នៅព្រឹកថ្ងៃទី៧ខែឧសភា ពលរដ្ឋប្រមាណជា​៤០នាក់​កំពុង​ឈរ​តម្រង់​ជួរ​រង់ចាំ​ទទួល​លិខិត​ថ្កោលទោស​ដែល​ពួកគេ​បាន​​​ដាក់ពាក្យ​​ស្នើ​សុំ​ដោយ​ផ្ទាល់ និង​តាមរយៈអនឡាញ​​ពី​​នាយកដ្ឋាន​ថ្កោលទោស។

ពលរដ្ឋដែលមករងចាំយក និង​មក​ធ្វើលិខិត​ថ្កោលទោស​​ខ្លះឈរ និង​ខ្លះទៀតអង្គុយ​​ ដោយមាន​​​ទឹក​មុខ​មិន​សូវ​សប្បាយចិ​ត្ត​ដោយសារ​ការរងចាំ​យូរ ហើយ​ទីកន្លែង​ធ្វើលិខិត​ថ្កោល​ទោស​បណ្តោះ​អាសន្ន​​ដែល​ស្ថិតក្នុង​​សណ្ឋាគារ​កាំបូឌីយ៉ាណា​​​​មាន​ទំហំ​មិន​សូវ​ធំ​ទូលាយ​។

កំពុង​អង្គុយ​រងចាំ​ធ្វើ​លិខិត​ថ្កោលទោសនៅ​នាយកដ្ឋាន​លិខិត​ថ្កោលទោស លោក ម៉ៅ លាភ ​​ជា​មេធាវី​មួយ​រូប​​នៅរាជធានីភ្នំពេញលើកឡើងថា លោកបាន​​​​ស្នើសុំ​លិខិត​ថ្កោល​ទោស​ចំនួន​ពីរ​ដង​រួច​​មក​ហើយ ​ដោយប្រើសេវារហ័សចំនួន១២ថ្ងៃ ​​ដើម្បី​យកទៅ​ប្រកប​របរ​ជា​មេធាវី។ លោក​ថា ដំណើរការ​​ផ្តល់​សេវា​លិខិត​ថ្កោល​ទោស​តាម​ប្រព័ន្ធ​ឌីជីថល​មាន​ភាពយឺតយ៉ាវ​ជាង​ធ្វើ​ដោយ​ផ្ទាល់ ដោយសារ​មន្រ្ដី​ដែល​ពិនិត្យ​ការស្នើសុំ​តាម​ឌីជីថល​មាន​វ័យ​ចាស់​។

និយាយដោយសើចបន្តិច​ផង លោកបន្ថែមថា៖ «និយាយរួម​ទៅ​បើ​ការងារ​របស់​គាត់​ធ្វើ​លឿន​ការងារ​តាមអនឡាញ​លឿន​ជាង​ យើង​គ្រាន់តែ​ម​ក​យក​ឯកសារ​ដែល​តម្រូវ​មាន​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណ​បណ្ណ​ទៀតហើយ បន្ទាប់មកគ្រាន់តែផ្ដិតមេដៃគាត់ពិនិត្យឯកសារម្ដងទៀតហើយ»។

កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រសួង​យុត្តិធម៌​បាន​​ដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថលដំណាក់កាលទី១ ហើយ​នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រសួង​បាន​ដាក់​ឱ្យ​ដំណើរ​​ការ​សេវា​នេះ​​ក្នុង​ដំណាក់​កាលទី២ ដើម្បីបង្កើនភាពងាយស្រួល និង​ឆាប់​រហ័ស​បន្ថែម​ទៀត​ដល់​សាធារ​ណៈជន ដោយភ្ជាប់ឯកសារមួយចំនួនតាមអនឡាញ ព្រមទាំង​អាច​ទូទាត់​ប្រាក់​សេវា​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​។ ក្រោយ​ការ​ដាក់​ឱ្យ​ប្រើប្រាស់ ​ពលរដ្ឋ​ដែលទទួល​សេវា​នេះ​មួយចំនួន​យល់​ថា​មាន​ភាព​ប្រសើរ ខណៈ​ពលរដ្ឋ​ខ្លះ​ដូចជា​លោក ម៉ៅ លាភ យល់​ថា ​ហាក់​មានភាព​យឺតយ៉ាវ​ជាងមុន។​

