ប្រជាពលរដ្ឋចំនួនប្រាំឃុំ ស្ថិតនៅក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង ដែលបានដាក់ពាក្យបណ្តឹងទៅក្រសួងម​ហា​​​​​​ផ្ទៃ កាលពីដើមខែមេសា បានស្នើ​​​សុំ​​ជា​​​​ថ្មី​ទៀតដោយទាមទារឱ្យស្ថាប័នកំពូលមួយនេះ ដកអភិ​បាលស្រុ​​​កចេ​​ញពីមុខតំណែង ក្រោយអ្នកភូមិសង្កេតឃើញថា អភិបាលស្រុករូបនេះគ្មានសមត្ថភាពដឹក និងចាត់ចែ​​ង​​​នៅក្នុងស្រុកឱ្យមានភាពសុខសាន្ត។

លោក ហៀង សុធា ជាកសិកររស់នៅឃុំ មកពីឃុំព្រៃចាស់ ស្រុកឯកភ្នំ ប្រាប់គេហទំព័រ Newsroom Cam​bodia នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤​ ថា មូលហេតុដែលពលរដ្ឋទាំង៥ឃុំ នៅក្នុងស្រុ​​កឯកភ្នំពេញ ទា​ម​ទារឱ្យក្រ​សួងមហាផ្ទៃ​ដក​​ចេ​​ញ ក៏ព្រោះតែអភិបាលស្រុករូបនេះ មិនជួយឈឺឆ្អាលសុ​​ខទុក្ខរបស់ប្រ​ជា​​ព​​​ល​​រដ្ឋ។ផ្ទុយទៅវិញ មន្រ្តីរូប​នេះ​តែងកិបកេង និងជំរិតទារលុយគ្រប់រូបភាព ជាពិសេស​បង្កើតបក្សពួ​ក​​នៅ​​ក្នុ​​ងស្រុក ក្នុងឃុំ ដែល​​ជា​​​ហេ​តុ​ធ្វើឱ្យពលរដ្ឋលំបាកក្នុងការរស់នៅ និងប្រកបអាជីវកម្ម។

លោកបន្តថា៖ «ថ្ងៃដែលដាក់ពាក្យប្តឹងទៅក្រសួងគឺថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ អត់ទៅមុខ ទៅក្រោយផងនៅត្រឹងនៅហ្នឹងអត់មានទៅណារួចបាទសុំទាមទារដីមកវិញទី១, ទី២សុំដកអភិបាលស្រុកហ្នឹងចេញ អភិបាលស្រុកឲ្យការរស់នៅវេទនាណាស់មិនអាចរស់នៅបានទេលោកអើយទី១បង្កើតបក្សពួកជាសេនារីយោ​បើប្រជាពលរដ្ឋណាមានគ្រឿងចក្រយកទៅធើ្វជួលពីខាងក្រៅទៅកាយដីប្រលាយដើម្បីយកទឹកយកអីចូលបែបជាគាត់មិនឲ្យចូល »

លោកបន្ថែមថា៖ «បើជាកូនគាត់កូនបង្កើតគាត់ឲ្យចូលកាយក្នុងស្រុកហ្នឹងអូខេអត់អីទេទី១, ទី២គាត់ជំរិតអោយគេរកលុយ ដើរគំរាមកំហែងប្រជាពលរដ្ឋថាធើ្វទៅត្រូវតាមផ្លូវច្បាប់ តែសួរថាច្បាប់កន្លែងណាខ្លះដែលធើ្វឲ្យប្រជាពលរដ្ឋសុខដុមរមនាខាងទន្លេសាបបង្កើតឲ្យមានការទាលុយគ្រប់ណូរ៉ាវ ណូរ៉ាវបងប្អូន មិត្តភក្តិគាត់បានចឹងហា ចឹងគាត់មិនសាកសមធើ្វជាចៅហ្វាយស្រុកទេ»

