នគរបាលខេត្តបាត់ដំបងបានបញ្ចូនខ្លួនបុរសម្នាក់ទៅឃុំខ្លួនបណ្តោះអាសន្ននៅក្រុងព្រះសី​​ហ​នុពាក់ព័ន្ធកា​​​​របង្រ្កាប់សំ​​ណុំរឿងអាវុធជាង៤០ដើម ខណៈស្រ្តីជាប្រពន្ធដែលសមត្ថកិច្ចចាប់ខ្លួនបាន  ត្រូវដោះលែងវិ​​ញ​​ក្រោយសួរចម្លើយរ​​កឃើញ​​ថា​​​​មិនជាប់ពា​​ក់ព័ន្ធក្នុងសំណុំរឿងនេះ។

លោក ពេញ រ៉ាវី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ប្រាប់គេគេហទំព័រ Ne​w​s​​room Cambodia នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នេះថា​ សំណុំរឿងនេះសមត្ថកិច្ចខេត្តបាត់ដំបង​បា​ន​បញ្ចូនទៅក្រុងព្រះសីហនុវិញហើយ ព្រោះជនសង្ស័យមានប្រ​ភពប្រព្រឹត្តបទល្មើ​សមកពីខេត្ត​បែកនីរតីមួ​យ​​នេះ​។ក្រៅពីនេះ ចំពោះកម្លាំងជំនាញនៅក្នុងខេត្តបាត់ដំបង គឺជាផ្នែកមួយជួយសហការ ក្រោយ​​មា​​ន​​កា​​រ​​ស្នើសុំ​​ជំ​​នួ​​យ ក្នុងការចុះអង្កេត និងឈានដល់ការចាប់ខ្លួននៅពេលនេះ។

លោកបន្តថា៖«បាទប្តីបញ្ចូនទៅក្រុងព្រះសីហនុប៉ុន្តែបច្ចុប្បន្នប្រពន្ធហើយកូនត្រឡប់មកផ្ទះវិញអស់ហើយតាំងម្សិលមិញបាទអរគុណ»

លោក ពេញ រ៉ាវី ត្រូវបានកាសែតក្នុងស្រុកស្រង់សំដីមក​ចុះផ្សាយ នៅថ្ងៃនេះអំពីជនសង្ស័យបា​នសារភា​​ព​​ប្រា​​ប់សមត្ថ​កិ​ច្ច​​ថា ខ្លួន​គឺជាអ្នករត់ពន្ធអាវុធ​ដោយខុសច្បាប់។ក្នុង​ពេលចាប់ខ្លួនមនុស្ស​​ប្រមាណ៣​​នាក់ផ្សេ​​ង​​ទៀត កាលពីថ្ងៃទី៤ មិថុនា សមត្ថកិច្ចប្រាប់ថា ពួកគេត្រូវដោះលែងទៅវិញ ក្រោយស៊ើបអង្កេ​តរក​​មិន​​ឃើ​ញ​​ពី​បទល្មើស ក្នុងរឿងក្តីមួយនេះ។ 

របាយការណ៍របស់សមត្ថកិច្ចដែល Newsroom Cambodia ទទួលបានបង្ហាញថានគរបាលបានរឹបអូ​​ស​បានកាំភ្លើងប្រភេទ AK ៤៧ ចំនួន ១១ដើម M ១៦ ចំនួន ៤ដើម M ៤ ចំនួន ២ដើម កាំភ្លើង THUNDER X ១ដើម កាំភ្លើងខ្យល់ ៥ដើម កាំភ្លើងរឡូ ១ដើម កាំភ្លើងវែងបាញ់សត្វ ១៦ដើម ក្រៅពីនេះក៏មានបង់ AK ២៩បង់ M ១៦ ចំនួន ១៤បង់ គ្រាប់AK ៤៧ M១៦ គ្រាប់៣៨០គ្រាប់ សរុបចំនួន ២២គ្រាប់ និងសម្ភារ: កែច្នៃមួយចំនួនទៀត។

ដោយឡែកលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលក្រុងព្រះសីហនុ បដិសេធផ្តល់ព័​ត៌មា​ន​​ល្អិ​​តជុំវិញរឿងក្តីនេះ ដោយលោកអះអាងថាជាប់រវល់រៀបចំបុណ្យសព។

គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការអធិប្បាយពីអ្នកស្រី ចាន់ ធន ដែលជាប្រពន្ធជនស​ង្ស័​យបានទេ ខណៈលោក ធុច បញ្ចសន្តិភាព អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ ក៏មិន​អា​​​ច​​ស្នើ​​ការបំ​ភ្លឺ​​បានដែរ ដោយទូរស័ព្ទតេចូលជាច្រើនដង តែពុំមានអ្នកទទួលនៅថ្ងៃននេះ។

ក្រៅពីនេះ លោក ប៉ែន វុទ្ធា មន្រ្តីសម្របសម្រួល នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho)ប្រចាំក្រុ​​​ងព្រះសីហនុ បដិសេធបំភ្លឺជុំវិញរឿងក្តីនេះ​ ដោយលោកអះអាងថាបញ្ហានេះលោកទទួល​​ព័ត៌មានមិន​ទា​ន់​​បានគ្រ​ប់ជ្រុងជ្រោយនៅឡើយទេ។

លោកបន្តថា៖«ពាក់ព័ន្ធនឹងករណីហ្នឹងខ្ញុំមិនទាន់ច្បាស់ដែលអាច ទាក់ទងទៅលោកនាយកខ្ញុំទេដោ​យសា​រ​តែ១សប្តាហ៍នេះខ្ញុំអត់នៅ Office ខ្ញុំធើ្វការនៅតាមខេត្តហើយក្តោបព័ត៌មានអត់ជុំមិនច្បាស់ក្រែងខំម្មិនទៅអត់គ្រប់ជ្រុងជ្រោយ»

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho)យ​ល់​​ឃើ​ញថា ការប្រើប្រាស់ដោយគ្មានច្បាប់អនុញ្ញាតិនេះ វាគឺជាហានិភ័យសម្រាប់សង្គម ជាពិសេសទីផ្សា​​រ​​ង​​ងឹ​​ត​រឿងការជួយដូរអាវុធនេះ ជាការគំរាមកំហែងផ្នែកសន្តិសុខ និងផលប៉ះពាល់រយៈពេល​វែងសម្រាប់​​សង្គ​​ម​។

លោកបន្តថា៖«ការជួញដូរអាវុធនៅតែជាក្តីព្រួយបារម្ភ ព្រោះការជួញដូរអាវុធបង្កនូវផលវិបាកផ្នែកសន្តិសុ​ខ​សង្គម ដែលបង្កនូវបទល្មើសឧក្រិដ្ឋ និងបទល្មើសផ្សេងៗទៀតជាច្រើន និងបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ២. ការជួញដូរអាវុធនេះ អាជ្ញាធរគួរបើកការស៊ើបអង្កេតដោយម៉ត់ចត់ និងតម្លាភាព ដើម្បីរកជ​នដែលពាក់ព័ន្ធមកអនុវត្តច្បាប់»