ក្រុមយុវជនប្រមាណជាង៤០នាក់ បានចូលទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តផ្ទះតាម៉ុក អតីត មេដឹកនាំខ្មែរក្រហម កំឡុងពេលទៅទស្សនកិច្ចជីវចម្រុះនៅព្រៃសង្ឃសហគមន៍រុក្ខាវ័នរៀបចំដោយក្រុម Guardians of Right and Eco-Nature(GREN) កាលពីថ្ងៃទី២៤ ដល់២៨ ខែមេសា ២០២៤។
រមណីយដ្ឋានប្រវត្តិសាស្រ្តផ្ទះតាម៉ុក ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ យោងតាមរដ្ឋបាលខេត្តឧត្តរមានជ័យ ផ្ទះតាម៉ុកមានផ្ទៃដី ១,៦១ហិកតា និងផ្ទះចំនួន៤ ហើយខាងក្រោយផ្ទះមានបឹងទំហំ៤១៧ ហិកតា ហៅបឹង អន្លង់វែង ឬបឹងអូរជីកដែលស្គាល់ថាជាផ្ទះ និងជាទីតាំងប្រជុំកងទ័ពសម្រាប់រៀបចំផែនការវាយប្រយុទ្ធខាងយោធារបស់តាម៉ុក។


ក្រុមយុវជនកំពុងមើលផែនទីគូរនាសម័យ ប៉ុល ពត កាលពីថ្ងៃទី២៩ មេសា ២០២៤។ (ថតដោយ៖ ជា ម៉ារ៉ា)

ទិដ្ឋភាពទូទៅក្នុងផ្ទះតាម៉ុក ក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ (ថតដោយ៖ ជា ម៉ារ៉ា)


រូបភាពអំពីសកម្មភាពខ្លះៗនៅសម័យប៉ុល ពត ដាក់បង្ហាញក្នុងផ្ទះតាម៉ុក ក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ (ថតដោយ៖ ជា ម៉ារ៉ា)