ក្រុមអង្គការសង្គមស៊ីវិលចំនួន៨ស្ថាប័ន ស្នើឱ្យដើមបណ្ដឹងពិចារណាដកពាក្យបណ្តឹងប្រឆាំងលោក ស៊ឹ​​ង សែនករុណា ដោយចាត់ទុកថា អ្វីដែលអ្នកការពារសិទ្ធិមនុស្សរូបនេះ ផ្តល់ការវិភាគគឺ​​មិនមា​​នចេ​​តនា​​ទុ​​ចរិតចំពោះគណបក្សប្រជាជនកម្ពុជាណាមួយនោះទេ។

តាមរយៈសេចក្តីថ្លែងការណ៍ដែលចេញនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រុមអង្គការមិនមែ​​នរដ្ឋា​​ភិ​​បា​​​លទាំងនោះ យល់ឃើញថា លោក ស៊ឹង សែនករុណា មិនបានមួលបង្កាច់ ឬមានចេតនាដោយទុចរិត ណាមួយដែលនាំ​​ឱ្យមានផលប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជាឡើយ។ហេតុនេះ ក្នុងនាមស្ថាប័ន​​មែ​ន​​​រដ្ឋាភិបាល ស្នើសុំម្ចាស់បណ្តឹងដាក់ពាក្យបណ្តឹង ប្រឆាំងអ្នកការពារសិ​ទ្ធិមនុស្សរូបនេះ ក្នុងស្មារតី​​ដើ​​​​ម្បីជំរុញ និងលើកកម្ពស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ដូចមានចែងនៅក្នុងរដ្ឋម​​ធ្មនុញ្ញដែលជា​ច្បា​ប់​កំពូ​​លរបស់ជាតិ។

អនុប្រធានផ្នែក អង្កេត និងជាអ្នកនាំពាក្យនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc)  លោក ស៊ឹ​ង សែនករុណា កំ​​ពុ​​ង​រង​​បណ្ដឹងក្រោយលោកផ្តល់ការវិភាគជាមួយ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (​​T​​h​e​​ Cam​​bod​ia ​Da​​ily​​) កាលពីថ្ងៃទី២ ខែកុម្ភៈ ក្នុងអត្ថបទព័ត៌មានដែលមានចំណងជើងថា «លោក សុ​ន ឆៃ គ្រោងលក់​​ផ្ទះ​​​​ចុ​​ងក្រោយរបស់លោកជាង១ លានដុល្លារ ដើម្បីសងជំងឺចិត្តបក្សកាន់ អំណាច »។

ក្រោយពេលលោក ហ៊ុន សែន ប្រតិកម្មកាលពីថ្ងៃទី៤ ខែកុម្ភៈភ្លាម បានមួយថ្ងៃក្រុមមេធាវីតំ​​ណាងដោ​​យ​​អា​​​ណ​​ត្តិរបស់លោក បានរៀបចំពាក្យបណ្តឹងមួយរំពេចដែរ ដាក់ទៅអយ្យ​ការអមសាលាដំ​​បូងរាជធា​​នី​​ភ្នំ​​​​ពេញ​។នៅក្នុងបណ្តឹងនោះ គណបក្សប្រជាជនកម្ពុជា ទាមទារសំណងជំងឺចិត្តកន្លះលានដុល្លារអា​​មេរិ​ក និងចោទប្រកាន់ពីបទ«បង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះគណបក្សប្រជាជ​ន​​កម្ពុជា »។

នៅមុនពេលមានលិខិ​តអំពាវនាវរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល ទាំង៨ស្ថាប័ន កើតឡើងនៅថ្ងៃ​នេះ​ សារ​ព័ត៌មាន ឌឹ ខេមបូឌា ដេលី ក៏បានចេញសារកែតម្រូវរបស់ខ្លួន​រួចហើយដែរ កាលពីថ្ងៃទី៧ ខែ​​កុ​ម្ភៈ។តាមរយៈលិខិតកែសម្រួលនេះ ប្រភពបន្តថាការចែករំលែករបស់លោក ស៊ឹង សែនករុណា គឺជាទុ​​ន​​​ដ៏សំខាន់សម្រាប់ពលរដ្ឋខ្មែរក្នុងការត្រិះរិះពិចារណា។លើសពីនេះទៀត នៅក្នុងបទសម្ភាសន៍នោះ​​ក្រុ​ម​អង្គការ មិនមែនរដ្ឋាភិបាល លោក ស៊ឹង សែនករុណា មិនមានចេតនាទុច្ចរិត ណាមួយបង្កាច់បង្ខូចកេរ្តិ៍​ឈ្មោះរបស់គណបក្សប្រជាជនកម្ពុជានោះទេ។មិនតែប៉ុណ្ណោះ អ្នកការពារសិទ្ធិមនុស្សរូបនេះក៏បានបដិ​​សេ​​​​​ធរាល់ការបន្ថែមបន្ថយលើសម្រង់សម្តីដើមរបស់លោក ដែលអាចធ្វើឱ្យប៉ះពាល់មិនថាតែគណប​​ក្ស​​ប្រ​​​ជាជនកម្ពុជាដែរ។

បន្ថែមលើសេចក្តីថ្លែងការណ៍នៅថ្ងៃនេះ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ថាការចោទប្រកាន់ពីសំណាក់អតីតនាយករដ្ឋមន្ត្រី ឬគណបក្សប្រជាជនកម្ពុជានេះ គឺរកមិនឃើ​​ញ​​ថា​មានព្យសនកម្មណាមួយមួយបានកើតឡើងទេ។

