ក្រសួង​​​សុខាភិ​បាល​​​​កម្ពុជា​​​​​​​​​ប្រាប់​​​​​​​​​ប្រជា​​ពល​រដ្ឋ​​​​ឱ្យ​​​​​​​ប្រុ​ង​​ប្រយ័ត្ន​​​​ក្នុង​​​​ការ​​​ប្រើ​ប្រាស់​​​ថ្នាំ​​៤​​មុ​ខដែល​​​​គ្មាន​​លេ​​ខ​បញ្ជិ​កា​​​ពី​​​ក្រសួ​​ង​សុខា​​​ភិ​បាល ក្នុង​​នោះ​​មាន​​ឱសថ CRESTOR 5mg  CRESTOR 10mg NEXIUM 20mg និង​NEXIUM 40mg ។​ ​

​បើ​​​តាម​​​​សេចក្តី​​​​ប្រកាស​​ព័​ត៌​​មាន​​​របស់​​​ក្រសួង​​​សុខា​ភិបាល ​ចុះ​ថ្ងៃ​​ទី២១​ ខែកុម្ភៈ ​ឆ្នាំ​​២០២៤​ ​ឱ្យ​ដឹង​​​​ថា ​ថ្មីៗ​នេះ ​ឱស​​ថទាំង​៤​មុខខាងលើ​​កំពុ​​ងតែ​​ចរាចរ​​នៅ​លើ​​ទីផ្សា​រ ដោយ​មាន​​​​រូបរាងប្រហាក់ប្រហែល​នឹ​​​​ង​​​​ឱស​ថ​មា​ន​លេ​ខ​​បញ្ជិកា និ​ង​​​​កំពុង​​​ចែក​ចា​​យ​​ដោ​យ​​​ក្រុមហ៊ុ​ន​ MGH​KH-Hea​lthcare Co., Ltd។

សេចក្តីប្រកាសព័ត៌មានដដែល​បន្ថែម​ថា អ​នុ​​​​លោ​ម​​តាមច្បាប់​​​​ស្តី​​​​ពី​​​កា​រ​​គ្រប់​​គ្រ​ង​​​ឱសថ និង​​​​ច្បាប់​​​​ស្តី​​​ពី​​វិ​​សោ​ធ​ន​​​ក​ម្ម​​ច្បា​ប់ ស្តី​​​​ពី​​​ការគ្រប់​​​គ្រង​​​ឱសថ ​ត​ម្រូវ​​ឱ្យ​​រាល់​​​​កា​រ​​ចរា​ច​រ​​ឱសថ ផលិ​​ត​ផ​ល​​បង្ការ ឬព្យាបា​ល​​ជំងឺ​​គ្រ​ប់​​​ប្រភេ​ទត្រូ​​​វ​​មា​​​ន​​កា​រ​​​អនុញ្ញាត​​​ពី​​ក្រសួង​សុខា​​​ភិ​បាល។ បច្ចុ​ប្ប​ន្ន​​​​នេះ​ ​ឱស​​ថ CRES​TO​R 5​mg,  CRESTOR 10mg, NEXIUM 20mg និង​ NEXIUM 40mg ​មិន​​ទាន់​​ត្រូ​វ​បាន​​ចុះ​​បញ្ជី​ការ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​​ឡើយ។ ​

ក្រសួង​​​​​​សុខាភិបាល​​​​​បាន​​​​អំ​ពាវនា​វ​​​ដ​ល់​​​​សា​ធារណ​​​​​ជន​​​​ស្វែ​ង​​​យល់ ​​​​​និង​​​បន្ត​​​​កា​រ​​​យក​​​​ចិត្ត​​​​ទុក​​​​ដាក់​​​​ក្នុង​កា​រ​​​​ថែ​​ទាំ​​​​សុខភាព​ ដោយ​​​​ចៀស​​​វា​ង​​​ប្រើ​​​ប្រាស់​​​​ឱស​ថ​​ដែ​​ល​​មិ​នមានគុណ​ភាព សុវត្ថិ​ភាព និង​ប្រសិទ្ធ​ភា​ព។

ក្រសួងបញ្ជាក់ក្នុង​សេចក្តីប្រកាសព័ត៌មាននោះ​តាមន័យ​ដើមថា៖ «ក្រសួងសុខាភិបាល​សូម​ជូន​ព័ត៌មាន​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​មិនត្រូវទិញ និង​ប្រើប្រាស់​ឱសថដែល​គ្មាន​លេខ​បញ្ជិកា​​​ខាងលើ​​ជា​បន្ត​​ទៀត ព្រោះ​ឱសថ​​នេះ​មិនធានាបាន​នូវ​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​​បាន​ឡើយ ហើយអាចជា​ឱសថ​ក្លែងក្លាយបណ្តាល​ឱ្យប៉ះពាល់​សុខភាព ឬ​មាន​គ្រោះថ្នាក់​​​ដល់អាយុជីវិត​​របស់អ្នកប្រើប្រាស់ទៀតផង»។

ក្រសួង​​​បាន​​ហា​​ម​មិន​​​ឱ្យ​បុគ្គល​​​ណា​​ម្នាក់ចែ​ក​ចាយ ឬល​ក់​​ឱស​ថ​ដែល​គ្មាន​​បញ្ចិកា​ទាំង​នេះ​ រួម​ទាំង​ជ​​​ន​ពាក់ព័ន្ធ​ផ្សេ​ងទៀ​តត្រូវ​ប​ញ្ឈប់​​កា​រ​នាំ​ចូល ចែក​​​ចាយ ឬ​​លក់​​ឱសថ​​ខាង​លើ។ ក្នុង​​​ករណី​​​មាន​ការ​​ចែក​ចាយ ឬ​​លក់​​ឱសថ​​ខាង​​លើ សូម​​សាធារ​ណៈ​​ជន​​ចូល​​រួ​ម​ផ្តល់​​ព័ត៌​​មាន​​តាម​​រយៈ​លេ​ខ ០១២ ៣៥​៥ ១៦១, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០៕