លោក ចំ រើន អាយុ ៣៥ឆ្នាំ ជាអាជីវករលក់ដូង នៅម្តុំអគារភ្នំពេញសេនធឺរ (Phnom Penh Center) ក្នុងរាជធានីភ្នំពេញ។ លោក ចំ រើន បានប្រកបមុខរបរលក់ដូងនេះជាង១០ឆ្នាំមកហើយ។ លោកបានទទួលទិញផ្លែដូងបោះដុំពីឈ្មួញកណ្តាលដែលបានដឹកផ្លែដូងមកពីខេត្តកំពត និងខេត្តកោះកុង យកមកលក់ឱ្យលោក។ លោកត្រូវក្រោកពីម៉ោង ៦ព្រឹកជារៀងរាល់ថ្ងៃ ហើយបានចាកចេញពីផ្ទះរបស់លោកនៅសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ដើម្បីទៅលក់ដូងនៅម្តុំអគារភ្នំពេញសេនធឺ (Phnom Penh Center) ចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង៤ រសៀល។
ខាងក្រោមនេះគឺជាកម្រងរូបភាពនៃសកម្មភាពមុខរបរលក់ដូងរបស់លោក៖







