អ្នកស្រី កឹង ស្រីមុំ មកពីខេត្តតាកែវ ជាអ្នក​លក់​បន្លែ​នៅ​បរិវេណផ្សារ​​មួយ​នៅ​ម្តុំ​សួន​កុមារ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ អ្នកស្រី​ក្រោក​ពីដំណេក និង​ចេញ​ពីផ្ទះ​នៅ​ម៉ោង២:៤០នាទី ដើម្បី​​ទៅ​ទិញ​បន្លែ​នៅ​ផ្សារ​ជិត​ផ្ទះ ក្នុង​ខេត្តតាកែវ​ ហើយ​ចេញ​ដំណើរ​តាមរយៈ​រថយន្ត​ឈ្នួល​ទៅ​​​រាជធានី​ភ្នំពេញ។ អ្នកស្រី​បាន​ជួល​ម៉ូតូ​កង់បី​​ដើម្បី​ដឹក​បន្លែបន្ត​ពី​រថយន្ត​ឈ្នួល​ទៅ​​កន្លែង​លក់បន្លែនៅផ្សារ​ម្តុំ​សួនកុមារ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ អ្នកស្រី​លក់​ជា​រៀងរាល់​ថ្ងៃ​ក្នុង​អំឡុង​ពេល​ព្រឹក ចាប់ផ្ដើម​​ពី​ម៉ោង​៦:៣០នាទី ដល់​ពេល​រសៀល ម៉ោង១២:០០នាទី ទើប​ត្រឡប់​ទៅ​ផ្ទះវិញ។​

អ្នកស្រី កឹង ស្រីមុំ​ កំពុងលក់​បន្លែ​នៅ​បរិវេណផ្សារ​​ជិត​​សួន​កុមារ​​ ក្នុងខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជធានីភ្នំពេញ​។ (ថតរូប៖ កញ្ញា កេង ចាន់នូ)
អ្នកស្រី កឹង ស្រីមុំ កំពុង​​លក់​ផ្លែ​ឪឡឹកទៅឱ្យអតិថិជន កាល​​ពី​ថ្ងៃ​ទី២៤ ខែ​មេសា​​ ឆ្នាំ​២០២៤។ (ថតរូប៖ កញ្ញាកេង ចាន់នូ)
អ្នកស្រី​ កឹង ស្រីមុំ ​កំពុង​លក់​បន្លែ​​នៅ​​ផ្សារ​​ម្តុំ​សួនកុមារ​ ក្នុង​ខណ្ឌពោធិ៍សែនជ័យ​​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​​២៤ ​ខែមេសា ឆ្នាំ​២០២៤។ (ថតរូប៖ កញ្ញាកេង ចាន់នូ)
អ្នកស្រី​ កឹង ស្រីមុំ ​កំពុង​លក់​បន្លែ​​នៅ​​ផ្សារ​​ម្តុំ​សួនកុមារ​ ក្នុង​ខណ្ឌពោធិ៍សែនជ័យ​​ រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​​២៤ ​ ខែមេសា ឆ្នាំ​២០២៤។ (ថតរូប៖ កញ្ញាកេង ចាន់នូ)
អ្នកស្រី កឹង ស្រីមុំ កំពុងលក់​ត្រកួន​និង ត្រសក់ ​​​​​នៅផ្សារ​ម្តុំ​​សួនកុមារ ខណ្ឌពោធិ៍សែនជ័យ ​ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤​ ខែមេសា ឆ្នាំ​២០២៤។​ (ថតរូប៖ កញ្ញា កេង ចាន់នូ)
អ្នកស្រី កឹង ស្រីមុំ កំពុងហុចបន្លែឱ្យអ្នកទិញ ​​​​​នៅផ្សារ​ម្តុំ​​សួនកុមារ ខណ្ឌពោធិ៍សែនជ័យ ​ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤​ ខែមេសា ឆ្នាំ​២០២៤។​ (ថតរូប៖ កញ្ញា កេង ចាន់នូ)