សួ​ស្តី​អ្នក​ទាំង​អស់​គ្នា ​ខ្ញុំ​បាទ​តារា ជា​សិក្ខា​កាម ​ជំនាន់ទី៤ នៃវគ្គសិក្សារសារព័ត៏មានរបស់ Newsroom Cambodia។

ថ្ងៃ​នេះ ខ្ញុំ​មាន​សេច​ក្តី​រីក​រាយក្នុង​ការចែក​រំលែក​ពី​ចំណាប់អារម្មណ៍និង​បទ​ពិ​សោធន៍​របស់​ខ្ញុំ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ដំបូងនៃថ្នាក់​សិក្សា​រនៅ​ Newsroom Cambodia។

នេះជា​លើក​ដំបួង​របស់​ខ្ញុំ ​ក្នុងការសិក្សា​អំពី​វិជ្ជាជិវៈសារព័ត៌មាន ហើយពេលចូលមកដល់ថ្នាក់ភ្លាម ខ្ញុំមានអារម្មណ៍ថាប្លែកៗក្នុងចិត្ត ហើយក៏រំភើបណាស់​ដែរ ​ព្រោះ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​ និងចង់រៀនជា​យូរ​មកហើយ។​

ពួកយើង​មាន​គ្នាទាំង​អស់ ១៥​នាក់ ដែល​មក​​ពី​ស្ថាប័ន​ខុស​ៗ​គ្នា រួមមាន​ព្រះសង្ឃ បីព្រះ​អង្គ​ផងដែរ។​

ខ្ញុំមានអារម្មណ៍ថា ពួកយើងឆាប់​និ​យាយ​ចុះ​សម្រុ​ងគ្នា​ណាស់ ​ព្រោះ​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះពួក​យើង​ស្គាល់​គ្នា​អស់ទៅហើយ​។​

ខ្ញុំសប្បាយចិត្ត​ក្នុង​ការ​សិក្សា​ជាមួយ​លោកគ្រូ​ អ្នក​គ្រូ​ររបស់​ខ្ញុំ ​ទាំង​៣នាក់។​ ពួកគាត់រួសរាយ​ ព្រម​ទាំង​បាន​ចែក​រំលែក​នូវ​ចំណេះ​ដឹង និងបទពិសោធន៍​ល្អៗ របស់​ពួកគាត់ដល់ពួក​យើងដោយ​រីករាយ​។​​

ទោះ​បី​ពេល​ខ្លះ​លំបាក​បន្តិចមែន ​​ដោយសារ​តែវិជ្ជាជីវៈសារព័ត៌មាន ជា​ចំណេះ​ដឹង​ថ្មី​របស់ខ្ញុំ​ តែខ្ញុំរីករាយ​នឹងមកទី​នេះ​។​

ខ្ញុំមិន​ដែល​គិត​ថា ​នឹង​ត្រូវ​ចុះ​ទៅ​យក​ព័ត៌មានផ្ទាល់ក្នុង​ពេល​លឿន​យ៉ាង​នេះទេ។​សិក្សា​បាន​ តែ​៣ថ្ងៃ​ ខ្ញុំនិង​សិក្ខាកាម​ដទៃ បាន​ចុះទៅយក​ព័ត៌មាន​នៅ​តាម​ទី​តាំង​រៀងៗ​ខ្លួន​​ ដែល​នេះជា​ផ្នែក​មួយនៃ​កិច្ច​ការដែល​លោកគ្រូ អ្នកគ្រូ​បានដាក់​ក្នុងគោលបំណងអនុវត្តផ្ទាល់បន្ទាប់​ពី​សិក្សា​ទ្រឹស្តីរួច​។​​

អារម្មណ៍​ភ័យផង សប្បាយផង ព្រោះជា​ការ​ចុះ​ទៅ​យក​ព័ត៌មាន​លើក​ដំបូង ​តែអ្វីៗដំណើរការ​ទៅបាន​​រលូន​។ ​ខ្ញុំ និងសិក្ខាកាមដទៃ បានសម្រេច​គោលដៅ​បាន​យ៉ាង​ជោគ​ជ័យ។

សរុប​មក​មួយ​សប្តាហ៍​ដំបូង​នៅ​ ​​Newsroom Cambodia ជាបទពិសោធន៍ជីវិត​ដ៏ថ្មីសន្លាង​មួយ​និងជា​ការ​ចង​ចាំមួយ​ដ៏​ល្អ។​

ខ្ញុំរំពឹង​នឹង​ទទួល​បាន​ចំណេះដឹង​ ព្រម​ទាំង​បទពិសោធន៍​ល្អៗ​ជា​ច្រើន​ទៀតពីលោក​គ្រូ​ អ្នក​គ្រូ​នៅ​ក្នុង​រយៈ ពេល​៣​ខែ​​។​