លោក ស៊ុន វិសាល បុគ្គលិក​ធនាគារឯកជន​​មួយ​ក​ន្លែង ​នៅរាជធានី​ភ្នំពេ​ញ​ ប្រាប់​ Newsroom Cambodia ​ថា ​កា​រ​​ធ្វើលិ​ខិ​តថ្កោលទោស​តាម​ប្រ​ព័​ន្ធ​ឌី​ជី​ថ​ល​ប្រើ​ពេ​ល​វេ​លា​តិ​ច​ជា​ង ​និង​រហ័ស​ជាង​ការ​មកដាក់ពាក្យស្នើសុំដោយផ្ទាល់។

លោកបន្តថា៖​ «ការធ្វើលិខិត​តា​ម​អ​ន​ឡា​ញ​ចំ​ណេ​ញ​ពេ​ល​ច្រើ​ន​ បើ​សិ​ន​ណា​ស​រ​សេ​រ​​ខុ​ស​យើ​ង​​អា​ច​លុប​សរសេ​រ​សារ​ជា​ថ្មី​បា​ន​។​ ចំ​ពោះ​ផ​ល​លំបាក​ គឺ​វា​មិ​ន​ទា​ន់​គ្រ​ប់​ជ្រុ​ង​ជ្រោ​​យ​មិ​ន​ដឹ​ង​ថា​យើ​ង​ត្រូ​វ​ម​ក​ប​ង់​លុ​យ​ផ្ទាល់ ​ឬក៏មកបញ្ជូនឯកសារច្បាប់ដើមទេត្រូវឱ្យយើងមកកន្លែងផ្ទាល់»។

លោកបន្ថែមទៀតថា ចំពោះ​ម​ន្រ្តី​ដែ​ល​ប​ម្រើ​សេ​វា​លិ​ខិ​ត​ថ្កោ​ល​ទោ​ស​គួ​រ​​ជួ​យ​ផ្តល់​ព័​ត៌​មាន​បន្ថែមនៅ​ក​ន្លែ​ងស្នើសុំលិ​ខិ​ត​ថ្កោ​ល​ទោ​ស​ដល់​​អ្ន​ក​ដែ​ល​ម​ក​ផ្ទា​ល់ ​ដោ​យ​សា​រ​តែ​អ្ន​ក​ដែល​ម​ក​ធ្វើ​ដំបូង​គឺ​ពួកគេ​មិន​សូវដឹង និងសូវយល់អំពីរបៀបសរសេរ​។

កញ្ញា លឹម សមនា និស្សិត​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​ ដែលកំពុង​រងចាំធ្វើ​លិខិត​ថ្កោទោស​ដែរ​នោះ​​​លើក​ឡើង​ថា ការធ្វើ​លិខិតថ្កោល​​តាម​ប្រព័ន្ធ​ឌីថល​មានភា​ព​ងាយស្រួល និង​រហ័ស​ជាង ប៉ុន្ដែ​ដោយសារ​កញ្ញាមិន​បាន​ដឹង​ក៏​មក​ផ្ទាល់។

កញ្ញាបន្តថា៖ «បើទោះបីជា​ខ្ញុំ​ធ្វើ​លិខិត​ផ្ទាល់​ក៏​ពិតមែន តែ​ខ្ញុំឃើ​ញ​ថា​ការធ្វើលិខិត​តាមប្រព័ន្ធ​ឌីជីថល​មាន​ភាព​​ងាយ​ស្រួល និង​រហ័ស​ជាង ​គឺយើ​ង​គ្រាន់តែយកឯកសារដែលចំបាច់មកជាមួយ​ហើយ​ចាំ​តែ​ខាង​មន្រ្តី​ពិនិត្យ បើត្រឹមត្រូវទាំងអស់គាត់នឹងហៅទៅយកបង្កាន់ដៃ»។

