ក្រុមសមាគមដែលគាំពារវិស័យកសិកម្ម អះអាងថាពួកគេចង់ឃើញការតាំ​ងចិត្តរបស់មន្រ្តីក​សិកម្ម​ដែ​​​​ល​​រួម​​គ្នា​​លើកកម្ពស់វិស័យមួយនេះ មានដំណើរការទៅដោយល្អ និងមានភាពរីកចំរើនខណៈពលរដ្ឋធ្លាប់បា​នរិះ​គ​​​ន់​​​​​ថាបញ្ហាកសិកម្មក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់អាចឆ្លើយតបបានពីតម្រូវការចាំបាច់ ហើយកសិ​​ផ​​ល​​ដែលផលិតបាន​​គ្មានទី​​ផ្សា​​សម្រាប់នាំចេញជាដើម។

ការលើកឡើងដូចនេះ នៅក្រោយពេលដែលក្រសួងកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម រួមទាំង​​ក្រ​​សួង​ពាណិជ្ជកម្ម បានសម្រេចរួមគ្នាកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ដោយប្តេជ្ញាលើក​​កម្ពស់​​វិស័យ​ក​​សិ​​​​​កម្មឱ្យមានវឌ្ឍនភាព ស្របពេលដែលវិស័យមួយនេះ រង់ការរិះគន់ថា មិនអាចជួយឱ្យ​កសិករទ​​ទួល​បា​ន​​ផ​ល​អ្វីច្រើនពីកសិកម្មនេះ។ផែនការយុទ្ធសាស្រ្តនេះ ត្រូវគេមើលឃើញថា វាជាលើកទីមួយ​​ហើយដែល​​ក្រ​​សួ​​​​ងទាំងបី អាចអង្គុយលើតុរួមគ្នា ហើយរុញក្តីស្រម័យរួមគ្នា ឱ្យដើរទៅមុខបាន។

បើទោះបែបណា សម្រាប់នាយកប្រតិបត្តិសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា លោក ហ៊ុន សៀងហុន យល់ឃើ​​ញថាមែនទែនទៅរឿងកសិកម្មនេះ រដ្ឋាភិបាលគួរចាប់អនុវត្តជាយូរមកហើយ ព្រោះពលរដ្ឋត្រូវកា​​រជាចាំ​​បា​ច់ទាំ​ងមុនការផលិត និងក្រោយផលិតផលសម្រេច តែវិស័យមួយនេះនៅមិ​នតែមិនអាចជួយឱ្យជីវភា​​ពរប​ស់​​ក​​សិករមានភាពធូរធា និងរស់បានដោយស្រួល។

លោកបន្តថា​៖«ខ្ញុំឃើញថាឥឡូវរាជរដ្ឋាភិបាលគាត់ដាក់ចេញនៅមន្រ្តីកសិកម្មឃុំហើយប៉ុន្តែខ្ញុំចង់អោយការប្រជុំនឹងបានលឿនដើម្បីឲ្យវាឆ្លើយតបទៅហ្នឹងបញ្ហាប្រឈមទាំងអស់ដូចបានលើកឡើង។ខ្ញុំយល់ឃើញកិច្ចការនេះគួរតែមានការចូលរួមអនុវត្តនេះយូរមកហើយ ព្រោះ​ដោយសារតែអនុវត្តជាក់ស្តែងគឺយើងតែងតែជួបប្រទះផលលំបាកពាក់ព័ន្ធ ផែនការយុទ្ធសាស្រ្តជាផែនការថវិកាផ្សេងៗរបស់ក្រសួងគឺអត់បានធើ្វស្របគ្នាពេលដែលមានសំណូមពរភាពចាំបាច់យើងត្រូវដោះស្រាយ មិនដឹងដោះស្រាយផ្នែកណាទេព្រោះ​​ពួកគាត់ដូចលើកមកមិញចឹងថាផែនការសកម្មភាព រោងចក្រនិងថវិការបស់គាត់អត់មាន អត់អាចស​​ហការបានទេ បើសិនជាគាត់ចាប់ផ្តើមអនុវត្តការងាររួមគ្នា»

មិនខុសគ្នាប៉ុន្មានទេ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ក៏ឯកភាពដែរថាការធើ្វការរួមគ្នាទៅលើបញ្ហាកើតឡើងដើម្បីដោះស្រាយបញ្ហាប្រយោជន៍ប្រជាជន ប្រយោជន៍កសិករនេះគឺជាទិសដៅមួយដែលអាចឆ្លើយតបបញ្ហាដែលកើតមានជាក់ស្តែងបញ្ហា ទឹក ផ្លូវ ទីផ្សារ និងការដោះស្រាយវិស័​​យកសិកម្ម។បន្ថែមពីលើនេះទៀត ប្រសិនបើមិនមានការងាររួមគ្នាពីក្រសួងទាំងបីទេ បញ្ហានៅតែកើតមា​​ន​ជួនកាលពេលខ្វះទឹក ជួនកាលកង្វះទីផ្សារ ជូនកាលកង្វះផ្លូវសំរាប់ដឹក បើក្រសួងទាំងបីរៀបចំយុទ្ធសា​​ស្រ្ត​រួមគ្នាក្នុងការដោះស្រាយគនឹ្លះកសិកម្មគឺជាចំណុចមួយប្រសើរ និងអាចមានប្រយោជន៍ដល់ប្រជាពល​​រដ្ឋ​​​​។

លោកបន្តថា៖ «សំរាប់ខ្ញុំការចេញសេចក្តីប្រកាសព័ត៌មានរបស់រួមប្រសួងទាំងបី​ គឹជាចំណុចគន្លឺះមួយដែ​ល​ក្រសួងទាំងបីត្រូវតែធើ្វការសហការគ្នាដើម្បីដោះស្រាយ នៅបញ្ហាប្រឈមចុងក្រោយគឺបញ្ហាកង្វះខាតទឹ​ក​សំរាប់ធើ្វកសិកម្មការរៀបចំអភិវឌ្ឍន៍ជនបទហើយនឹងការរៀបចំលើសកម្ពស់វិស័យកសិកម្មក្នុងប្រទេសកម្ពុជា»

គេហទំព័រ Newsroom Cambodia មិនទាន់អាចស្នើសុំការបំភ្លឺបន្ថែម​ពីមន្រ្តីនាំពាក្យ​ក្រសួងទាំងបី​​បានភ្លា​មៗ​ទេ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះ។

បើទោះបែបណា តាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួ​​ងក​សិកម្ម ក្រសួង​​ធ​នធានទឹក និងក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថានឹ​​ងកំណត់ទិសដៅជា​យុទ្ធសាស្រ្តរប​ស់​​ក្រសួ​ងទាំងបី ដោ​​យដាក់កម្លាំងរួមគ្នា ដើម្បីសម្រេចផែនការរួម និងទទួលបានជោគ​​ជ័យនៅក្នុងវិស័​យក​សិ​​ក​ម្មនេះ​។លើ​ស​​​​ពីនេះទៀត នឹងបន្តប្រឹក្សាយោបល់ទៅតាមជំនាញ និងវិស័យរៀងៗខ្លួន​ឱ្យបានញឹ​​កញា​ប់ និងទៀង​​ទាត់​​។មិនតែប៉ុណ្ណោះ ត្រូវដាក់ចេញនូវផែនការប្រជុំ៣ខែម្តង ដើម្បីតាមដាន និងត្រួតពិនិ​ត្យ​​ផែ​ន​​​កា​រដែល​​បាន​​អ​នុ​វត្ត ហើយលើកទិសដៅការងារបន្ត៕