សង្គមជាតិទោះមានការរីកចម្រើនដល់កម្រិតណាក៏ដោយ ប៉ុន្តែផលលំបាករបស់ប្រជាពលរដ្ឋគឺនៅតែមាន ជាពិសេសប្រជាជន ដែលនៅតាមជនបទ ស្ត្រី និងជនជាតិដើមភាគតិច។
ផលលំបាករបស់ប្រជាជននៅតាមជនបទគឺមានប្រាក់ចំណូលតិច ការអប់រំសុខភាព និងលទ្ធភាពធានារ៉ាប់រងនៅតាមតំបន់ជនបទនៅមានកម្រិតតិចជាងទីក្រុង ហើយជារឿយៗពួកគាត់ពឹងផ្អែកលើដំណាំកសិកម្ម។
ពួកគាត់ត្រូវខំរកចំណូលដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅរបស់គ្រួសារ ខណៈការលុបបំបាត់ភាពក្រីក្រនៅតាមជនបទតាមរយៈគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងកំណើនសេដ្ធកិច្ចនៅតែជាបញ្ហាប្រឈម។
ផលលំបាកមួយទៀតនោះគឺគ្រួសារដែលប្រឈមមុខនឹងភាពក្រីក្រច្រើនដែលជាស្ត្រី ហើយស្ត្រីមិនសូវមានលទ្ធភាពទទួលបានការអប់រំ និងការងារជាដើម។ ជារឿយៗ ពួកគាត់រស់នៅក្នុងតំបន់ដែលខ្វះខាតច្រើន ហើយនេះក៏ដោយសារតែសង្គមមិនទាន់មានការបើកទូរលាយទាំងស្រុងសម្រាប់ស្ត្រី លើផ្នែកការងារ បើប្រៀបធៀបនឹងបុរស។
ការរើសអើងមួយចំនួននៅតែមាន ដែលបណ្ដាយឲ្យប៉ះទង្គិចផ្លូវចិត្តរបស់ពួកគាត់។ នៅពេលស្ត្រីក្រីក្រ សិទ្ធិរបស់ពួកគេមិនត្រូវបានការពារទេ ពួកគេប្រឈមនឹងឧបសគ្គដែលអាចពិបាកក្នុងការយកឈ្នះ បណ្តាលឱ្យមានការខ្វះខាតក្នុងជីវិតផ្ទាល់ខ្លួន និងការបាត់បង់សម្រាប់សង្គម និងសេដ្ឋកិច្ច។
ខណៈពេលដែលទាំងបុរស និងស្ត្រីទទួលរងនូវភាពក្រីក្រ និងការរើសអើងយេនឌ័រ នេះមានន័យថាស្ត្រីមានធនធានតិចជាងមុនដើម្បីដោះស្រាយ។ ពួកគេមានជម្រើសមានកំណត់ជាងមុនដើម្បីធ្វើការកសាងអាជីវកម្ម។ ខ្លះទៀតត្រូវបានបង្ខំឱ្យធ្វើអាជីវកម្ម «ផ្លូវភេទ» ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។
ជាចុងក្រោយគឺ ជាផលលំបាករបស់បងប្អួនជនជាតិដើមភាគតិចដែលពួកគាត់រងគ្រោះជាក្រុមហើយវប្បធម៌ខុសគ្នា ទំនាក់ទំនងរវាងដូនតា និងដី និងធនធានធម្មជាតិដែលពួកគេពឹងផ្អែកគឺមានជាប់ទាក់ទងទៅនឹងអត្តសញ្ញាណវប្បធម៌ ជីវភាពរស់នៅ ក៏ដូចជាសេចក្តីសុខ ផ្លូវកាយ និងខាងវិញ្ញាណរបស់ពួកគេ។
ជនជាតិដើមភាគតិចជាច្រើននៅតែរក្សាភាសាខុសគ្នាពីភាសាផ្លូវការ ភាសារបស់ប្រទេស ឬតំបន់ដែលពួកគេរស់នៅ។ ដូច្នេះហើយជនជាតិដើមភាគតិចច្រើនតែខ្វះការទទួលស្គាល់ជាផ្លូវការលើទឹកដីកំណើតរបស់ពួកគេ។
ជាចុងក្រោយពួកគេទទួលបាន ការវិនិយោគជាសាធារណៈលើសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានហើយប្រឈមមុខនឹងឧបសគ្គជាច្រើនដើម្បីចូលរួមដោយពេញលេញនៅក្នុងសេដ្ឋកិច្ច ការទទួលបានយុត្តិធម៌ និងចូលរួមក្នុងដំណើរការនយោបាយ និងការសម្រេចចិត្តជាដើម។
កេរ្តិ៍ដំណែលនៃវិសមភាព និងការមិនរាប់បញ្ចូលនេះ បានធ្វើឱ្យសហគមន៍ជនជាតិដើមភាគតិចងាយរងផលប៉ះពាល់ ពីការផ្លាស់ប្តូរអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិរួមទាំងការផ្ទុះជំងឺជាដើម។
ពួកគាត់ងាយរងគ្រោះចំពោះការរាតត្បាតកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារកង្វះលទ្ធភាពទទួលបានប្រព័ន្ធសុខាភិបាល ទឹក និង អនាម័យ ការបិទទីផ្សារ និងការរិតត្បិតដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគេ៕