ការធ្វើ​ព្រឹត្តិបត្រថ្កោល​ទោស តម្រូវឱ្យមានទម្រង់​ស្នើ​សុំ​ព្រឹត្តិបត្រថ្កោល​ទោស ប្រវត្តិរូបសង្ខេប​១ សន្លឹក  ស្នាមមេ​ដៃ​សាមីខ្លួ​ន បណ្ណសម្គាល់ខ្លួន សិស្ស និស្សិត (បើនៅរៀន) សេចក្តី​ចម្លង​សំបុត្រ​បញ្ជាក់​កំណើត និង​សៀវភៅ​ស្នាក់នៅ​ច្បាប់ដើម ព្រមទាំងថតចម្លង​មួយ​ច្បាប់​ផ​ង។ ចំពោះ​ជន​បរទេស​ ត្រូវ​ថត​ច​ម្លងលិខិតឆ្លងដែន មានសុពលភាព​១ច្បាប់ និង​ទិដ្ឋាការ​ចូល​មក​ប្រទេស​កម្ពុជា ១ច្បាប់។

លោក ជួន ហ៊ាន អនុប្រធានការិយាល័យទទួលព្រឹត្តិបត្រថ្កោលទោស និងជនបរទេស ប្រាប់​ Newsroom Cambodia ថា ការបង្កើត​និតិវិធី​ស្នើសុំ​ព្រឹត្តិបត្រផ្កោលទោស​តាម​អនឡាញ គឺដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​​ដល់​ប្រជាពលរដ្ឋ។​

លោកបន្តថា៖ «កាលពីមុនគាត់មកយកពាក្យ ហើយបំពេញពាក្យ បន្ទាប់មកដាក់ពាក្យ ហើយ​គា​ត់​ឡើ​ង​​ម​ក​​ដក​ អាហ្នឹងវាច្រើនសារអីចឹងហាស។ ដំណាក់កាលទី២នេះ ក្រសួង​ឱ្យ​ប្រជាពលរដ្ឋ​អាច​ដាក់ពាក្យ បង់លុយ​ពីផ្ទះមក មិនចាំបាច់មកដល់នាយកដ្ឋាននោះទេ ចាំពេលមកដក ចាំ​កាន់​សំបុត្រកំណើតមកដក»។​

លោកបន្ថែម​ថា ក្រសួង​យុត្តិធម៌​បា​ន​ជូ​ន​ដំ​ណឹ​ង​ដ​ល់​ប្រ​ជា​​ព​ល​រ​​ដ្ឋ​ឱ្យ​​ទា​ញ​យ​ក​​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា​ CR-MOJ ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពីPlay store សម្រាប់ប្រព័ន្ធ Android ដោយអនុវត្តតាមការណែនាំ​ក្នុងកម្មវិធី ហើយគាត់អាចដាក់ពាក្យ សរសេរព័ត៌មាន ពាក់ព័ន្ធ​នឹ​ង​ខ្លឹ​ម​សា​​រ​សំ​បុ​ត្រ​កំ​ណើត និងអាប់ឡូតសៀវភៅគ្រួសារ សៀវភៅ​ស្នាក់នៅ។

លោកថា បច្ចុប្បន្ន​ ​ប្រជាពលរដ្ឋ​មិនទាន់​មាន​ការយល់ដឹង​ទៅ​លើ​ការទទួល​សេវា​លើ​ប្រព័ន្ធ​ឌីជីថល​ទាំងអស់​ទេ ដោយសារ​ពលរដ្ឋទទួលសេវានៅនឹងកន្លែងផ្ទាល់ និង​មានតា​ម​ប្រព័ន្ធ​ឌីជីថល​ដំណាក់​កាល​ទី១ផង និងដំណាក់កាលទី២ផង។ លោក​ថា នៅក្នុង App​ មាន​ជម្រើស​ដែល​អាច​ឱ្យ​ប្រជាពលរ​ដ្ឋ​​ដាក់ពាក្យពីផ្ទះមកក៏បាន ឬ​អាចយកឯកសារមកបង់ផ្ទាល់​ក៏បាន។

លោកបញ្ជាក់ថា៖ «នៅក្នុងកម្មវិធីហ្នឹង ប្រសិនបើគាត់បង់លុយពីផ្ទះ គាត់អាចចុចបង់ប្រាក់តាមអេស៊ីលីដា ឬអ៊ីវីសា គាត់អាច Pay (បង់លុយ) បានហើយ។ ប៉ុន្តែមួយជំហានទៀត គាត់ដាក់ពាក្យហើយ ប៉ុន្តែ​គាត់​មក​ផ្ទាល់​ដើម្បី​យ​ក​វិ​ក្ក័​យ​ប​ត្រ​ទៅឱ្យស្ថាប័នគាត់​ប្រើប្រាស់ អញ្ចឹងគាត់ចុចថា Cash [លុយ] នៅ​ពេលហ្នឹង​គេ​ដាក់​ឱ្យ​គាត់​ជា Cash [លុយ​] ហើយ​គា​ត់​អា​ច​ម​ក​ប​​ង់​ផ្ទា​ល់​ បន្ទាប់មកគាត់ Submit [បញ្ជូន]  ធម្មតា ប៉ុន្តែ​គាត់​ត្រូវ​មក​បង់​ផ្ទាល់ និងចាំទទួលយកវិក្ក័យបត្រ»។​

