តុលាការខេត្តកំពង់ស្ពឺបានកំណត់បើកការជំនុំជម្រះជាថ្មីទៀត នាចុងខែឧសភាខាងមុខនេះ នៅក្នុង​​សំណុំ​រឿ​ងប្រធានសហជីពមូលដ្ឋាន ប្រចាំនៅរោងចក្រ វីង ស្តារស៊ូ(Wing Star Shoeos) ដែលក្រុមសហជីព​​ចាត់ទុករឿងក្តីនេះថាជាចេតនាមិនចង់​ឱ្យមាន សហជីពជួយការពារផលប្រយោជន៍របស់កម្មករ នៅក្នុង​​រោ​ង​​​ច​ក្រផលិតស្បែកជើងមួយនេះ​​។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺលោក ផេង ស៊ីភ័ណ បានប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃនេះថាចៅក្រមជំនុំជម្រះ បានកំណត់ថ្ងៃនៃការបើកសវនាការឡើងវិញរួចហើយ គឺនៅចុង​ខែ​​ឧ​ស​​ភា​​ខាងមុខនេះ។បន្ថែមពីលើនេះ ការផ្អាកសវនាការកន្លងទៅ គឺដោយសារមានការស្នើសុំលើកពេល ជំ​​នុំ​ជម្រះ ពី​​មេធាវីការពារសិទ្ធិឱ្យជនសង្ស័យ ក្រោមហេតុផលខ្វះសាក្សីដែលផ្តល់សក្ខីកម្ម ដោះបន្ទុកឱ្យជន​​ជា​​ប់ចោ​​ទ ក្នុងសំណុំរឿងព្រហ្មទណ្ឌមួយនេះ។

លោកបន្តថា៖ «សំណុំរឿងខាងលើ ដាក់កម្មវិធីជម្រះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ព្រឹក មេធាវីការពារសិទ្ធឲ្យជនជាប់ចោទឈ្មោះ ជា ចាន់ ជាអ្នកស្នើសុំលើកពេល ព្រោះសាក្សីសំខាន់ម្នាក់អវត្តមាន ហើយជនជាប់ចោទក៏បានឯកភាពផងដែរ »

លោក ជា ចាន់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនកាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣។កា​រចោ​​ទ​​ប្រ​កា​ន់ប្រឆាំងលោក ជា ចាន់ ធ្វើឡើងក្រោយពីលោកត្រូវបា​នកម្មករផ្តល់សេចក្តីទុកចិត្ត តាមរ​​យៈ​​កា​​របោះឆ្នោតឱ្យធ្វើជាប្រធានសហជីពមូលដ្ឋាន ប្រចាំនៅក្នុងរោងចក្រ វីង ស្តារស៊ូ នេះ។

ភ្លាមៗពីបន្ទាប់លោក ជា ចាន់ ត្រូវចាប់ខ្លួន សហព័ន្ធសហជីពកម្ពុជា បានចេញសេចក្តីថ្លែងការណ៍​មួយដែរ ដោ​​យចាត់ទុករឿងក្តីនេះស្ថិតក្រោមមន្ទិលថា មានចេតនារៀចំផែនកាទុកជាមុនរវាងថៅកែ និងអាជ្ញាធរ ដើ​ម្បី​​ក​​ម្ទេ​​​ចសហជីពមូលដ្ឋានដែលហៅថា CTU ប្រចាំនៅក្នុងរោងចក្រ វីង ស្តារស៊ូ នេះចេញ។

​​​​របាយការណ៍ដែលចេញដោយ សហព័ន្ធសហជីពកម្ពុជា បង្ហាញថា រោងចក្រដែលកំពុង​​មាន​ភាព​​ចម្រូ​ង​​ច​ម្រា​​​ស់ជាមួយកម្មករនេះគឺជារោងចក្រផលិតស្បែកជើងនៅចេញទៅជប៉ុន ដែលមានក្រុ​ម​​ហ៊ុ​ន ASICS ជា​​អ្ន​ក​​​​បញ្ជាទិញ។រោងចក្រ វីង ស្តារស៊ូ ស្ថិតនៅក្នុងឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ចំណែក ប្រធានសម័្ពន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ យល់ឃើញថា ការចោទប្រកាន់​​ប្រឆាំង​​លោ​ក ​ជា ចាន់ នេះហាក់មិនសមហេតុផលអ្វីនោះទេ។អ្នកស្រីបន្តថា ក្នុងនាមសហជីពការពារផលប្រយោជ​ន៍​សម្រា​ប់កម្មករ អ្នកស្រីស្នើឱ្យដោះលែង ប្រធានសហជីពមូលដ្ឋាន ប្រចាំរោងចក្រ វីង ស្តារស៊ូ នេះដោ​យគ្មា​ន​​លក្ខខណ្ឌ។ម្យ៉ាងវិញទៀត ការយកចម្លើយដោយផ្អែកលើការដាក់បន្ទុករបស់ជនណាមួយ ដែលគ្មាន​​ត​​ម្រុ​យអ្វីសោះ គឺមិនមានមូលដ្ឋាន គ្រប់គ្រាន់តាមផ្លូវច្បាប់ទេ។

