អ្នកនាង ឈួន ច័ន្ទធីតា អង្គុយក្នុងបន្ទប់របស់ខ្លួន ដៃកាន់សៀវភៅ ពោរពេញដោយស្នាមញញឹម ហើយអានសៀវភៅដោយផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក (Facebook Live) ។ ដោយរៀបរាប់អំពីអត្ថន័យក្នុងសៀវភៅនោះទៅដល់ទស្សនិកជនរាប់ពាន់នាក់ អ្នកនាងដែលមានវ័យ ២៩ឆ្នាំរូបនេះ មានគោលបំណងជំរុញការអានក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។
ដែលភាគច្រើនត្រូវបានគេហៅថា Jessi Yun និងមានស្រុកកំណើតមកពីខេត្តព្រះសីហនុ និងជាស្ថាបនិក ក្លេអូ ខេមបូឌា (CLÉO Cambodia) អ្នកនាងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវជន ជាពិសេស ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ មក ។
នៅលើហ្វេសប៊ុក អ្នកនាង ឈួន ច័ន្ទធីតា មាន followers (ឬហៅថា អ្នកគាំទ្រ) ចំនួន ១៥៤K, ៣៦៧៦ នៅលើ Telegram និង ៥៦២ subscribers នៅលើ YouTube ហើយអ្នកនាងចែករំលែកនិងបំផុសគំនិតយុវជនឱ្យចេះស្រលាញ់ការអានសៀវភៅ។