Newsroom Cambodia

Blog: អ្វីជាការយាយី ឬការបៀតបៀនផ្លូវភេទ?

រូប​ភាព​អប់រំ​អំពី​ការ​បញ្ឈប់​ការ​បៀត​បៀន​ផ្លូវ​ភេទ។ (រូបភាព​ពី៖ UNDP Cambodia)

ការយាយីផ្លូវភេទគឺជាការបៀតបៀនមួយប្រភេទដែលពាក់ព័ន្ធនឹងការប្រើ​សកម្មភាព​ជាក់​ស្តែង ឬការសន្យាផ្តល់អ្វីមួយ ជាថ្នូរ​នឹង​ប្រយោជន៍​ខាង​ផ្លូវ​ភេទ។

ការយាយីផ្លូវភេទរួមមានសកម្មភាពជា​ការបំពានផ្ទាល់មាត់រហូតដល់ ការរំលោភ​បំពាន​ផ្លូវ​ភេទ។ ការយាយីអាចកើតមាននៅក្នុងស្ថានភាពសង្គមផ្សេងៗគ្នាជាច្រើនដូចជា ​​នៅ​កន្លែង​ធ្វើការ ឬបរិយាកាសសិក្សា ដូចជាសាលារៀន ឬសាកលវិទ្យាល័យ។ ការយាយី​ផ្លូវ​ភេទ​អាច​កើត​ឡើងក្នុងកាលៈទេសៈផ្សេងៗគ្នា​។

អ្នកយាយីអាចកំណត់ជាអត្តសញ្ញាណណាមួយ ឬភេទណាមួយ នៃទំនាក់​ទំនង​ជាមួយ​ជន​រងគ្រោះ​ រួមមាន​អ្នកគ្រប់គ្រងផ្ទាល់ អ្នកមើលការខុសត្រូវដោយប្រយោល អ្នករួមការងារ គ្រូ មិត្ត មិត្តរួមការងារ ឬជាពិសេសកុមារងាយ​រង​គ្រោះ។

នៅក្នុងបរិបទច្បាប់ ការយាយីផ្លូវភេទ គឺខុសច្បាប់។ ច្បាប់ជុំវិញ​ការយាយី​ផ្លូវភេទ​ជា​ទូទៅ​មិន​ហាម​ឃាត់ ការលេងសើច ការនិយាយដោយត្រង់ ឬសកម្មភាព​​ដោយ​ស្រយាល​តូចតា​ច​នោះទេ ដោយសារ​គេ​ចាក់​ទុក​ថា ពួក​គេមិនគោរព «​ក្រមសីលធម៌ពលរដ្ឋទូទៅ​» តែ​ប៉ុណ្ណោះ​។

តែការយាយីផ្លូវភេទមិនចាំបាច់ផ្តោតជាពិសេសទៅលើអាកប្បកិរិយាផ្លូវភេទ ឬ​សំដៅ​ទៅ​លើម​នុស្ស​ជាក់លាក់ណាមួយឡើយ។ គឺសំដៅទៅឡើយកាយវិការ ការលែបខាយ ការប៉ះ​ពាល់ ការឆាតដើម្បីបបួល ឬការនិយាយដោយពាក្យអាសអាភាស អាកប្បកិរិយា​មិន​គប្បី​ដើម្បី​បង្កើត​ចំណង់​ដែល​បុគ្គល​ម្នាក់​ទៀត​ដោយ​ការមិន​ពេញ​ចិត្ត​ជាដើម នេះហើ​យ​គឺ​ជា​ការយាយី​ផ្លូវភេទ។ ហើយការយាយីផ្លូវភេទ ឬបៀតបៀនផ្លូវភេទ គឺជា​បញ្ហា​មិនគួរ​​អត់​ឱន​​នោះ​ទេ៕​

Exit mobile version