ប្រជាពលរដ្ឋមកពីឃុំទាំង៥មានដូចជា ឃុំពាមឯក ឃុំព្រៃចាស់ ឃុំព្រែកទទឹង ឃុំព្រែក​ខ្ពក និងឃុំព្រែក​លួ​ង បា​ន​​ដា​ក់​​ប្តឹ​​ងទៅ​ក្រសួ​ងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ​​២​​០២៤ បណ្តាលមក​​ពីអភិបា​លស្រុ​​ក​​លោ​​ក ​ម៉ិល សុ​ផ​ល ជិះ​​ជា​ន់ គៀបសង្កត់ប្រជាពលរដ្ឋ និងប្រព្រឹត្ត​​អំ​​ពើ​​​​ពុករលួយ។ប៉ុន្តែតំណាងពលរដ្ឋ លើកឡើ​ង​​ថា​តាំង​​ពី​ថ្ងៃ​ដា​ក់​បណ្តឹងដល់ពេលនេះ មិនទាន់មានកា​​រឆ្លើ​យ​​​​​តបែបណានៅឡើយទេ ពីក្រសួងមហាផ្ទៃ។

ក្នុងពេលបណ្តឹងរបស់ពលរដ្ឋ ដែលទាមទារឱ្យដកអភិបាលស្រុកចេញពីមុខតំណែង មិនទាន់មានចម្លើ​​យ​​​បែ​​បណាផង ស្រាប់តែពលរដ្ឋចំនួន១៧គ្រួសារ នៅស្រុកឯកភ្នំពេញ ត្រូវតុលាការកោះ​ហៅឱ្យចូលបំ​​ភ្លឺ​​តា​ម​ប​ណ្តឹ​ងរបស់លោក ម៉ិល សុផល អភិបាលស្រុកទៅវិញ។

តាមរយៈដីកាបង្គាប់ឱ្យចូលបំភ្លឺដែលចេញដោយតំណាងអយ្យការលោក ថេង សំណាង កាលពីថ្ងៃទី៣ មិ​​ថុ​នា ឱ្យដឹងថា ពលរដ្ឋទាំង១៧គ្រួសារ ចូលនេសាទក្នុងដែនអភិរក្សអតីតនេសាទឡូត៍លេខ២ ស្ថិតក្នុ​ងោះ​​​​​ភូ​​មិ​សាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំដោយខុសច្បាប់។នៅក្នុងដីកាបង្គាប់ឱ្យចូលខ្លួននេះ ក៏មាន​​តំណា​​ង​​ព​​ល​​រដ្ឋ ដែ​​ល​​បានប្តឹងឱ្យដកអភិបាលស្រុកលោក ម៉ិល សុផល ដែរ។

គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះបន្ថែម ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខ: បានទេ ខណៈដែលអភិបាលស្រុកឯកភ្នំលោក ម៉ិល សុផល ក៏មិនអាចទា​​ក់​ទងបានដែរ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។

ចំណែក លោក សោម សុភ័ណ រស់នៅឃុំពាមឯក បានរៀបរាប់ពីផលលំបាកក្នុងការរស់នៅក្រោមការដឹក​នាំរប​ស់អភិបាលស្រុកលោក ម៉ិល សុផល ថាពលរដ្ឋតែងរង់ការគំរាមតាមរយៈជំរិតទាលុយជាហូរហែរពី​​ប​​ក្ស​​​ពួ​ក​​រ​បស់អភិបាលស្រុក។

លោកបន្តថា៖ «គាត់លំបាកខ្លាំងណាស់ដូចថាគាត់មិនឲ្យមានប្រជាជនមានក្តីសុខ គាត់ចេះតែឆ្កឹះឆ្កៀលនៅកន្លែងប្រជាជនរស់នៅហើយគាត់ច្រាននៅអវតារបស់សម្តេច សម្តេចលោកតាប្រជាជននៅតាណារៀប​​ចំឲ្យប្រើទឹក ភ្លើងនៅតជំនាន់រហូតនៅសម័យ៨០ជាងរហូតដល់៩០ជាងឯកឧត្តមលោកចែកប្លង់ចែកដីឲ្យយើងរស់នៅមានរបៀបរបររស់នៅ»

