ក្រសួង​​​​កិច្ច​​ការ​​​​នារី​នឹង​ប្រារព្ធយុទ្ធ​​នា​ការ​​​​ទិវា​​​អន្ត​រ​​ជាតិ​​​នារី​​ ក្រោម​ប្រធាន​​​បទ «ស្រ្តី​ និង​ក្មេង​​ស្រី ក្នុង​​​បរិវត្ត​​​កម្ម​​​ឌីជី​ថល​» ​ក្នុងរយៈពេល​មួយ​ខែមីនា​ពេញ​ ដើម្បី​រំលេច​សក្តានុពល និងភាពចាំ​បាច់​នៃ​ការលើក​ក​ម្ពស់​ការចូលរួម និងភាពជាតំ​ណាងរបស់ស្រ្តី និងក្មេង​ស្រី ក្នុងវិស័យឌីជីថល ប្រកប​ដោយ​ប្រសិទ្ធភាព និងសុវត្ថិ​ភាព។

យោង​​តាម​លិខិត​​​ប្រកាស​​ព័ត៌​​មាន​​​របស់​​​ក្រសួង​​​កិច្ច​កា​រ​​នារី ដែ​លត្រូវ​​បានផ្សាព្វផ្សាយ​​​លើ​ទំព័រ​ហ្វេសប៊ុក​​របស់​ក្រសួង នៅថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២៤ បង្ហាញថា ជារៀងរាល់ឆ្នាំ​ យុទ្ធ​​នាការ​​ទិវា​​អ​ន្ត​រ​ជាតិ​​​នារី ៨មី​នា ធ្វើ​​ឡើ​ង​​ដើម្បី​​រំឮក​​​ពីកា​រ​តស៊ូ​​​ទាម​ទា​​រសិ​ទ្ធិ​​ស្មើ​គ្នា​ សេរី​ភាព និង​ឆ្លុះ​​បញ្ចាំង​​អំពី​វ​​ឌ្ឍន​​ភាព សមិ​ទ្ធផល បញ្ហា​​​ប្រឈម ការ​​ប្តេជ្ញា​ចិត្ត និង​​វិធា​ន​ការ​​ជាវិ​​ជ្ជ​​មា​ន​​នានា​ ដើម្បី​​លើ​ក​​កម្ពស់​​សម​​​ភា​ព​​​យេ​ន​ឌ័រ​ និង​​​បង្កើ​​ន​ភា​ព​​អង់​​អា​ច​ដល់​​​ស្ត្រី និង​​ក្មេ​ង​​ស្រី​​គ្រប់​​រូប​។

សេចក្តីប្រកាសព័ត៌មានដដែលបន្ថែម​ថា យុទ្ធនាការ​​​​ទិ​វា​​​អន្តរ​​​ជា​តិ​​​នារី ៨មី​នា ខួបទី​​១១​ ស្តីពី​ «ស្រ្តី និងក្មេ​​ង​ស្រី ក្នុង​​​​បរិវត្ត​ក​ម្ម​​ឌីជី​ថ​​ល»​ នឹង​​​ចាប់​​ផ្តើម​ពី​​ថ្ងៃទី១ ដល់​ថ្ងៃ​​ទី៣១ ខែ​មី​នា ឆ្នាំ​២០២​៤។ ពិធី​​អប​អរ​សា​ទរ​ខួប​ទី​១១​៣ ទិវាអន្តរជាតិនា​រី ៨មីនា ឆ្នាំ២០២៤ នឹ​ង​ប្រព្រឹត្ត​​ទៅ​នៅ​តា​មក្រសួង​ និង​ស្ថាប័​នពាក់​ព័ន្ធ​នៅតាម រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​និងគ្រឹះស្ថានសិក្សា។

គួរបញ្ជាក់ថា​ មហា​សន្និបាតអង្គការសហប្រ​ជាជាតិបានប្រកាសថា ទិវាអន្តរជាតិ ៨មីនា ជា​ទិវា​របស់​អង្គការ​សហប្រជាជាតិ ស្តីពីសិទ្ធិ​ស្ត្រី និងសន្តិ​​ភាពពិភព​លោក កា​ល​ពីឆ្នាំ១៩៧៧៕