​ខ្ញុំ​ និង​សិ​ក្ខា​កាម​ដទៃ​ទៀត​របស់​ News​room​ Cambodia​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បតិ៍ទី​៣​​ ខែ​ក​ញ្ញាឆ្នាំ២០២០​នេះ បាន​​ចូល​រួម​ស្តាប់ ​​និង​ទទួល​យក​ការ​​ចែក​​​រំលែក​​ប​ទ​ពិសោធ​ន៍​ ​ព្រម​​ទាំង​​ចំណេះ​​ដឹង​​ខ្លះ​ៗ ​នៃ​ការ​​ថត​​រូប​​ក្នុង​​​វិ​​ស័យ​​សារ​​ព័ត៌​មាន​​ពី​​សំ​ណាក់​​លោក ​ព្រីង​​​ សំ​រាំង អតីតអ្នកថតរូបទីភ្នាក់ងារសារព័ត៏មាន រ៉យទ័រ ប្រចាំនៅកម្ពុជា។

គាត់មាន​បទ​ពិ​សោធទ៍​ជា​​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​នេះ​ ហើយ​​លោក​​បាន​ពន្យ​ល់​ពី​កា​រថត​រូបព័ត៌មានថា មាន​​លក្ខណៈខុស​ប្លែក​ពីការ​ថត​រូបក្នុង​វិស័យ​ផ្សេង​ៗ​ទៀត​ ដូច​ជា​ការ​ថត​រូប​បែប​ Pre-wedding ឬបែបទេសភាព

ការ​​ថត​​រូប​​ក្នុង​​វិ​ស័យ​​សារ​​ព័​ត៌​មាន​ទាម​ទារ​ឲ្យ​យើង​មាន​ភាព​អំណត់​ និងមាន​ភាព​រហ័ស​​រហួន ប្រុង​ប្រៀប​ជាប់​ជា​និច្ច ទើប​អាច​ផ្តិតយក​សកម្ម​ភាពដែល​កើតឡើង​បាន​ទាន់​​ពេល​។​

ពេលខ្លះ​ការ​ថត​រូប​ក្នុង​វិស័យ​នេះ ទាម​ទារឲ្យ​យើងមាន​ភាពច្នៃ​ប្រឌិត​ទើបរូប​ដែល​យើង​ទទួល​បាន​មាន​លក្ខណៈ​ប្លែក​ពីគេ​ និង​មាន​ភាពទាក់​ទាញ​។

លោក ព្រីង សំរាំងជាមួយសិក្ខាកាម កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ រូបភាពដោយ៖ ប្រាក់ចន្ធុល

ការ​ស្គាល់ពីម៉ាស៊ីន​ថតរបស់​យើងឲ្យបាន​ច្បាស់​ ដឹង​ពីសមត្ថភាព​របស់វា​ ស្គាល់​ពី​ស្ថាន​ភាព​ និងទីតាំង​ដែល​ខ្លួន​ឯង​កំពុងស្ថិត​នៅ  លើស​ពីនេះ​ទៅទៀត ដឹង​ពីកំរិត​នៃពន្លឺ​ និងការជះពន្លឺពី​ព្រះអាទិត្យ​ ​ជា​កត្តា​​សំខាន់​ដែល​ជួយ​ឲ្យរូបភា​ព​មាន​គុណភាព​ខ្ពស់​។

រូបថតដែល​យក​មក​ប្រើ​ក្នុង​អត្ថបទ​សារព័ត៌មាន​ ពុំអនុញ្ញាត​ឲ្យ​យើងយករូប​ដែល​ថត​ហើយ​មកកែប្រែ​ ថែមថយពណ៌ ឬពន្លឺនោះទេ គេតម្រូវអោយ​ប្រើប្រាស់​រូបភាព​ដើម ​ដែល​ចេញ​ពីម៉ាស៊ីនថតផ្ទាល់​តែ​ម្តង ​​(original photo)។​

យើងអាចកំណត់​ពន្លឺ​ ឬពណ៌នៅក្នុងម៉ាស៊ីនថតរបស់យើង​បាន​តែម្តង​ប៉ុណ្ណោះ ពោលគឺនៅមុនពេល​ដែល​យើង​ថត​ចេញជារូបភាព។​

លោកបានបញ្ជាក់បន្ថែមដែរថា​ ការផលិតរូបបានល្អ ក៏ទាមទារអោយយើងសហការគ្នា​​ឲ្យ​បានល្អ​ រវាង​អ្នកថត ​និង​អ្នក​សរសេរ​អត្ថ​បទផងដែរ​។​​

អ្នកថតត្រូវ​យល់​ច្បាស់ពី​ខ្លឹម​សារ​របស់​អត្ថបទថា​កំពុង​និយាយ​ពី​អ្វី​ អ្នក​សរសេរ​អត្ថបទ​ដូច​គ្នា ​ត្រូវ​ពន្យល់​ប្រាប់​ទៅ​អ្នក​ថត​ពីអត្ថន័យរបស់​ព័ត៌មាន​ ទើបព័ត៌មាន​មួយផ្សាយ​ចេញ​មក​ទទួល​បាន​ការ​ចាប់​អាម្មណ៍​ទាំង​ខ្លឹម​សារ ទាំងរូប​ភាព៕