រដ្ឋាភិបាលវៀតណាម ចេញមុខច្រានចោលព័ត៌មានដែលរង់ការរិះគន់ និងសន្មតិថាជាពលរដ្ឋវៀតណាមដែលជេរប្រមាថប្រធានព្រឹទ្ធសភានៅលើបណ្តាញសង្គម ដោយភាគីវៀតណាមចាត់ទុកថាករណីនេះមិនឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាល និងពលរដ្ឋវៀតណាឡើយ។
ការឆ្លើយតបនៅពេលនេះ របស់រដ្ឋមន្រ្តីក្រសួងបរទេសវៀតណា ក្រោយពេលលោក ហ៊ុន សែន បានអំពាវនាវទាំងសមត្ថកិច្ចកម្ពុជា និងភាគីវៀតណាមស្វែងរកមុខសញ្ញា និងចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងអ្នកហ៊ានរិះគន់លោកនៅលើបណ្តាញសង្គម តិកតុក(Tik Tok) កាលពីថ្ងៃអង្គារ។
អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី ផាម ហ្វូហាង (Pham Thu Hang) បានថ្លែងប្រាប់ សារព័ត៌មានក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២៤ ថា ការបញ្ចេញមតិមិនសមរម្យ នៅក្នុងគណនី Tik Tok របស់ លោក ហ៊ុន សែន មិនមែនជាការបង្គាប់ពីរដ្ឋាភិបាលវៀតណាម ឬគោលជំហររបស់ប្រជាជនវៀតណាមទេ។
លោកស្រី ផាម ហ្វូហាង ត្រូវបានកាសែតក្នុងស្រុករបស់វៀតណាមឈ្មោះ VN Express International ស្រង់សំដីមកចុះផ្សាយថា វៀតណាមច្រានចោលការបញ្ចេញមតិរិះគន់ប្រឆាំងលោក ហ៊ុន សែន នៅលើបណ្តាញសង្គម តិកតុង(Tik Tok)។
លោកស្រីបន្តថា៖«ការដែលគណនីមួយចំនួន ដែលគេសន្មតិថាមានប្រភពមកពីប្រទេសវៀតណាម បានបញ្ចេញមតិផ្ទាល់ខ្លួននៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ មិនតំណាងឱ្យជំហររបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមនោះទេ »។
ឆ្លើយតបនឹងសំណួរថាតើភាគីវៀតណាមនឹងធ្វើបែបណា នៅពេលមានសំណើពីភាគីកម្ពុជា ក្នុងការស្វែងរកមុខសញ្ញា អ្នកដែលជេរប្រមាថប្រឆាំងលោក ហ៊ុន សែន នៅលើបណ្តាញសង្គម។រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណា ថ្លែងថាភាគីទាំងពីរនឹងពិនិត្យដោយដិតដល់ចំពោះបញ្ហានេះ និងចែករំលែកព័ត៌មានគ្នាទៅវិញទៅមក រួមទាំងបញ្ហាពែកជីកហ្វូនផង។
លោកស្រីបន្តថា៖«យើងមិនគាំទ្រចំពោះគំនិត និងទស្សនដែលជេរប្រមាថនៅក្នុង ខម្មិនហ្នឹងទេដែលបង្កើតការឈឺចាប់ទាំងសង្ខាង។ហើយបញ្ហាធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តដល់មេដឹកនាំនៃប្រទេសទាំងពីរទៀតផង។ពួកយើងមានជំនឿថាភាគីទាំងពីរនឹងធ្វើការដោយជិតស្និទ្ធក្នុងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក រួមទាំងវិស័យផ្សេងៗទៀតដែរ »។
គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអង្គស្នងការនគរបាលជាតិបានទេ នៅថ្ងៃនេះ។
ចំណែក ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ក៏ឯកភាពដែរថា ជំហរវៀតណាមពិតជាមិនបានរួមចំណែកណាមួយ ដែលឈានទៅដល់ការជេរប្រមាថប្រឆាំងនឹងលោក ហ៊ុន សែន ទេ។បន្ថែមពីលើនេះ វៀតណាក៏បានសហការជាមួយ រដ្ឋាភិបាលកម្ពុជាក្នុងការស្វែងរកជនទាំងនោះដែលបញ្ជាក់ឱ្យឃើញថារដ្ឋាភិបាលរៀតណាមពិតជាមិនបាននៅពីក្រោយខ្នងនៃសកម្មភាពមួយនេះពិតប្រាកដមែន។
