លោក សូ ម៉ុង អាយុ៦៧ឆ្នាំ ជាអ្នកធាក់ស៊ីក្លូនៅម្តុំផ្សារកណ្តាល និងសារមន្ទីរជាតិ តាំងពីឆ្នាំ២០០៤ រហូតបច្ចុប្បន្ន។ លោកមកពីស្រុកពារាំង ខេត្តព្រៃវែង។ ភ្ញៀវដែលជិះស៊ីក្លូរបស់លោកភាគច្រើនជាជនបរទេស។ ក្នុងមួយថ្ងៃលោករកចំណូលបានចន្លោះពី៦,០០០ ទៅ៤០,០០០រៀល ថ្ងៃខ្លះលោករកចំណូលមិនបានទាល់តែសោះក៏មាន។ នារដូវប្រាំងនេះលោករកចំណូលពុំបាន ពេលខ្លះលោកត្រូវយកលុយសន្សំមកចំណាយលើថ្លៃម្ហូប៣ពេល ចន្លោះពី១០,០០០ទៅ១៥,០០០រៀល។ នៅពេលដែលលោកមិនអាចរកចំណូលបាន សប្បុរសជនបានផ្តល់ជាម្ហូបអាហារ គ្រឿងបរិភោគ និងសម្ភារផ្សេងៗដល់លោក។








