អណ្តូង​​​១,០០០​ឆ្នាំ​ ​ស្ថិតនៅ​​​​ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ក្បែរ​​វត្ត​ព្រះអង្គ​​ធំលើភ្នំគូ​លែន​។ ភ្ញៀវទេសចរណ៍​​អាចធ្វើ​​ដំណើរ​ដោយ​ថ្មើរជើងតាម​​ផ្លូវ​ដី​​ប្រហែល​ជា​១០នាទី​ពី​​វត្ត​ព្រះ​អង្គធំដើម្បីទៅដល់អណ្តូង​​​។ ប្រជាពលរដ្ឋទៅទីនោះ​​ដើម្បី​​ទទួលយក​ទឹក​​ដែល​ពួកគេ​​ជឿថា​​ជា​ទឹក​ស័ក្តិ​សិទ្ធិ​ អាច​ព្យាបាល​​រោគា​ផ្សេងៗ និង​ជួយ​ឱ្យ​មាន​សិរី​សួស្តី​​។

ប្រជាពលរដ្ឋ​កំពុង​ធ្វើដំណើរ​ទៅកាន់​អណ្តូង​១០០ឆ្នាំ​ ដែល​ស្ថិតនៅ​​​​ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែ​មេសា ឆ្នាំ២០២៤ (រូបភាព៖ ហុង សេងលី)
សកម្មភាព​ប្រជាពលរដ្ឋ​ មក​សុំ​ទឹកពី​អណ្តូ​ង​១០០០ឆ្នាំ ដែល​ស្ថិតនៅ​​​​ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ (រូបភាព៖ ហុង សេងលី)
ស្រី្តម្នាក់កំពុង​តែ​កាន់​ដបត្រង​ទឹកពី​អណ្តូង​១០០០ឆ្នាំ ដែល​ស្ថិតនៅ​​​​ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ ហុង សេងលី)
លោកអាចារ្យកំពុងច្រកទឹក​ដាក់​ដប​ ពី​អណ្តូង​១០០០ឆ្នាំ​ ដែល​ស្ថិតនៅ​​​​ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ ហុង សេងលី)
ផ្តិលទឹកតូចៗ សម្រាប់​ដាក់​ទឹក​ចេញពីអណ្តូង​១០០០ឆ្នាំ ​ដែល​ស្ថិតនៅ​​​​ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប​ ដើម្បី​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ ​នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ ហុង សេងលី)
បុរស​ម្នាក់កំពុង​កាន់​ដប​ទឹក​សុទ្ធ​ ដើម្បី​ច្រក​ទឹក​ចេញពី​អណ្តូង​១០០០ឆ្នាំ​ ដែល​ស្ថិតនៅ​​​​ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប​ នា​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ (រូបភាព៖ ហុង សេងលី)
ប្រជាពលរដ្ឋ​ប្រុស​ស្រី​ កំពុង​ទទួល​ទឹក​ចេញ​អណ្តូល​១០០០ឆ្នាំ ដែល​ស្ថិតនៅ​​​​ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប​​​ នា​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ (រូបភាព៖ ហុង សេងលី)