គណបក្សជំនាន់ថ្មី បានរៀបចំសមាជិកជាលើកដំបូងរបស់ខ្លួននៅថ្ងៃ​អង្គារ៍នេះ ដើម្បីជ្រើសរើសក្បាលម៉ាស៊ី​នដឹកនាំ​គណ​​ប​ក្ស​ កំណត់​​ពី​​រ​បៀបវារៈ និងកម្មវិធីនយោបាយសម្រាប់ត្រៀមរៀបចំខ្លួននៅក្នុងការបោះឆ្នោត ទាំងការ​បោះឆ្នោតជ្រើ​សរើ​ស​​ក្រុ​​​ម​ប្រក្សាឃុំសង្កាត់ នៅ​​ឆ្នាំ​​២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៨ នៅឆ្នាំ២០២៨។

តាមរយៈការផ្សាយផ្ទាល់ នៅលើគេហទំព័រផ្លូវការរបស់គណបក្សជំនាន់ថ្មី នៅថ្ងៃទី៤ ខែមិថុនា នេះ លោក មាជ សុវណ្ណរ៉ា ត្រូ​​វ​​បានសមាជិកបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជាប្រធានគណបក្សថ្មីថ្មោងមួយនេះ។ចំណែក លោក ប៉ាត មុន្នី និង​​លោ​​ក ជឹង វិទ្យារិទ្ធិ ត្រូវបានសមាជបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជាអនុប្រធានគណបក្ស ក្នុងពេលដែល​​មនុស្ស៥​៣រូ​​ប​​ទៀ​ត ត្រូវបានអង្គសមាជបោះឆ្នោតតែងតាំងធ្វើជាគណៈកម្មាធិការនាយក។ក្រៅពីនេះនៅមានបេក្ខភាពចំនួន១៥រូបទៀតត្រូវ​​ជ្រើ​​​​​សតាំងជាគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស។

ស្របពេលដែលអង្គសមាជ បោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សរួច គណបក្សដែលទើបទទួលបានភ្លើង​​ខៀ​​វធ្វើ​​សកម្មភាពនយោបាយ គណបក្សនេះ ក៏បានកំណត់ក្នុងពេលជាមួយគ្នាពីរបៀបវារៈ លក្ខន្តិកៈ និងកម្មវិធីនយោបាយ។

លោក មាជ សុវណ្ណារ៉ា ដែលទើបអង្គសមាជបោះឆ្នោតជ្រើសរើសជាអ្នកទទួលខុសត្រូវខ្ពស់ ក្នុងនាមជាប្រធានគណបក្សជំ​​នា​ន់ថ្មី បានប្តេជ្ញានៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថា លោកនឹងរៀបចំផ្ទៃក្នុងបក្ស និងរចនាសម្ព័ន្ធបក្សនៅតាមមូល​​ដ្ឋាន ជា​ពិ​​សេសជំរុញឱ្យសកម្មជនគណបក្ស​​​ធ្វើ​​យ៉ា​ង​ឱ្យ​មានគុណសម្បត្តិ ចរិយាសម្បត្តិ វិន័យល្អ មានសេចក្តីថ្លៃថ្នូរ និងត្រូវគោរព អនុវត្តតាមបេសកកម្មរបស់គណបក្ស និង​គោរពច្បាប់កំពូលរបស់ប្រទេសជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ ក៏ត្រូវរៀនសូ​ត្រ​​នូវអ្វីជាផលប្រ​យោ​ជ​ន៍​​ជាតិ និងការមិនបៀតបៀនគ្នាស្របទៅតាមការចង់បាន និងតាមសំឡេងគាំទ្ររបស់ពលរដ្ឋ អង្គការសង្គមស៊ីវិល ច្បាប់កំ​ពូ​លរបស់ជាតិ និងអន្តរជាតិ។

លោកបន្តថា៖ «ចាប់ពីថ្ងៃនេះនៃការថ្លែងសន្ទរកថានេះទៅ ខ្ញុំនឹងក្លាយប្រធានបក្ស និងជាមនុស្សគំរូដេកដើរឈរអង្គុយសម្រា​​​ប់អ្នកជំនាន់ថ្មី។ និងដើរដោយសុច្ចរិត ដើម្បីបង្ហាញតម្លាភាពឱ្យអ្នកជំនាន់ថ្មី ដើរតាមខ្ញុំជាអ្នកជំនាន់កណ្តាល ដែលមានបទពិសោធននយោបាយ នឹងធ្វើកិច្ចការងារជាតិ និងអន្តរជាតិ៣៣ឆ្នាំ ហើយខ្ញុំដើរលើពិភពលោកទ្វីបទាំង៥ បានជិត៥០ប្រទេស។ ជាបទពិសោធនដែលខ្ញុំត្រូវមកស្លាប់នៅក្នុងស្រុកខ្មែរ ប្តេជ្ញាជួយប្រទេសជាតិខ្ញុំ ស្លាប់នៅក្រោមដើមត្នោត និងទឹកដីអង្គរនៃខេត្តសៀមរាបនេះ»។​

ជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្កោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ លោក មាជ សុវណ្ណរ៉ា អះអាងថា គណ​​បក្ស​​ថ្មីថ្មោងនេះ អនុវត្តដោយខ្ជាប់ខ្ជួននូវគោលនយោបាយទាំង១០ មានដូចជា ដឹកនាំលើកស្ទួយ និងគោរពសិ​​ទ្ធិ​​មនុស្ស​​ជា​​ដើ​ម ដែលដាក់ចេញដោយគណបក្ស។លើសពីនេះទៀត គណបក្សក្រៅរដ្ឋាភិបាលមួយនេះ នឹងធ្វើអ្វីៗដោយតម្កល់ផល​ប្រ​យោ​​ជន៍ជាតិជាធំ។

លោកបន្តថា៖«គណបក្សជំនាន់ថ្មីសម្រាប់ខ្មែរយើង ដើម្បីខ្មែរយើង​ គឺខ្ញុំធ្វើដើម្បីសម្រាប់ជំនាន់ថ្មី ទៅជំនាន់ក្រោយថ្មីជារៀងរហូតអមតៈនៃប្រទេសកម្ពុជា»

ស្រដៀងគ្នានេះដែរ លោក ​ប៉ាត មុន្នី ​អនុប្រធាន​គណបក្ស​ ​បាន​អះអាងថា ​ការ​បង្កើត​គណបក្ស​ជំនាន់ថ្មី​នេះឡើង​ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​បំណង​របស់​ប្រជាពលរដ្ឋ​ដែលចង់បាន​​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​បង្រួបបង្រួមជាតិ​ពិតប្រាកដ​។លោកប​ន្ត​ថា កិច្ចការនេះខ្លួនបានគិតគូរជាង១០ឆ្នាំមកហើយ ដើម្បីស្វែងរកវីរជន ដែលមាន​ធនធាន​សម្រាប់​ដំណើរការ​គ​​ណ​​​បក្ស ក្នុងនោះក៏មានការចូលរួម​ពី​សំណាក់​សមាជិក ​និង​ការ​គាំទ្រពី​ប្រជាពលរដ្ឋ ទើបឈានមកដល់ថ្ងៃសមាជនេះ។

លោកបន្តថា៖«ខ្ញុំបានជួបជាមួយនឹងលោកប្រធានមាជ សុវណ្ណារ៉ា ដែលលោកមានសក្តានុពល ដែលលោកបានលះបង់ដើ​​ម្បី​​កិច្ចការងារប្រទេសជាតិកន្លងមក រហូតដល់លោកត្រូវជាប់គុកនយោបាយដល់តែពីរលើក។ ថ្ងៃនេះយើងបានបង្កើតគ​ណ​បក្ស​ជំនាន់ថ្មី ហើយថ្ងៃនេះផងដែរយើងប្រកាសនូវមហាកិត្តិយសដោយលោកមាជ សុវណ្ណារ៉ាជាប្រធានគណបក្ស​ជំ​​នាន់​​ថ្មី»

តាមរយៈការផ្សាយផ្ទាល់ នៅលើគេហទំព័រផ្លូវការរបស់គណបក្សនៅថ្ងៃអង្គារ៍នេះ កញ្ញា អាត ស្រីអូន តំណាងចលនាស្ត្រីថ្នាក់​​ជាតិនៃគណបក្សជំនាន់ថ្មី លើកឡើងថា គណបក្សថ្មីថ្មោងនេះ មានចក្ខុវិស័យ និងទស្សនៈនយោបាយច្បាស់​​​លាស់​។​​ក្នុ​ង​នាមជាអ្នកនយោបាយជំនាន់ថ្មី ស្រីអូន អះអាងថា រូបគេនឹងជំរុញឱ្យកម្មវិធីនយោបាយ និងគោលនយោបា​​យរបស់​​បក្ស​ ស​​ម្រេចដល់គោលដៅ ដូចការចង់បានរបស់ពលរដ្ឋ។

មិនតែប៉ុណ្ណោះ យុវជន យុវតីសម័យថ្មី គឺជាយុវជនដែលក្លាហាន ហ៊ានចូលរួមក្នុងកិច្ចការសង្គម និងនយោបាយដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសជាតិ មិនមែនជាយុវជនដែលអាត្មានិយម​ រស់នៅសុខស្រួលតែខ្លួនឯងនោះឡើយ។

