់​[ជន​បង្ករ]​ទទួល​បាន​ទោស​កម្រិត​ធ្ងន់​ខ្ញុំ​អត់​សូវ​សង្ឃឹម​ទេ​បង ​ដោយសារ​ពួក​គាត់​ឮ​រាង​អ្នក​មាន​មុខ​មាន​មាត់​ដែរ​អ៊ីចឹង​បង។​ សង្គម​បច្ចុប្បន្ន​អាច​និយាយ​បាន​ថា​ឥឡូវ​លុ​​យ​សឹង​តែ​ជា​អាជ្ញា​កណ្ដាល ​ដូច​ពួក​ខ្ញុំ​អ្នក​អត់​ទ្រព្យ​ធន​អ៊ីចឹង​ពិបាក​ក្នុង​ការ​ដោះស្រាយ​រឿង​អី​បាន​យុត្តិធម៌​ស្មើ​ភា​​ព​​»។​

​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិភាព លោក យង់ គិមអេង យល់ឃើញថា ការយឺតយ៉ាវក្នុ​ង​​​​ការស៊ើបអង្កេតនេះវាក៏ជាផ្នែកមួយនៃអំពើនិទណ្ឌភាព ដែលជនរងគ្រោះមិនទទួលបាន​​នូវយុត្តិធម៌មួយដែល​​ពិ​ត​​​ប្រាកដ ហើយវាអាចបង្កឱ្យបាត់បង់ជំនឿចិត្តលើសមត្ថកិច្ច និងនាំមកនូវសោកនាដកម្មផ្សេងទៀត។

លោកបន្តថា៖«ប្រសិនជាមានការយឺតយ៉ាវមិនព្រមស៊ើបអង្កេត មិនព្រមផ្ដល់យុត្តិធម៌ពេញលេញទេ ទី១គេបាត់​​ប​ង់​​ជំនឿលើស្ថាប័នរដ្ឋាភិបាលក៏ដូចជាសមត្ថកិច្ចរបស់យើងជួនកាលធ្វើឱ្យប្រជាពលរដ្ឋហ្នឹងចេញរកយុត្តិធម៌ដោ​​យ​​ខ្លួ​នឯងតាមរយៈមធ្យបាយផ្សេងៗដែលកន្លងមកឃើញហើយ ឱ្យតែអ្នកបើកបុកបង្កគ្រោះថ្នាក់ចរាចរណ៍ទៅវ៉ៃអ្នកបង្កដែលជាបង្កើតសោកនាដកម្មមួយថែមទៀតទៅ »។

បន្ថែមពីលើនេះ លោក​ យង់​ គិមអេង​ ក៏​អំពាវនាវ​ឱ្យ​តុលាការ​ដាក់​ទោស​ជន​បង្ក​តាម​ច្បាប់​ និង​ផ្ដល់​សំណង​​ដល់​គ្រួសារ​ជន​រងគ្រោះ​តាម​ការ​ទាមទារ​របស់​ពួក​គេដែរ។​

លោកបន្តថា៖«សូម​ឱ្យ​តុលាការ​ហ្នឹង​គឺ​ដាក់​ទោស​ទណ្ឌ​ទៅ​តាម​ច្បាប់​ហើយ​ក៏​ រួម​ទាំង​ការ​ដោះស្រាយ​សំណង​រដ្ឋប្ប​វេណី​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដែរ។​ ព្រោះ​ថា​ពួក​គាត់​មិន​ដឹង​ថា​បាន​អី​មក​វិញ​ទេ​គ្រាន់​តែ​បាន​តែ​សំណង»។​

ប្រភពដដែលបន្តថា ក្នុងនាមស្ថាប័នមិនមែនរដ្ឋាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋកុំបើបរពេលស្រវឹង និងស្នើឱ្យក្រ​​សួ​​ង​​​មហាផ្ទៃរឹតបន្តឹងការត្រួតពិនិត្យជាតិអាល់កុលកុំឱ្យមានអ្នកបើកបរក្រោមឥទ្ធិពលស្រវឹងតទៅទៀត ហើយលោ​​​​កថាបើគ្មានវិធានការទេ ការបាត់បង់ជីវិតពលរដ្ឋនឹងមានកាន់តែច្រើន។

​កម្ពុជាត្រូវគេមើលឃើញថា បានបរាជ័យក្នុងការផ្តួចផ្តើមនាំឱ្យមានច្បាប់ស្តីពីការគ្រប់គ្រងគ្រវឹង​​។ក្រុមអង្គកា​រមិន​​មែ​នរដ្ឋាភិ​​បាលចាត់ទុកថា ច្បាប់នេះប្រសិនបើមាននឹងជួយកាត់បន្ថយអត្រាគ្រោះ​ថ្នាក់ចរាចរណ៍បានក្នុង​​កម្រិត​​មួ​យ​​​​ដែល​​ខ្ព​​​​​​ស់​​។សេចក្តីព្រាងច្បាប់នេះត្រូវជាប់គាំងអស់រយៈពេលជាច្រើន មុននឹងបញ្ជូនដល់ដៃគណៈរដ្ឋមន្រ្តី តែ​​ត្រូ​​​​វរំ​​លាយទៅវិញ។

អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ធ្លាប់ឆ្លើយនៅចំពោះមុខឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់​​យោ​​បល់ តាមរយៈការចុះផ្សាយរបស់សំឡេងប្រជាធិបតេយ្យ វីអូឌី ដោយលោក ពេជ្រ ស្រស់ អះអាងថាសេច​​ក្តី​​ព្រា​ង​​ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងនេះ ក្រសួងសម្រេចលុបចោលទៅវិញ ហើយផ្នែកខ្លះនៃសេចក្តីព្រាងនេះ ត្រូវ​​ដាក់​​​បញ្ចូ​​ល​​ទៅ​ក្នុងច្បាប់មួយទៀត របស់ក្រសួងពាណិជ្ជកម្ម៕