គណបក្សនយោបាយចំនួន២គណបក្ស គាំទ្រការបង្កើតឱ្យមានមណ្ឌលអប់រំអង្គបោះឆ្នោត ដែលរៀបចំឡើ​ង​ដោយស្ថាប័នជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដោយចាត់ទុ​កថា​យន្ត​​ការនេះនឹងជួ​យតម្រ​ង់​​ទិ​​​ស​ឱ្យការបោះឆ្នោតនៅកម្ពុជា កាន់តែមានភាពជឿនលឿន និងល្អប្រ​សើរ​​ពី​​​​មួយអាណត្តិ​ទៅមួ​យអា​ណ​ត្តិ​​។

ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ថ្លែងនៅថ្ងៃទី១០ ឧសភា នេះថាបើនិយាយពីការបោះឆ្នោត គឺគេត្រូ​វលើកឡើងតាំងពីមុនថ្ងៃបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតរួច។លោ​កប​ន្ត​​​ថា ដើម្បីឱ្យការបោះឆ្នោតធានាបាននូវសេរី ត្រឹមត្រូវ និងយុត្តិធម៌ លុះត្រាតែបរិយាកា​សនៃដំណើរ​ការនៃ​កា​រ​បោះឆ្នោតទាំងមូល ប្រព្រឹត្តទៅក្នុងស្ថានភាពគ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ គំរាមកំហែង ជាពិ​សេ​​​​សបើកជំហរសេរីភាព ដល់ពលរដ្ឋ ដល់សកម្មជននយោបាយ និងបក្សនយោបាយ អាចឱ្យពួកគេធ្វើ​ស​ក​​ម្មភាព​បានដោយសេរី តាមគោលការណ៍ច្បាប់។

លោកបន្តថា៖«កាពិតទៅកម្មវិធីអប់រំបើយើងមើលមកពេលបច្ចុប្បន្ននេះមានការយល់ដឹង ច្រើនហើយដំណើរការ ការបោះឆ្នោតអ្វីដែលមានកម្មវិធីអប់រំបន្ថែមអាហ្នឹងល្អហើយ »

សេចក្តីប្រកាសព័ត៌មាន ដែលចេញកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ ដោយគណ:កម្មាធិការជាតិរៀបចំការបោះ​ឆ្នោត គ.ជ.ប សរសេរថា ដោយមានកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិកា​​រ​អន្តរជា​តិ​នៃប្រទេ​​ស​ជប៉ុន (JICA) បានបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅតាមខេត្តចំនួន៣ គឺខេ​​ត្ត​​កំព​​ង់​​ធំ កំ​ពង់​ចាម និងខេត្តតាកែវ។ការបង្កើតមណ្ឌលអប់រំអង្គបោះឆ្នោតនេះ ប្រយោជន៍ដើម្បីបម្រើដល់អ្នកស្រាវជ្រាវ មហាជនទូទៅ និងភាគីពាក់ព័ន្ធ ជាពិសេស សិ​ស្សា​នុសិស្ស និងនិស្សិត ដែលជាយុវជន បានចូលទៅសិក្សាស្វែងយល់ និងទទួលបានព័ត៌មានអំពីការបោះឆ្នោ​តនៅកម្ពុជា។​

មជ្ឈមណ្ឌលអប់រំអង្គបោះឆ្នោត ដែលទើបបើកសម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី៩ ឧសភា គ.ជ.ប ប​​ញ្ជាក់ថាគឺស្ថាប័នជាតិរៀបចំការបោះឆ្នោត ទទួលបានការគាំទ្រគម្រោងពីទីភ្នាក់ងារ JICA របស់ជប៉ុន ។

ហាក់មិនខុសគ្នាទេ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច បានបង្ហាញការយល់ឃើញអំពីការបង្កើតមណ្ឌលអប់រំអ្នកបោះឆ្នោតនេះដោយលោកចាត់ទុកថាវាពិត ជាសារ:សំខាន់សំរា​ប់​​​ប្រជាពលរដ្ឋ និងអ្នកនយោបាយ រួមទាំងភាគីពាក់ព័ន្ធដទៃទៀតដែរ​។លោកបន្តថា មជ្ឈមណ្ឌលនេះ អាចនឹងបម្រើឱ្យសេចក្តីត្រូវការជាចាំបាច់សម្រាប់និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋ ងាយស្រួលក្នុងការទទួលព័ត៌មាន និងការយល់ដឹងកាន់តែច្បាស់អំពីដំណើរការបោះឆ្នោត។

លោកបន្តថា៖ «ការបង្កើតមណ្ឌលអប់រំ អ្នកបោះឆ្នោត គឺនឹងផ្តល់សារៈប្រយោជន៍ ដល់ ប្រជារាស្ត្រ អ្នកបោះ​ឆ្នោត ទទួលបានព័ត៌មានគ្រប់គ្រាន់ ជាពិសេសសិស្សានុសិស្ស ដែលចង់សិក្សា យល់ដឹង ស្រាវជ្រាវ និងព័ត៌មានអំពីការបោះឆ្នោត និងច្បាប់ពាក់ព័ន្ធការបោះឆ្នោត»

