គណបក្សក្រៅរដ្ឋាភិបាលដែលទើបលេចពន្លក បានទាមទារឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោត អនុវត្ត​ឱ្យ​​ប្រ​​​សិទ្ធិភាពចំពោះបទបញ្ជា និងនីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្នុងអាណត្តិទី៤នេះ ប្រ​​ព្រឹត្តទៅដោយតម្លាភាព និងអាចជឿទុកចិត្តបាន។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន គណបក្សកម្លាំងជាតិ បានបង្ហោះសារនៅថ្ងៃនេះថា សម្រាប់​​កា​​របោះ​​ឆ្នោត​​ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលនឹងម​កដល់នៅចុ​​ងខែឧស​​ភា​ខា​ងមុខនេះ គណបក្សក្រៅរដ្ឋាភិបាលមួយនេះ ចង់ឃើញបទបញ្ជា និងនីតិវិធីអនុវត្តដោយពេញលេញ ដើ​​ម្បី​ធានាពីសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសរក្សាការសម្ងាត់របស់អង្គបោះឆ្នោត សម្រាប់ការបោះឆ្នោ​​ត​​នៅក្នុងអាណត្តិទី៤នេះ។

ប្រភពបន្តថា៖«គណបក្សកម្លាំងជាតិបានដាក់សំណើរសុំ គ.ជ.ប សុំអនុវត្តច្បាប់បោះឆ្នោត និងបទបញ្ជា និង​​នីតិវិធីសម្រាប់ការបោះឆ្នោតឱ្យមានប្រសិទ្ធិភាព ដើម្បីធានាការសម្ងាត់សម្រាប់ការបោះឆ្នោតអសកល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ »។

បន្ថែមលើលិខិតអំពាវនាវរបស់ខ្លួន ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន និយាយដោយខ្លីនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះថា លោកមិនអាចផ្តល់ព័ត៌មានល្អិត ចំពោះការស្នើឡើងដោយគណ​​បក្សរ​​ប​​ស់​​ខ្លួនបានទេ ដោយជាប់រវល់។

លោកបន្តថា៖ «ខ្ញុំជាប់ប្រជុំ»

ជាការឆ្លើយតបចំពោះកង្វល់ ដែលលើកឡើងដោយ គណបក្សក្រៅរដ្ឋាភិបាល នៅពេលនេះ ចំពោះស្ថានប័​​ន​​ជាតិរៀបចំការបោះឆ្នោត បានឆ្លើយតបភ្លាមៗ តាមរយៈលិខិតផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី១៣ ឧសភា​​។​​គ​​.ជ.ប បានបញ្ជាក់ជំហរនៅក្នុងលិខិតចំហនោះថា ស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះ បានអនុវត្ត​​ស​​​​មត្ថ​​កិច្ចរបស់ខ្លួន ប្រកបដោយឯករាជ្យ និងអព្យាក្រឹត្យ។បន្ថែមពីលើលិខត​នេះ គណៈកម្មាធិការ​​​ជាតិ​រៀ​ប​​ចំការបោះឆ្នោត ក៏បានភ្ជាប់នូវលិខិតដាច់ដោយឡែកមួយទៀត ដែលនិយាយពីសេចក្តីណែនាំស្តីពី ការ​​ពង្រឹ​​ងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់​​សន្លឹ​​ក​​ឆ្នោ​ត​​ ដែលស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងសេរីពហុកបក្ស។

លិខិតបន្តថា៖«សូមជម្រាបជូនលោកប្រធានស្តីទីគណបក្សកម្លាំងជាតិជ្រាប់ថា គ.ជ.ប បានទទួលរួច​ហើ​យ​​​​នូវលិ​ខិ​តដូចក្នុ​ងយោងខាងលើ។គជបសូមបញ្ជាក់ថា គ.ជ.បបានអនុវត្តសមត្ថកិច្ចរបស់ខ្លួន ប្រកបដោ​យ​ឯ​​រាជ្យ​ និងអព្យាក្រឹតដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅ សេរី ត្រឹមត្រូវ និងយុត្តិធម៌ »។ 

ចំណែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ឯកភាពចំពោះ​​ការ​​ស្នើឡើងពីគណបក្សកម្លាំងនេះ។លោកចាត់ទុកថា អ្វីដែលគណបក្សរដ្ឋាភិបាលទាមទារនេះ វាជាជម្រើ​​ស​ដែ​លល្អ សម្រាប់អង្គបោះឆ្នោត ដែលពួកគេអាចសម្រេចចិត្តដោយគ្មានសម្ពាធ និងស្ថិតក្នុ​​ងកា​​រគំ​រា​​​​ម​​កំ​ហែ​ងខាងនយោបាយណាមួយ។ប៉ុន្តែលោក សេក សុជាតិ យល់ឃើញថា សំណើរនៅពេលនេះ របស់គ​​ណ​​ប​ក្សកម្លាំងជាតិ អាចជារឿងប្រថុយប្រថានទៅវិញ ស្របពេលដែលការសម្រេចចិត្តធ្វើឡើង ដោយគ្មា​​ន​​សំ​​ឡេ​ងចម្រុះ ហើយស្ថានភាពនយោបាយ ហាក់មិនអំណោយផលផងនោះ។ 

លោកបន្តថា៖ «ចំពោះខ្ញុំការស្នើសុំរបស់គណបក្សកម្លាំងជាតិទៅកាន់ គ.ជ.ប ហើយនឹងចង់ឲ្យ​ គ.ជ.ប អនុវត្តន៍ច្បាប់ដើម្បីរក្សាការសម្ងាត់ក៏ដូចជាការប្រព្រឹត្តទៅនៅក្នុងការបោះឆ្នោតអសកលនៅប៉ុន្មានថ្ងៃខាងមុខនេះឲ្យ វាមានភាពល្អប្រសើរឡើយដូច្នេះសុំស្នើរបស់គណបក្សកម្លាំងអាចនឹងមានចំណុចពីរដែលយើង មើលឃើញពីបញ្ហាប្រឈមនៃស្នើសុំរបស់គាត់ហ្នឹង»

ប្រតិទិនដែលចេញដោយ ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានកំណត់យកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០​​២៤ ជាកាលបរិច្ចេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា តាមបែបអសកល សម្រាប់នីតិកាលទី៤នេះ។

ចំណែក អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រែ្វល (Comfrel) លោក កន សាវាង្ស លើកឡើងថា ស្ថាប័នរបស់លោកមិនបានត្រៀមលក្ខខណៈសម្បត្តិ និងមិនបានចូលរួមអង្កេត​នៅក្នុងដំណើ​​រ​កា​​រនៃការបោះឆ្នោត អសកលដែលគ្រោងនឹងរៀបចំ នៅចុងខែឧសភា ខាងមុខនេះទេ។

បើតាមអ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ អ្វីដែលគណបក្សកម្លាំងជាតិបង្ហា​​ញក្តីបារម្ភចំពោះកា​​​ររក្សា​កា​​រ​​ស​ម្ងាត់របស់អង្គបោះឆ្នោត វាគឺជារឿងដែលចាំបាច់ នៅក្នុងប្រព័ន្ធបោះឆ្នោតនេះ។

លោកបន្តថា៖ «ខ្ញុំយល់ស្របចំពោះការអំពាវនាវរបស់គណបក្សកម្លាំងជាតិព្រោះថា វាច្បាប់ដែលត្រូវកា​​រ​ពារ ដល់ម្ចាស់ឆ្នោត និងរក្សាការសង្ងាត់របស់ពួកគេ រួមទាំងការពារសិទ្ធិរបស់ពួកជៀសផុតពីការរំលោភបំ​​ពា​ន»

សម្រាប់លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត នៅតែយល់ឃើញថា ការស្នើឡើង​​ដោ​យ​គណបក្សនយោបាយនៅពេលនេះ វាគួរមានការឆ្លើយតបដោយវិជ្ជមាន និងទទួលខុ​សត្រូវដោយហ្ម​ត់​​​​ចត់ពីស្ថាប័ន​ជាតិរៀប​ចំ​កា​​​របោះឆ្នោត។លោក កន សាវាង្ស ក៏ឯកភាពដែរថា​ ការមិនអាចរក្សាភាពស​ម្ងា​​ត់​​ណា​មួយ ចំពោះអង្គបោះឆ្នោតបាន អ្នក​​ធ្វើ​​​ឱ្យបែកធ្លាយភាពសម្ងាត់នោះ ត្រូវ​​ទទួ​ល​​ទោ​​សតាមបញ្ញ​ត្តិ​មា​​​ត្រា​​១៤២ នៃច្បាប់ស្តីពីកា​​របោះឆ្នោ​​តជ្រើ​ស​​តាំងតំណាងរាស្រ្ត៕