កម្រង​រូបភាព៖ លោកស្រី ឌៀល ស្រីអាន ខំពុះពារ​ទាំង​មាន​កូន​ក្នុង​ផ្ទៃលក់​ចេកនិងដំឡូង​​ចៀន

លោកស្រី ឌៀល ស្រីអាន ចាប់នំដែលចម្អិនឆ្អិនដាក់ក្នុងកញ្រ្ចែង នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបថត៖ ដាញ់ បូរ៉ាត់)

លោកស្រី ឌៀល ស្រីអាន អាយុ​២៨​ឆ្នាំ ជា​អ្នក​លក់​នំ​ចេក​ចៀន ដំឡូង​ចៀន នៅ​តាម​បណ្តោយ​ព្រែក​ហូរ ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ តាំង​ពី​ឆ្នាំ​២០១៩ រហូត​ដល់​បច្ចុប្បន្ន។ ​មាន​ស្រុក​​កំណើត​នៅ​ស្រុក​បន្ទាយមាស ខេត្ត​កំពត លោកស្រីដែល​កំពុងពរពោះ៣ខែ​ និងស្វាមី មានកូន២​នាក់ ដែល​មាន​អាយុ៦ឆ្នាំ កំពុងរៀនថ្នាក់ទី១ និងម្នាក់ទៀតអាយុ៣ឆ្នាំ។ ដោយសារកត្តាជីវភាព ស្វាមី​លោកស្រី ត្រូវរស់នៅខេត្តកំពត ដើម្បីធ្វើស្រែចំការ និងមើលថែកូនទាំង២។ ចំណែកលោកស្រី ស្រីអាន បច្ចុប្បន្ន​កំពុង​​ជួល​ផ្ទះ​​រស់​នៅ​តែ​ម្នាក់​ឯង​ជា​មួយ​កូន​ក្នុង​ផ្ទៃ ជិត​បន្ទាយ​អង្គរក្ស ក្នុងក្រុង​តាខ្មៅ ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ដោយ​មិន​មាន​វត្តមាន​ប្តី​នៅ​ក្បែរ។ ​លោកស្រី​បាន​ភ្ញាក់​ពី​ដំណេក​តាំង​ពី​ម៉ោង៥:៣០នាទី​ព្រឹក ជា​រៀងរាល់​ថ្ងៃ ដើម្បីរៀប​ចំ​ប្រដាប់​ប្រដា​លក់​ដូរ និង​ទៅ​ដល់​ទី​តាំង​លក់​ប្រហែល​ម៉ោង​៦:៣០​នាទី ហើយ​លោកស្រី​តែងតែ​បិទកន្លែង​លក់ដូរ​នៅ​ម៉ោង​៥:៣០ ឬ៦:០០​នាទីល្ងាច។ ទោះបីជា​ខ្វះភាព​កក់​ក្តៅ​បន្តិច តែការប្រកបរបរនៅភ្នំពេញនេះ ​លោកស្រី​អាច​រក​ចំណូលបន្ថែម​ពី​ការ​លក់​នំចេក​ចៀន ដំឡូង​ចៀននេះ បាន​ខ្ទង់​២០ម៉ឺន​រៀលក្នុង​មួយ​ថ្ងៃ។ ​ក្រោយការ​ទូទាត់​ជា​មួយ​នឹងថ្លៃដើម និងការ​ចំណាយផ្សេងប្រចាំថ្ងៃ គឺ​លោកស្រី​អាច​សល់​លុយ​ចំណេញ​ពីការលក់​ចំនួន​៥​ម៉ឺន ទៅ​៦​ម៉ឺន​រៀល​។ 

លោកស្រី ឌៀល ស្រីអាន កំពុង​ចាប់​នំដំឡូង​ចៀន​ដាក់​ក្នុងថង់ឱ្យ​អតិថិជន នៅ​សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ដាញ់ បូរ៉ាត់)
លោកស្រី ឌៀល ស្រីអាន កំពុង​ចាប់​នំដំឡូង​ចៀន​ដាក់​ក្នុងថង់ឱ្យ​អតិថិជន នៅ​សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ដាញ់ បូរ៉ាត់)
លោកស្រី ឌៀល ស្រីអាន ​បក​ចេក​ដើម្បី​ធ្វើចេកចៀន នៅសង្កាត់​កំពង់សំណាញ់ ក្រុងតាខ្មៅ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ដាញ់ បូរ៉ាត់)
លោកស្រី ឌៀល ស្រីអាន យកចេក​មក​ជ្រលក់​ម្សៅលើកទី២ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ដាញ់ បូរ៉ាត់)
រូបភាពនៃការលក់ចេក និងដំឡូងចៀន នៅសង្កាត់​កំពង់សំណាញ់ ក្រុងតាខ្មៅ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ដាញ់ បូរ៉ាត់)
លោកស្រី ឌៀល ស្រីអាន កំពុងរៀប​អីវ៉ាន់​នៅលើ​រទះ នៅ​សង្កាត់​កំពង់សំណាញ់ ក្រុងតាខ្មៅ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបថត៖ ដាញ់ បូរ៉ាត់)
សកម្មភាព​លោកស្រី ឌៀល ស្រីអាន ចៀននំលក់​ជិត​គល់ស្ពាន នៅ​សង្កាត់​កំពង់សំណាញ់ ក្រុងតាខ្មៅ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (រូបថត៖ ដាញ់ បូរ៉ាត់)