អ្នកស្រី សេត ម៉ារីយ៉ាន អាយុ៤៣ឆ្នាំ ជាអាជីវករលក់ត្រីនៅផ្សារលើ ខេត្តកំពង់ឆ្នាំង។ អ្នកស្រីប្រកបរបរនេះយូរឆ្នាំមកហើយ។ អ្នកស្រីត្រូវក្រោកពីម៉ោង២ ទៅ៣ទាបភ្លឺជារៀងរាល់ថ្ងៃដើម្បីទៅទិញត្រីនៅផែត្រីមាត់ទន្លេផ្សារក្រោម មកលក់នៅផ្សារលើ ចាប់ពីម៉ោង៥ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់។






