ព្រះ​អាទិត្យតែងតែ​រះ​នៅ​ពេល​ព្រឹក ហើយ​លិច​ទៅ​វិញ​នៅ​ពេល​រសៀល គ្មាន​នរណាម្នាក់​ដែលអាច​ឃាត់​បាន​ទេ។ វា​ជា​ដំណើរ​ធម្មជាតិ ឬយើង​អាច​និយាយ​បាន​ថា​ជា​តួនាទី​របស់​ព្រះអាទិត្យ​ ដែល​ធម្មជាតិ បាន​បង្កើ​តមក ។​ ម្យ៉ាងវិញ​ទៀត​ភាព​ស្រស់​ស្អាត​របស់ ព្រះ​អាទិត្យ​នៅពេល​ជិត​អស្តង្គត ក៏​បាន​ទាញ​យក​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ជាទូទៅ ផង​ដែរ។

ជីវិត​ជា​អ្នក​សារព័ត៌មាន​ ក៏​មិន​ខុស​អ្វី​ពី​ព្រះ​​អាទិត្យ​ដែរ តាំង​ពី​ភ្ញាក់​ពី​ដំណេក ​រហូត​ដល់​បិទភ្នែក​ ចូល​គេង​វិញ។ ​តើ​យើង​បាន បំ​ពេញ​តួនាទី ជា​អ្នក​សារព័ត៌មាន​ហើយ​ឬ​នៅ?

តួនាទី​របស់​យើង​គឺ​ត្រូវ​ស្វែង​រក​ព័ត៌មាន​ពិត មាន​​ប្រ​យោជន៍  និង​ប្រភព​ដែល​ច្បាស់​លាស់​ដើម្បី​​ផលិតជា​ដំណឹង​​ផ្សាយ​ជូន​មហាជន​ដោយ​គោរព​នូវ​វិ​ជ្ជា​ជី​វៈ។

ព័ត៌​មាន​ដែល​មិន​លម្អៀង ​ពិត​ជា​សំខាន់​ណាស់។ ​វា​ជា​ការ​បើក​បង្ហាញ​នូវរឿង​ពិត ដូចជាព្រះ​អាទិត្យ​ដែល​កំពុង​តែ​រះ ដើម្បី​បំភ្លឺ​ពិភពលោក​យ៉ាង​ដូច​ច្នោះដែរ។ ជា​ពិសស​គឺ​ទុកជា​ឯកសារសម្រាប់​កា​រសិក្សា​ស្រា​វជ្រាវ​របស់​មនុស្ស​ទូទៅ។

ជា​កា​ពិត​នៅ​ពេល​ដែល​ធ្វើ​ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ​ពិត​ជា​លំបាក ព្រោះ​អាច​ប្រឈម​និងការ​គំរាម​គំហែង​ពីភាគី​ណាមួយ​ដែលពួក​គេ​មិន​ពេញចិត្ត ចំពោះ​យើង។  ប៉ុន្តែនេះជាតួនាទី​របស់​ អ្នកសារព័ត៌មាន​ ។

រឿងរ៉ាវ​ជាច្រើន​តែង​កើត​មាន ជា​រៀងរាល់​ថ្ងៃ ដូចជា​ កា​របំ​ពាន​​សិទ្ធិសេរីភាព បញ្ហា​ដី​ធ្លី ករណីឆ​បោក អំពើរ​ហិង្សាជាដើម  បាន​បង្ក​អោយ​ភាគី​ម្ខាង​រងនូវ​ភាព​អយុត្តិធម៌។​ វា​ជាហេតុ​ធ្វើ​អោយពួក​គាត់​ត្រូវ​ការ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដើម្បី​បង្ហាញរឿងពិត និង​រកយុត្តិធម៌​សម្រាប់​ពួកគាត់​។

ដូចនេះ​មាន​តែ​អ្នក​សារព័ត៌មាន​ឯករាជ្យទេ​ដែល​ទទួល​នូវ​ភារកិច្ច​ទាំង​អស់​នេះ​មក​បង្ហាញ​ជាសាធារណៈ​ ប្រៀប​ដូចជា​ព្រះអាទិត្យ​ដែល​កំពុង​តែ​រះ​បំភ្លឺ​ពិភពលោក​ទាំងមូល​។

ទោះ​បី​ជា​អស្តង្គតផុតទៅ​ ក៏​បាន​បន្សល់​ទុក​នូវភាព​ស្រស់​ស្អាត​សម្រាប់​​មនុស្ស​ជាតិ​ផង​ដែរ។