គណបក្សដើម្បីកម្ពុជាបានកំណត់ជាផ្លូវការហើយ ដោយជ្រើសរើសខែមិថុនាខាងមុខនេះ ជាការចេញ​​​ដំ​​ណើ​​​​រ​ក្នុងការរៀបចំសមាជវិសាមញ្ញរបស់ខ្លួន ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស និងកំណត់​​ពីរ​​​​បៀ​ប​វា​រៈនយោបាយ ក្នុងការត្រៀមខ្លួនបម្រើឱ្យ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការ​បោះ​ឆ្នោ​​​ត​​​​ជ្រើ​​សតាំងតំណាងរាស្រ្ត សម្រាប់ឆ្នាំ២០២៧ និងឆ្នាំ២០២៨។

ថ្លៃងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះលោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា បានប្រាប់គេហទំព័រ Newsroom Cambodia ថាគណបក្សថ្មីថ្មោងមួយនេះ បានកំណត់រួចហើយ ដោយ​​ជ្រើ​​​សរើសថ្ងៃធើ្វសមាជវិសាមញ្ញនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ដោយឡែក ចំ​ពោះ​​​ការជ្រើសរើ​​សមេដឹកនាំដោយរបៀបណានោះ គឺមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបានទេ ព្រោះអា​ស្រ័​​យ​​​​លើការសម្រេចចិត្តរួមពីអង្គសមាជ ជាមុនសិន។

លោកបន្តថា៖«ជម្រាបទាំងអស់តែម្តងទៅវាទាក់ទងនៅរបៀបវារៈនៃអង្គសមាជជាមួយរបៀបវារៈនៃការធើ្វគោលនយោបាយសំរាប់ការដាក់ចេញឆ្ពោះទៅការបោះឆ្នោត២០២៧ ២០២៨»

គណបក្សដើម្បីកម្ពុជា ត្រូវបានក្រសួងមហាផ្ទៃទទួលចុះបញ្ជី​ជាផ្លូវការនៅក្នុងបញ្ជីឈ្មោះ​​គណបក្សនយោ​​បា​​​​យ នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ទីស្នាក់ការកណ្តាលគណបក្សនេះ ស្ថិតនៅ​​ក្នុងភូមិភូមិព្រៃ​​​​ល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមលោក ឯម សុខសុវណ្ណ សំរាប់បេក្ខភាពដែលឈរជាប្រធានគណបក្សថ្មីថ្មោងមួយនេះ គឺមានតែលោ​​ក ឯម សុខវណ្ណ ម្នាក់ទេដោយមិនមានបេក្ខជនណាផ្សេង ត្រូវចូលរួមប្រកួតប្រជែងឡើយ។ហើ​យក្នុង​​​ពេ​ល​ជា​​មួយគ្នា គណបក្សក៏នឹងជ្រើសរើសអនុប្រធានគនបក្សដែរ។​​ក្រៅពីនេះ ចំ​​ពោះ​​​​​រ​​​បៀ​ប​​​​​វារៈនៃកម្មវិ​​ធីន​​យោ​​បាយវិញ សមាជវិសាមញ្ញនេះនឹងមិនរៀបចំក្នុងថ្ងៃតែ​មួយទេ។បន្ថែម​​ពីលើ​​នេះ ក្រោ​​យ​​បិ​​​ទ​ប​​ញ្ច​ប់​​កម្មវិធី គ​​ណប​​ក្សននឹងរៀបចំសន្នីសិទ្ធកាសែត បញ្ជាក់ពីគោលជំហរ ក្នុងការចូ​លរួ​​ម​​ប្រ​កួតប្រជែងកា​​របោះឆ្នោ​​តទាំ​​ង​​ថ្នា​ក់​ឃុំសង្កាត់ និងថ្នាក់ជាតិក្នុងពេលខាងមុខ។

បើទោះបែបណាអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ​ ឥសាន ស្វាគមន៍ចំពោះវត្តមានគណ​​បក្ស​ថ្មី​ថ្មោ​ងនេះ ហើយចំពោះគណបក្សកាន់អំ​​ណាចនៅតែចាត់ទុកស​កម្មភាពចូលរួមរបស់​​គណបក្សន​យោបា​​យ​​មិនថាថ្មី ឬចាស់ទេ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីការបើកទូលាយនៃសេរីភាព​​ខាងនយោបាយដែលកម្ពុ​​ជា​​កំពុងតែ​​អនុវត្ត។ជាងនេះទៀត គណបក្សគ្រប់គ្រងអំណាច មិនខ្វល់ចំពោះលទ្ធផលនៅពេលខាងមុខទេ​ព្រោះបក្សកាន់អំណាចមានពិសោធន៍គ្រប់គ្រាន់ និងមានកម្មវិធីនយោបាយប្រាកដនិយម។

បើតាមអ្នកនយោបាយចាស់វស្សារូបនេះ អ្វីដែលការព្រួយបារម្ភនោះ ថាតើគណបក្សនីមួយៗ មានស​​​មត្ថ​ពេ​​ញ​​លេញហើយឬនៅក្នុងការកៀរគរ អ្នកគាំទ្រឱ្យជឿទុកចិត្ត និងផ្តល់ក្តីសង្ឃឹមបាន។

លោកបន្តថា៖ «ខ្ញុំយល់ថាអស់លោកអ្នកបង្កើតគណបក្សនយោបាយសុទ្ធតែយល់ដឹងហើយច្បាប់ អ្វីទៅដែ​លហៅថាច្បាប់ស្តីពីគណបក្សនយោបាយ អ្វីទៅច្បាប់ស្តីពីការបោះឆ្នោតអាហ្នឹងអនុវត្តតាមគោលការណ៍ត្រឹ​​​​ម​ត្រូវ។ទីពីខិតខំធើ្វសកម្មភាពដើម្បីមហាជនមូលដ្ឋានទាក់ទាញប្រជាពលរដ្ឋបើគាត់ធើ្វបានល្អអាហ្នឹងមានការគាំទ្រពីប្រជាពេលតែបើគាត់ធ្វើមិនបានល្អទេច្បាស់ជាមិនមានការគាំទ្រពីប្រជាជនទេហើយបើគ្មានការគាំទ្រពីប្រជាពលរដ្ឋគាត់ក៏មិនអាចឈ្នះឆ្នោតបានដែរ​ ហើយក៏មិនមានសមាសភាពគណបក្សគាត់នៅក្នុងរដ្ឋភាពដែលហើយកុំបន្ទោសអ្នកដទៃថាការបោះឆ្នោតមិនប្រព្រឹត្តទៅដោយសេរីភាព និងយុត្តិធម៌ »

គេសង្កេតឃើញថា ក្រសួងមហាផ្ទៃធ្លាប់សម្រេចច្រានចោលកា​រស្នើសុំចុះឈ្មោះដើមរ​​បស់គ​​ណ​​ប​ក្សថ្មីថ្មោ​​​ង​​​មួយនេះចំនួន​​២ដងរួចមកហើយ។កាលពីខែកញ្ញា និងខែតុលា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានជំទាស់​​ដោយ​មិនផ្តល់ការចុះបញ្ជីឱ្យគណបក្ស «អាយ៉ងខ្មែរ និងគណបក្សខ្ញុំបម្រើខ្មែរ» ដែលជាឈ្មោះដើមរបស់​​គ​​​​​ណបក្សដើម្បីកម្ពុជានេះទេ។​​បើតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការបដិសេធនេះ​​ដោ​​យ​​​​​​ផ្អែលើបទប្បញ្ញតិ្ត និងច្បាប់ស្តីពីគណបក្សនយោបាយ។

ឆ្លើយតបរឿងនេះអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងស្រាវជ្រាវ លោក សេក សុជាតិ យល់​ឃើ​​ញ​​​ថា​ សម្រាប់បរិបទសព្វថ្ងៃនេះ ការយកឈ្នះគណបក្សកាន់អំណាច វាមិនមែនជារឿងងាយ​​ស្រួលទេ។​​លោ​​​​​​​ក​​បន្តថា គណបក្សទាំងបង្កើតថ្មី និងចាស់ក្តី ប្រសិនបើខ្វះធនធាន និងយុទ្ធសាស្រ្តនយោបាយហើយ ក​ម្រ​​នឹងយកឈ្នះបក្សគ្រប់គ្រងអំណាចបានឡើយ។ជាងនេះទៀត អ្វីដែលកាន់តែយ៉ាប់យឺន គឺនៅ​​ត្រង់​ថា​​ប្រ​​សិនបើបក្សនយោបាយដែលបង្កើតឡើងហើយ ហើយគ្មានកម្មវិធីនយោបាយពិតប្រាកដ ឬទិសដៅដែ​​លត្រូវចេញ​​​ដំ​​ណើ​​រទេ នោះវារឹតតែពិបាកយកប្រៀបលើដៃគូប្រកួតថែមទៀត។

លោកបន្តថា៖«សំរាប់ខ្ញុំគឺជារឿងធម្មតាទេព្រោះអ្នកដែលមានសន្តានចិត្តចង់ធើ្វនយោបាយហើយ ចង់ជួយសង្គមពួកគាត់តែបង្កើតគណបក្សនយោបាយហើយកៀរគរអ្នកដែលមានឆន្ទ:ដូចគ្នាៗចូលរួមប្រកួតប្រ​​ជែងដណើ្តមអំណាចដើម្បីដោះស្រាយបញ្ហា និងដឹកនាំប្រទេសជាតិ។តែសំរាប់ខ្ញុំយល់ថាគណបក្សន​​យោបា​​យដែលមិនមានឈ្មោះ មិនមានចក្ខុវិស័យ មិនមានធនធានមនុស្ស មិនមានលទ្ធភាពគ្រប់គ្រាន់គឺមិនអាចប្រកួតប្រជែងជាមួយ គណបក្សកាន់អំណាចបានទេ។យើងដឹងហើយថាប្រសិនជាគណបក្សនយោបា​​​យ​មួយមិនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ហើយគ្មានម​ធ្យោ​បាយណាដែលអាចទៅប្រកួតប្រជែងជាមួយ គណបក្សកាន់អំណាចបានទេនៅក្នុងប្រទេសកម្ពុជានាពេ​លបច្ចុប្បន្នហ្នឹង»

បច្ចុ​ប្បន្ន មានគណបក្សប្រមាណ៤៥ គណបក្សនយោបាយ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះ​គណ​​បក្ស​​ន​​យោ​​​​បា​​យ នៃក្រសួងមហាផ្ទៃ។បើទោះជាតួលេខ នៃគណបក្សនយោបាយមានការកើនឡើងបែបនេះ ក៏ក​ម្ពុ​​ជាកំពុងតែប្រឈមនឹងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិថា ស្ថានភាពសេរីភាពនយោបាយ និងសិទ្ធិ​​ជា​​​​មូលដ្ឋានរបស់ពលរដ្ឋកម្ពុជា មិនមានភាពល្អប្រសើរ។

គេសង្កេតឃើញថា ក្រោយពីគណ​​បក្សសង្រ្គោះ​​ជា​តិ ត្រូវបានតុលាការកំពូលរំលាយ នៅអំឡុងឆ្នាំ២០១៧ តួអង្គសំខាន់ៗដទៃទៀត រួមមាន​​ប្រព័ន្ធ​​ផ្ស​ព្វ​​ផ្សា​​យ​​ឯ​ករាជ្យ និងអង្គការសង្គមស៊ីវិលជាដើម ត្រូវបង្ខំចិត្ត​​បិ​ទ​​ទ្វា​​​​រជាបន្តបន្ទាប់ ព្រោះតែមិនអាចបំពេញការងាររបស់ខ្លួនបាន។មិនតែប៉ុណ្ណោះ សកម្មជននយោបាយ ក្រុ​​ម​អ្នកការពារបរិស្ថាន និងសហគមន៍ដីធ្លី ​ក៏ត្រូវ​ជាប់​ប​ណ្តឹ​ងតាមផ្លូវតុលាការ និងធ្វើទុក្ខបុកម្នេញជាហូរហែ ក្នុ​ង​​​រយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមបទល្មើសព្រហ្មទណ្ឌផ្សេងៗ៕