លោក​ សូ ម៉ុង អាយុ៦៧ឆ្នាំ ជាអ្នកធាក់​ស៊ីក្លូនៅម្តុំផ្សារកណ្តាល និងសារមន្ទីរជាតិ​ តាំងពីឆ្នាំ២០០៤ រហូតបច្ចុប្បន្ន។ លោក​​មកពីស្រុកពារាំង ខេត្តព្រៃវែង។ ភ្ញៀវដែលជិះស៊ីក្លូរបស់លោក​​ភាគច្រើនជាជន​​បរទេស​។ ក្នុងមួយថ្ងៃលោក​រកចំណូលបានចន្លោះ​ពី៦,០០០ ទៅ​៤០,០០០រៀល ថ្ងៃខ្លះលោក​រក​ចំណូល​មិន​បាន​ទាល់​តែ​សោះ​​ក៏​​មាន​​​​។ នារដូវប្រាំងនេះលោក​​រកចំណូលពុំបាន ពេលខ្លះ​លោក​​​ត្រូវ​យក​លុយស​ន្សំ​មក​ចំណា​យ​លើថ្លៃ​ម្ហូប​៣ពេល ចន្លោះពី១០,០០០ទៅ​១៥,​០០០រៀល។ នៅ​ពេល​ដែល​លោកមិនអាច​រក​ចំណូលបាន សប្បុរស​ជន​​បាន​​ផ្តល់ជាម្ហូបអាហារ គ្រឿងបរិភោគ និងសម្ភារផ្សេងៗដល់លោក។ 

លោក សូ ម៉ុង នៅមុខភោជនីដ្ឋានមួយកន្លែងម្តុំមាត់ទន្លេ រាជធានីភ្នំពេញ​ ថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២៤។​ (រូបភាព៖ ឈួន ចាន់រស្មី)
លោក សូ ម៉ុង និងស៊ីក្លូចាំហៅភ្ញៀវនៅមុខភោជនីដ្ឋានមួយកន្លែងម្តុំមាត់ទន្លេ រាជធានីភ្នំពេញ ថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ ឈួន ចាន់រស្មី)
 លោក សូ ម៉ុងកំពុងកាន់​ទប់ស៊ីក្លូ នាថ្ងៃទី​២៩ ខែមេសាឆ្នាំ២០២៤។ (រូបភាព៖ ឈួន ចាន់រស្មី)
លោក សូ ម៉ុង កំពុងធាក់ស៊ីក្លូ នាថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២៤។​ (រូបភាព៖ ឈួន ចាន់រស្មី)
បាយ និងទឹកលោក សូ ម៉ុង ត្រៀមសម្រាប់អាហារពេលល្ងាច បានមកពីសប្បុរសជន នាថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ ឈួន ចាន់រស្មី)
លោក សូ ម៉ុង កំពុងរៀបចំពិសារបាយពេលល្ងាច នាថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ ឈួន ចាន់រស្មី)
បាយល្ងាចរបស់លោក សូ ម៉ុង បានមកពីសប្បុរសជន នាល្ងាចថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ ឈួន ចាន់រស្មី)
លោក សូ ម៉ុង កំពុងពិសារបាយពេលល្ងាច នាថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២៤។​ (រូបភាព៖ ឈួន ចាន់រស្មី)
អំណាយជាថ្នាំពេទ្យ មុងភួយ របស់សប្បុរសជនផ្ដល់ជូនលោក​ សូ ម៉ុង នាថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២៤។​ (រូបភាព៖ ឈួន ចាន់រស្មី)