លោកបន្តថា៖«អញ្ចេះណា ខ្ញុំអាចបញ្ជាក់បាន ពីរចំណុប ទីមួយគឺបង្ហាញឱ្យឃើញថា រៀតណាម រដ្ឋាភិបាល វៀតណាម បានសហការល្អជាមួយរដ្ឋាភិបាលភាគីកម្ពុជា ហើយនិងទីពីរ គឺការបញ្ជាក់ របស់អ្នកនាំពាក្យវៀតណាមនឹង ក៏អាចជម្រះមន្ទិលសង្ស័យនានា ថារដ្ឋាភិបាលវៀតណាមប្រើមនុស្សឱ្យ ខមមិន (បញ្ចេញមតិ) អញ្ចឹងហា៎ អញ្ចឹងឡូវនេះយើងច្បាស់លាស់ហើយ គឺពីរចំណុចនឹងបា ទីមួយគឺ វៀតណាមសហការ ល្អជាមួយកម្ពុជា ទីពីររដ្ឋាភិបាលវៀតណាមមិនបានគាំទ្រឱ្យមានការ ខមមិនអញ្ចឹងទេបា » ។
ភ្លាមៗ ក្រោយកើតហេតុ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ដោយស្នើសុំឱ្យភាគីផ្តល់កិច្ចសហការ និងស្រាវជ្រាវស្វែងរកក្រុមដែលជេរប្រមាថលោក ហ៊ុន សែន នៅលើបណ្តាញសង្គម តិកតុក។តាមរយៈសារអំពាវនាវ ដែលក្រសួងការបរទេស ចេញកាលពីថ្ងៃទី២០ ឧសភា បង្ហាញថា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបដោយផ្ទាល់ជាមួយលោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបន្តថា ជំនួបទ្វេភាគីនេះ កម្ពុជាស្នើឱ្យវៀតណាមជួយស្វែងរកអត្តសញ្ញាណ និងកំណត់ពីសមាសភាព អ្នកដែលជេរប្រមាថមេដឹកនាំកំពូល ក្រោមហេតុផលទប់ស្កាត់ការប៉ុនប៉ងណាមួយដែលសំដៅដល់ការបំផ្លាញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
យ៉ាងនេះក្តី សម្រាប់លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឃន៍ផ្នត់គំនិត និងការស្រាវជ្រាវ មានប្រសាសន៍ប្រាប់ថា សម្រាប់បញ្ហានេះ គ្មាននរណាចេញមុខថាខ្លួនជាអ្នកនៅពីក្រោយ ឬធ្វើសកម្មនោះទេ ដូចនេះមានតែខាងភាគីកម្ពុជា និងភាគីវៀតណាមទេដែលត្រូវសហការ ស៊ើបង្កេតឱ្យបានស៊ីជម្រៅ ថាក្រុមអ្នកដែរបានបញ្ចេញបតិទាំងនោះមកពីប្រទេសណា និងមានគោលបំណងអ្វីឱ្យប្រាកដ។
លោកបន្តថា៖« ជាទូទៅការបដិសេធគឺជារឿងត្រឹមត្រូវ ព្រោះជំហានដំបូងគេមិនអាចធ្វើឱ្យកិត្តិយសប្រទេសគេឆ្លាក់ចុះដោយសារតែ ព័ត៌មានដែលបានការផ្សព្វផ្សាយ ហើយមិនទាន់បានស៊ើបអង្កេតទេដូច្នេះហើយយើង ក៏ត្រូវតែគិតគូរហើយនាំគ្នាធ្វើការស៊ើបអង្កេតដោយ ស៊ីជម្រៅមួយ ដោយមានការចូលរួម ទាំងភាគីវៀតណាម ទាំងភាគី កម្ពុជា ហើយមាន ក្រុមអ្នកជំនាញផ្នែកកុសលវិច្ច័យ បច្ចេកវិទ្យា […..] ធ្វើការរូមគ្នា ហើយដើម្បីស៊ើបអង្កេតថា តើក្រុមនោះមកពីប្រទេសណាឱ្យច្បាស់លាស់ ហើយ ពួកគាត់មានចេតនាអី្វ »។
បើតាមអ្នកជំនាញផ្នែកអភិវឌ្ឍន៍គំនិត ករណីនេះបើមិនបានដោះស្រាយឱ្យមានតម្លាភាព និងវែកមុខជនដែលនៅពីក្រោយរឿងនេះឱ្យបានល្អិតល្អន់ទេ សំណុំរឿងនេះនឹងជះផលមិនអាក្រក់ដែលអាចធ្វើឱ្យប្រទេសកម្ពុជា និងប្រទេសវៀតណាមានការរង្គាសចិត្តគ្នា៕