លោកបន្ថែមថា៖ «ដល់ពេលជំនាន់គាត់ គាត់ចេះតែរុកគួនយើងកុំឲ្យយើងមិនឲ្យនៅចេះនៅចុះសូមណូមពរជួយគ្នា ធើ្វមិញផ្សព្វផ្សាយឲ្យដកគាត់បានដល់ថ្នាក់នាំទុកគាត់វាមិនកើត គាត់មន្រ្តីមិនបំរើរាស្រ្តណា គាត់គិតតែអំណាចសុទ្ធតែរឿងលុយកាក់ស៊ីសំណូកសូកប៉ាន់តាខ្លួនគាត់»

ទាក់ទិនរឿងនេះ មេឃុំកោះជីវំាង លោក ពុំ ចិន បដិសេធថាលោកមិនបានដឹង​​ពីរឿងនេះច្បា​​ស់​​ទេ​។មិ​​​ន​​តែ​​ប៉ុ​ណ្ណោះ ករណីនេះ អាចអភិបាលស្រុកធ្វើការងារ តាមការតម្រង់ទិសពីរដ្ឋបាលថ្នាក់ខេត្ត។

លោកបន្តថា៖«រឿងហ្នឹងអត់ដឹងថាយ៉ាងម៉េចដែរព្រោះចៅហ្វាយស្រុកគាត់ធើ្វការទៅតាមបទបញ្ជារស់ខេត្តដែលតាមខ្ញុំដឹងព្រោះរឿងអីអាបាញ់ស្រូវ បាញ់សុទ្ធតែប្រជុំគណបក្សបញ្ជាការចឹងដែលហើយបើលើកផែ​​កា​​រនឹងឡើងបានបទបញ្ជាទៅឲ្យស្រុកធើ្វចឹងហាហើយថាបងប្អូនដែលគេដេញចេញអំពីដីអាងជាតិព្រោះបងប្អូនទៅនៅលើដីរដ្ឋក្នុងអាង»

យ៉ាងនេះក្តី លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho)ប្រ​​​ចាំ​ខេត្តបន្ទាយមានជ័យ យល់ឃើញថាការប្រើប្រាស់សិទ្ធិដើម្បីប្រឆាំងភាពអយុត្តិធម៌សង្គមណាមួយ ពីសំ​ណា​​​​​ក់ពលរដ្ឋគឺវាមិនខុសទាស់ទៅនឹងគោលការណ៍ច្បាប់ទេ។ជាងនេះទៀត ស្ថាប័នសាម៉ីដែល​​ទទួល​​បន្ទុ​​ក​កិច្ចការនេះ គួរដោះស្រាយដោយសមស្របតាមនីតិវិធី ដើម្បីប្រាកដថាបានផ្តល់​ភាពយុត្តិធម៌ស​​ម្រាប់​​​ព​​ល​រដ្ឋនៅមូលដ្ឋាន។

លោកបន្តថា៖«គាត់ដាក់ពាក្យទៅក្រសួងមហាផ្ទៃជារឿងត្រឹមត្រូវរបស់ពួកគាត់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិគឺស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រសួងមហាផ្ទៃបាទ ឯកឧត្តមសន្តិបណ្ឌិតត្រូវតែពិនិត្យមើលហើ យបង្កើតក្រុមអធិការកិច្ចមួយបញ្ចូលក្រុមអធិការកិច្ចមួយមកស្រាវជ្រាវមើលតើមានអ្វីដូចប្រជាពលរដ្ឋលើកឡើងឬអត់បាទ»

លោកបន្ថែមថា៖ «គាត់អត់មានកំហុសទេក៏រក្សារគាត់ទៅតែបើមានកំហុសដូចអ្វីប្រជាពលរដ្ឋលើកឡើងអាហ្នឹងគួរពិចារណាផ្លាស់ប្តូរដកតួនាទីហើយរកមន្រ្តីរដ្ឋបាលណាដែលគាត់ជាអ្នកឈ្លាសវៃមានគំនិតក្នងការវិវត្តន៍មានគំនិតក្នុងការដោះស្រាយយកមកដាក់ជំនួសគាត់ទៅ»