សិប្បកម្មតម្បាញសូត្រ រមណីយដ្ឋានចម្ការស្នេហ៍ មានទីតាំងស្ថិតនៅភូមិតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ សិប្បកម្មតម្បាញសូត្រនេះ បានជួយសម្រួលជីវភាពប្រជាជននៅកោះឧកញ៉ាតី និងទាក់ទាញភ្ញៀវទេសចរឲ្យចូលទស្សនាជារៀងរាល់ថ្ងៃ។ ការតម្បាញសូត្រពីដង្កូវនាង ជាមុខរបរបែបប្រពៃណីមួយក្នុងសង្គមខ្មែរដែលមានតាំងពីបុរាណកាលមកម្ល៉េះ។ ការផលិតសូត្រមានលក្ខណៈស្មុគស្មាញ និងត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល តាំងពីការចិញ្ចឹម និងថែទាំដង្កូវនាង រហូតដល់ការតម្បាញសូត្រ។

បុរសម្នាក់កំពុងប្ដូរចង្អេរដើម្បីសម្អាតលាមកដង្កូវនាង។ (រូបភាព៖ ឃីម សុគន្ធី)

ពងមេអំបៅត្រូវកម្ដៅប្រហែល២០អង្សារដោយគ្របភួយរយៈពេល៩ទៅ១០ថ្ងៃទើបញាស់ជាកូនដង្កូវនាង។ (រូបភាព៖ ឃីម សុគន្ធី)

បុរសម្នាក់កំពុងចាប់ដង្កូវនាងដាក់ក្នុងមែកឈើដើម្បីឱ្យវាធ្វើសំបុក។ (រូបភាព៖ ឃីម សុគន្ធី)

ដង្កូវនាងខ្ជាក់ទឹកមាត់ដើម្បីធ្វើសំបុករុំខ្លួនឯងក្នុងរយៈពេលមួយថ្ងៃ។ ដង្កូវនាងនៅក្នុងសំបុករយៈពេលមួយសប្ដាហ៍ទើបក្លាយជាដុកឌឿ។ ដុកឌឿដុះស្លាប
ក្លាយជាមេអំបៅក្នុងរយៈពេល៨ថ្ងៃ។ (រូបភាព៖ ឃីម សុគន្ធី)

ការចំហុយសំបុកដង្កូវនាងដើម្បីទទួលបានសរសៃសូត្រ។ (រូបភាព៖ ឃីម សុគន្ធី)

ស្រ្តីម្នាក់កំពុងតម្បាញសូត្រ។ (រូបភាព៖ ឃីម សុគន្ធី)

ស្រ្តីម្នាក់កំពុងរវៃអំបោះសូត្រ។ (រូបភាព៖ ឃីម សុគន្ធី)

កន្លែងលក់សូត្រនៅសិប្បកម្មតម្បាញសូត្ររមណីយដ្ឋានចម្ការស្នេហ៍។ (រូបភាព៖ ឃីម សុគន្ធី)

បុរសម្នាក់កំពុងបេះស្លឹកមនដែលជាអាហាររបស់ដង្កូវនាង។ (រូបភាព៖ ឃីម សុគន្ធី)