អ្នកស្រីបន្តថា៖«បានពួកបងស្នើសុំអោយមានការដោះលែង អោយគាត់នៅក្រៅឃុំហើយស្នើសុំអោយតុ​​លា​​ការលើកលែងចោទប្រកាន់ទៅលើគាត់ ជាទូទៅខ្ញុំចង់បញ្ជាក់ឡើងវិញថាគណនីដែលចោទលោក ជា ចា​​ន់គឺអត់ទាន់មានបទល្មើសដែលចាប់ជនដៃដល់នឹងបានទេ គ្រាន់តែជនម្នាក់ឆ្លើយដាក់ក៏ចាប់ដាក់ពន្ធធនាគារខ្ញុំថារឿងនេះអត់សមស្រប បើយើងមើលរឿងឡើងវិញជាការសមគំនិតរបស់ក្រុមហ៊ុនសុទ្ធសាធ»

អ្នកស្រីបន្តថា៖«ដោយទីមួយនៅពេលដែលយើងបានរៀបចំចងក្រងក្នុងដើមខែមករា គឹខាងក្រុមហ៊ុនបានមកនិយាយជាមួយលោកជា ចាន់ ថាមិនអោយមានសហជីពនៅក្នុងរោងចក្រទៀតទេហើយបន្ទាប់មកគាត់អត់ព្រម ហើយខាងក្រុមហ៊ុនព្យាយាមមកជួបខ្ញុំខ្លួនឯងហើយបន្ទាប់មកយើងអត់យល់ស្របទៅគំនិតរបស់ក្រុមហ៊ុនដែលព្រោះសើ្នសុំមិនអោយមានសហជីពអត់បានទេ ត្រឡប់មកវិញមកដល់ពេលហ្នឹងថ្ងៃដែលគេចាប់លោកជា ចាន់ បានយើងដឹងថានេះជាការរៀបចំរបស់ក្រុមហ៊ុនសុទ្ធសាធព្រោះក្រុមហ៊ុនបានប្រហើរសំលេងតាំងពីដំបូង»

លោក ជា ចាន់ ត្រូវរង់ការចោទប្រកាន់ពីបទ«សមគំនិតក្នុងអំពើលួច »។បើទោះបែបណា សហជីពលើ​ក​​ឡើ​ងថា ការចាប់ខ្លួនជនសង្ស័យនេះ ធ្វើឡើងដោយគ្មានដីកាពីតុលាការថែមទៀតផង។ចំណែក អ្នកនាំពា​​ក្យ​​ក្រ​​​សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អន បានប្រាប់សារព័ត៌មានថា ករណីលោក ជា ចា​ន់ នេះវាហួសពីសមត្ថភាពរបស់ក្រសួង ដែលត្រូវដោះស្រាយហើយ។ប៉ុន្តែប្រសិនបើ ជនសង្ស័​​យមា​​ន​តម្រូវការមេធាវីការពារផ្នែកច្បាប់ អាចដាក់សំណើរបាន ហើយក្រសួងនឹងរៀបចំមេធាវីការពារក្តីជូន។

បើទោះជាបែបណា សវនាការដែលបង្ខំចិត្តឱ្យតុលាការលើកពេល កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅមានភាពខ្វែងគំនិតគ្នា រវាងក្រុមការពារជនសង្ស័យ និងភាគីតុលាការ។ខាងតុលាការសំអាងហេតុថា កា​រលើកថ្ងៃជំនុំជម្រះ នៅពេលនោះ ដោយសារមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទស្នើសុំពន្យាពេល​​។ប៉ុន្តែ​​ទាំ​​ង​​សហជីព និ​ងភរិយាលោក ជា ចាន់ វិញ បានប្រាប់អ្នកកាសែតថា ការផ្អាកសវនាការនៅគ្រានោះ ដោ​​យ​​សារសាក្សីខាងភាគីដើមបណ្តឹង ដែលប្តឹងជនសង្ស័យ អវត្តមានទៅវិញទេ។