ការធ្វើព្រឹត្តបត្រថ្កោលទោសនៅកម្ពុជា គឺក្នុង​គោលបំណង​​​បញ្ជាក់ភាពស្អាតស្អំ ឬគ្មានទោស ដើម្បី​យក​ទៅប្រើ​ប្រាស់តាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ចំណែ​ក​ដំណើរ​ការព្រឹត្តិបត្តិវិញ សម្រាប់​ការបកប្រែព្រឹត្តិបត្រថ្កោលទោសលេខ៣ ជាភាសាបរទេសមានពីរប្រភេទគឺ សេវាធម្មតា និងសេវា​ឆាប់​រហ័ស។ ចំពោះសេវាធម្មតា មានតម្លៃសេវា ៤០,០០០ រៀល ហើយរយៈពេលធ្វើ ២០ថ្ងៃ (ថ្ងៃធ្វើការ) និងសុពលភាពចំនួន ៣ខែ។ ចំណែកសេវាឆាប់រហ័ស មានតម្លៃសេវា ៦០,០០០ រៀល ហើយរយៈពេលធ្វើ ១២ថ្ងៃ (ថ្ងៃធ្វើការ) និងមានសុពលភាពចំនួន ៣ខែ។

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព (PDP-Center) ប្រាប់ញូវស៍​ខេមបូឌាតាមរយៈបណ្តាញស​ង្គម​តេឡេក្រាមថា ​​ការធ្វើលិខិត​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌីជីថល​ជារឿង​មួយ​សំខាន់​ដែល​ធ្វើ​ឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល ឆាប់រហ័ស​ និង​មាន​ការវិវត្ត​រីកចម្រើន​មួយ​ដែល​អាចកាត់បន្ថយ​អំពើពុករលួយ​។

លោកបន្តទៀតថា៖ «អ្វី​ដែល​គួរ​តែ​ធ្វើទន្ទឹមគ្នា​នឹង​ការ​ធ្វើតាម​ប្រព័ន្ធ​អនឡាញ​នេះ​ក៏គួរ​តែ​មាន​ក្រុម​ជំនួយ​ការ​​បច្ចេកទេស​​ដែល​អាចជួយទាន់ពេលវេលាអាចជួយពួកគាត់​ដើម្បី​ឱ្យ​គាត់​អាច​ដំណើរ​ការ​ធ្វើ​​បាន។ ប្រសិនបើ​ឧបមា​ថា​មានប​ញ្ហាកន្លែងណាមាន Hot line ​អាចខលសួរទាន់ពេលវេលា កុំឱ្យមានតែ Hot line ​ប៉ុន្ដែខលអត់បាន»។

លោកបន្ថែម​ថា តាមរយៈសេចក្ដីណែនាំផ្សេងៗ ការខលសួរនាំពីសំណាក់ប្រជាពលរដ្ឋពេល​​ដែលមានចម្ងល់ ឬជជែកតាមរយៈប្រព័ន្ធឌីជីថលដើម្បី​ទទួល​បាន​នូវ​ព័ត៌មាន​លម្អិត​ជា​ការជា​ល្អ​ប្រសើរ​សម្រាប់​ពលរដ្ឋ​ដែល​មាន​តម្រូវការ​។

លោកបន្ថែមទៀតថា៖ «​ប្រសិនបើក្រសួងយុត្តិធម៌អាចធ្វើបែបនេះបានខ្ញុំគិតថាវាជារឿងមួយល្អ ហើយសង្ឃឹមថា​ទៅ​អនាគត​គឺ​យើង​នឹង​មិនមាន​ភាព​ស្មុគស្មាញ​ច្រើន​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម ឬ​លិខិត​ថ្កោល​ទោស»៕