ប្រភពបន្តថា៖«ខ្ញុំប្តេជ្ញាចិត្តថានឹងធ្វើតាមគោលការណ៍នយោបាយរបស់គណបក្ស តម្កល់ផលប្រយោជន៍ជាតិជាធំ នឹងប្រ​កា​ន់ភ្ជាប់នូវអហិង្សា គោរពតាមរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា មិនធ្វើអ្វីដែលប្រាកចាកសីលធម៌ មិនមែនជាយុវជនដែលមានការគុំកួន លាបពណ៌ទៅកាន់អ្នកដទៃ ហើយពង្រឹងសមត្ថភាពខ្លួនឯង ឈានទៅក្លាយជាស្ត្រីម្នាក់ដែលថ្ងៃអនាគតអា​ចដឹកនាំ គ្រប់គ្រងប្រទេសជាតិបាន»

ដោយឡែក លោក​បណ្ឌិត មាស នី ​អ្នកសិក្សា​ការអភិវឌ្ឈន៍​សង្គម សង្កេតឃើញថា មានយុវជន គណបក្សនយោបាយ និង​​ស​​កម្មជនជាច្រើនរូប ត្រូវចាប់ខ្លួន និងចោទប្រកាន់ នៅពេលពួកគេហ៊ានរិះគន់ និងតស៊ូមតិដើម្បីឱ្យ​​មានយុ​ត្តិ​ធម៌​សង្គ​។យ៉ា​​ង​ណាលោក ទទួលស្គាល់ថា អ្វីដែលគណបក្សផ្តួចផ្តើមនៅថ្ងៃនេះ វានឹងបានជាទុនមួយសម្រាប់ អ្នកដែល​​ចង់បា​នល​​ទ្ធិ​​ប្រ​ជា​​ធិបតេយ្យ ហើយកិច្ចការទាំងនេះ វាមិនខុសនឹងច្បាប់ទេ។

លោកបន្តថា៖ «ខ្ញុំតែងតែមានការលើកទឹកចិត្តនៅពេលដែលមានគណបក្សថ្មីៗកើតឡើង ដើម្បីជំរុញឱ្យយើងនាំគ្នាគិតអំពីប្រជាធិបតេយ្យទាំងអស់គ្នា យើងដឹងស្រាប់ហើយថា កាលធ្វើនយោបាយនៅក្នុងស្រុកយើង គឺវាមានរួមទាំងការសប្បាយ ការឈឺចាប់»

បើទោះជាបែបណា សម្រាប់លោកបណ្ឌិត មាស នី សង្កេតឃើញថាតាំងពីឆ្នាំ១៩៩៣ ដល់ពេលបច្ចុប្បន្ន ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា​ មានភាពផុយស្រួយនៅឡើយ​ ដោយឈរលើកត្តាមួយចំនួនដូចជា ការរុញដាក់គ្នាទៅវិញមក ទៅលើស្ទង់ដានៃលទ្ធិប្រជាធិបតេយ្យដែលមានការយល់ឃើញខុសៗគ្នារវាងគណបក្សកាន់អំណាច និងបក្សមិនកាន់អំណាច។

លោកបន្តថា៖«ការធ្វើនយោបាយមិនមែនគ្រាន់តែឈានទៅរកការឈ្នះឆ្នោតទេ ក៏ប៉ុន្តែត្រូវត្រៀមលក្ខណៈគ្រប់គ្រាន់ សម​ត្ថ​​ភាពគ្រប់គ្រាន់ទាំងធនធានមនុស្ស ទាំងព័ត៌មានផ្សេងៗទាំងអស់ដែលទាក់ទងនឹងការគ្រប់គ្រងប្រទេស គឺយើងត្រូវមាននៅក្នុងដៃ ហើយធ្វើម៉េចឱ្យប្រាកដបានថានៅពេលយើងជាប់ឆ្នោតថ្ងៃណាមួយ គឺ២៤ម៉ោងក្រោយមក យើងឡើងអាចគ្រ​​ប់គ្រងប្រទេសបានដោយមិនមានការព្រួយបារម្ភ»

កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានទទួលចុះបញ្ជីគណបក្សជំនាន់ថ្មីជាផ្លូវការ នៅក្នុងបញ្ជីឈ្មោះ​​គ​​ណ​​បក្សនយោបាយ បន្ទាប់ពីគណបក្សក្រៅរដ្ឋាភិបាលនេះ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សនយោបាយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ទីស្នាក់ការកណ្តាលគណបក្សថ្មីថ្មោងនេះ ស្ថិតនៅភូមច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