លោកបន្ថែមទៀតថា៖ «យើងខ្ញុំសូមសាទរ និងស្នើសុំឱ្យមានមណ្ឌលអប់រំនេះ កាន់តែច្រើន តាមបណ្តារាជ​​ធានី ខេត្ត ដើម្បីបង្កភាពងាយស្រួលដល់ ប្រជារាស្ត្រកាន់តែយល់ច្បាប់អំពីច្បាប់ និងសិទ្ធសេរីភាព ក្នុងការចូលរួមបោះឆ្នោត»

ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាទ បានប្រាប់គេហទំព័រ Newsroom Ca​​m​​bodia​ ដោយខ្លីនៅថ្ងៃនេះថាលោកមិនអាចផ្តល់ការអត្ថាធិប្បាយដោយលម្អិតបានទេ ដោយសារប៉ះចំ​ថ្ងៃ​​ដែ​​លលោកវិស្សមកាល។

លោកបន្តថា៖«ខ្ញុំសំរាករយ:ពេលខ្លីអាទិត្យបានចូលធើ្វវិញ អរគុណ»

បន្ថែមលើសេចក្តីប្រកាសព័ត៌មាន លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប អះអាងថាមណ្ឌលអប់រំពលរដ្ឋនេះ នឹងពង្រីកបន្ថែមទៀ​​ត​នៅតាមបណ្តាលរាជនី ខេត្តនៅក្នុងពេលខាងមុខ។ម៉្យាងវិញទៀត មណ្ឌលអប់​​រំ​​អ្ន​​​កបោះឆ្នោតនេះ នឹ​ង​​​ដើ​​រតួនាទីចាំបាច់បម្រើឲ្យពលរដ្ឋចូលអាន និងស្វែងយល់ដោយសេរី ទាំងសិស្ស និ​​ស្សិ​ត ទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជា។

លោកបន្តថា៖ «បាទសូមជម្រាបតែមណ្ឌលអប់រំពលរដ្ឋដែលកន្លងមកនេះ គ.ជ.ប. បានបើកនៅតាមបណ្តា​លខេត្តមួយចំនួននេះនឹងពង្រីកបន្ថែមនៅបណ្តាលខេត្តផ្សេងៗ នៅទូទាំងប្រទេសតែម្តងហើយមណ្ឌ​​ល​នេះដែលក៏នឹងក្លាយទៅជាមណ្ឌលបណ្តុះបណ្តាលអប់រំអ្នកបោះឆោ្នត»

ទាក់ទិនរឿងនេះ ទាំងលោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការ និចហ្វិក និងលោក កនង សាវាង្ស អ្នកស​​ម្រ​​ប​សម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រែ្វល(Comfrel) សុទ្ធតែបដិសេធក្នុងកា​​រអត្ថា​​ធិ​​ប្បា​​​​យ ដោយអះអាងថាមានបញ្ហាសុខភាព និងជាប់ប្រជុំ។

បើទោះជាបែបណាសម្រាប់អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើ​​ក​​ឡើងថា ការបង្កើ​​តម​​ណ្ឈម​ណ្ឌលអប់រំអ្នកបោះឆ្នោតនេះ វាជាមធ្យោបាយមួយដែលអាចជួយផ្តល់ភាងងាយស្រួល សម្រាប់ សិស្សនិស្សិត ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត អាចចូលទៅសិក្សាស្រាវជ្រាវ ឬក៏ទទួលយកព័ត៌​​មា​ននានាដែលពាក់ព័ន្ធនឹងដំណឹង ឬក៏ព័ត៌មាននៃការបោះឆ្នោតដោយហេតុថានៅកម្ពុជាមិនទាន់មានមហា​​វិទ្យា​​ល័យជំនាញបោះឆ្នោតនៅឡើយទេ។ហេតុដូច្នេះ អាចនឹងមានការខ្វះខាតក្នុងដំណើរប្រព្រឹតទៅនៃការបោះ​ឆ្នោតសំរាប់ការយល់ដឹង របស់ប្រជាពលរដ្ឋ។ លោកបន្តថា៖ «ជាចុងក្រោយខ្ញុំសូមជម្រាបជូនដល់បងប្អូនជនរួមជាតិថា ព័ត៌មានស្តីពីការបោះឆ្នោតក្រៅពីចូលរួមនៅក្នុងមណ្ឌលអប់រំពលរដ្ឋស្តីពីការបោះឆ្នោតនេះក៏អាច ស្វែងយល់បន្ថែមនៅ Websiteរបស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតឬក៏នៅក្នុង Appនៅក្នុងទូរស័ព្ទដៃផងដែរព័ត៌មានទាំងឡាយ គ.ជ.ប បានផ្សព្វផ្សាយរួចហើយ»