លោកបន្តថា៖ « យើងបានធ្វើការពិនិត្យទៅលើ អង្គហេតុអង្គច្បាប់ ហើយយើងក៏បានធ្វើការពិនិត្យទៅលើលទ្ធភាពមួយចំនួន ឃើញថាសម្រង់ពាក្យសម្តីរបស់បង ករុណាដែលគាត់និយាយ នៅក្នុងសារព័ត៌​​មា​នដែលត្រូវបានចុះផ្សាយដោយ សារព័ត៌មានឌឹខេមបូឌាដេលី យើងមើលឃើញថា វាគឺជាសេរីភាព ​នៃការនិយាយនៅក្នុងសារព័ត៌មាន ហើយប្រសិនជាមានករណីខុស គាត់ក៏បានធ្វើការបកស្រាយ អំពីមតិយោបល់របស់គាត់ ម្យ៉ាង ខេមបូឌាដេលី ក៏បានធ្វើការកែសម្រួលសម្រង់ពាក្យសម្តីរបស់គាត់ផងដែរ ដូច្នេះយើងមើលឃើញថា វាមិនគួរវិវត្តទៅជា ការប្ដឹងផ្ដល់គ្នាទៀតទេ »។

មិនខុសគ្នាដែរ ប្រធានក្រុមអ្នកវិភាគវ័យក្មេងទា កញ្ញា លី ស្រីស្រស់ លើកឡើងថា ការអំពាវនាវរបស់អង្គការសង្គមស៊ីវិល គឺជាការបង្ហាញជំហរទន់ភ្លន់ ព្រោះបញ្ហានេះមិនពាក់ព័ន្ធជាមួយនឹងចេតនារបស់លោ​​​ក ស៊ឹង សែនករុណា ក្នុងការបង្កាច់ គណបក្សប្រជាជននោះទេ វាគឺផ្នែកមួយនៃជាកា​​របញ្ចេ​​ញ​​ម​​តិ​​ដែលមានធានានៅក្នុងច្បាប់ថែមទៀតផង។

កញ្ញបន្តថា៖ «ជាពិសេសនោះសម្រង់សម្ដីរបស់លោកស៊ឹងសែនករុណានោះ គឺលោកមិនបានបង្ហាញឬក៏បញ្ជាក់អំពីឈ្មោះគណបក្សទេ អញ្ជឹងវាមានភាពភាន់ច្រឡំ ហើយសាធារណៈ ហើយឌឹខេមបូឌាដេលីខ្លួនឯង ក៏បានកែសម្រួលសម្រង់សម្ដីដែរ »។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន្ត យល់ឃើញថា ការដែលមានពា​ក្យបណ្តឹងនេះពីព្រោះថាលោក ស៊ឹង សែនករុណា បាននិយាយប៉ះពាល់ដល់កិតិ្តយស និង​សេចក្តីថ្លៃ​​ថ្នូ​ររ​ប​​ស់គណបក្សប្រជាជនកម្ពុជា ដែលជាការបញ្ចេញមតិក្រៅក្រមខណ្ឌនៃសិទ្ធបញ្ចេញមតិ។

លោកបន្តថា៖«គណបក្សប្រជាជនមានសិទ្ធិក្នុងនាមជាជនទទួលរងនូវការប្រមាថការបៀតបៀនពីខាងក្រៅត្រូវដោះស្រាយរកយុត្តិធម៌ ហើយដើម្បីដោះស្រាយរកយុត្តិធម៌គឺមានតែផ្លូវម្យ៉ាងគឺដោះស្រាយតាមប្រព័ន្ធតុលាការកម្ពុជាដែលជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត្យ ការចេញសេចក្តីថ្លែងការណ៌អ្វីក៏ដោយវាគ្មានបានផល គ្មានបានប្រយោជន៍អ្វី ឬគ្មានឥទ្ធិពលអ្វី ដល់ដំណើរការនីតិវិធីរបស់តុលាការតាមពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាទេ » ។

បើទោះជាបែបណា អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មក​ម្ពុ​ជា យល់ឃើញថា ដើម្បីឱ្យមានការឯកភាពជាតិ បញ្ហានេះ​អតីតនាយករដ្ឋមន្រ្តី គួរមានការអនុគ្រោះ និងយោគយល់ជាជាង ប្រើប្រាស់ប្រព័ន្ធតុលាការ ដាក់ការគាប់សង្កត់​ប្រឆាំងនឹងសំឡេងជំទាស់ ឬក្រុម​​អង្គ​​​ការមិនមែនរដ្ឋាភិបាល ដែលតែងជួយការពារ និងលើកកម្ពស់ផ្នែកសិទ្ធិមនុស្ស។

អ្នកស្រីបន្ថែមថា៖«រឿងនៅក្នុងសង្គម យើងបើសិនជាលើសលស់តួសម្តែងយ៉ាងណាក៏ដោយក៏មិនមែនទៅដល់មានការបង្ហូរឈាមបែកគ្នាឬក៏មាននរណាម្នាក់បាត់បង់សមាជិកគ្រួសារអីដែរអ៊ីចឹង យើងសុំឲ្យ​​ស​ម្តេចគួរតែបើកចិត្តទូលាយ បើកចិត្ដសន្ដោសប្រណី ក្នុងការស្តាប់ការស្នើសុំរបស់ប្រជាពលរដ្ឋ របស់​​ស​​ង្គមស៊ីវិល »។