បន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលសារព័ត៌មាន នៅNEWSROOM CAMBODIA នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាងមួយសប្ដាហ៍កន្លងមក ខ្ញុំបានយល់ដឹងច្រើនពីការបណ្ដុះបណ្ដាលនេះ អំពី៖

  • ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារពត៌មាន
  • គោលការណ៍របស់វគ្គបណ្ដុះបណ្ដាល
  • របៀបជ្រើសរើសរឿង ឬព្រឹត្ដិការណ៍ដែលចាំបាច់ និងមានលក្ខណៈផ្សេងៗគ្នា
  • របៀបនៃសរសេរតម្រុយ(LEAD) និងSubLead
  • ការកំណត់មុំនៃរឿងដែលមានលក្ខណៈចាប់អារម្មណ៍
  • ការស្វែងរកប្រភពនៃរឿង
  • ការណែនាំ និងពិគ្រោះយោបល់ពីប្រធានបទដែលសិក្ខាកាមបានលើកឡើង
  • របៀបតាមដាន និងអង្កេតព្រឹតិ្ដការណ៍ ឬរឿងថ្មី/ចាស់ដែលតែងវិវត្ដន៍ជាប្រចាំ
  • Digital Security
  • ស្គាល់មិត្ដភក្ដិថ្មីៗជាច្រើន រួមទាំងរបៀបធ្វើការរបស់CCIM និងVOD។

ក្រៅពីនោះ ខ្ញុំក៏ទទួលបានច្រើនអំពីការលើកទឹកចិត្ដ និងណែនាំយ៉ាងយកចិត្ដដាក់ របស់គ្រូបង្គោលនាពេលកន្លងមក។ ខ្ញុំពិតជារីករាយណាស់ ដែលបានចូលរួម វគ្គបណ្ដុះបណ្ដាលនេះ។