ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ស្ថិតក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ស្រុកចុងកាល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សហគមន៍នេះ ជាសហគមន៍ការពារធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃយ៉ាងសកម្មរហូតទទួលបានជ័យលាភីរង្វាន់អេក្វាទ័រក្នុងឆ្នាំ២០១០ និងមានការទទួលស្គាល់ពីរដ្ឋាភិបាលដោយចេញអនុក្រឹតស្ដីពីការបង្កើតដែនជម្រកសត្វព្រៃ«សង្ឃរុក្ខាវ័ន»។ លទ្ធផលដ៏ល្អនេះមិនអាចខ្វះបានឡើយនូវកិច្ចការពីក្រោយឆាកដែលមានតួនាទីចាំផ្គត់ផ្គង់ និងគាំទ្រ។ កិច្ចការសំខាន់ដែលមិនអាចខ្វះបាននោះគឺ ការងារផ្ទះបាយ។



