អ្នកស្រី កឹង ស្រីមុំ មកពីខេត្តតាកែវ ជាអ្នកលក់បន្លែនៅបរិវេណផ្សារមួយនៅម្តុំសួនកុមារ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នកស្រីក្រោកពីដំណេក និងចេញពីផ្ទះនៅម៉ោង២:៤០នាទី ដើម្បីទៅទិញបន្លែនៅផ្សារជិតផ្ទះ ក្នុងខេត្តតាកែវ ហើយចេញដំណើរតាមរយៈរថយន្តឈ្នួលទៅរាជធានីភ្នំពេញ។ អ្នកស្រីបានជួលម៉ូតូកង់បីដើម្បីដឹកបន្លែបន្តពីរថយន្តឈ្នួលទៅកន្លែងលក់បន្លែនៅផ្សារម្តុំសួនកុមារ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ អ្នកស្រីលក់ជារៀងរាល់ថ្ងៃក្នុងអំឡុងពេលព្រឹក ចាប់ផ្ដើមពីម៉ោង៦:៣០នាទី ដល់ពេលរសៀល ម៉ោង១២:០០នាទី ទើបត្រឡប់ទៅផ្ទះវិញ។





