ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង៧:០០ព្រឹក ថ្ងៃទី១៣ ខែមីនានេះ
មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣៩នាក់ និងមានអ្នកជាសះស្បើយចំនួន ០៤នាក់
ដែលភាគច្រើនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ក្នុងចំណោមករណីវិជ្ជមានកូវីដ ១៩ ចំនួន៣៩នាក់
សុទ្ធតែជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះជនជាតិខ្មែរចំនួន២៩នាក់ ជនជាតិចិនចំនូន ០៥នាក់ និងជនជាតិវៀតណាម ០៥នាក់។
អ្នកដែលមានផ្ទុកជំងឺកូវីដ ១៩ កំពុងសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌុក (អតីតសណ្ឋាគារអាងទែកុងទីណង់តាល់) ចំនូន១៨នាក់ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ០១នាក់ មណ្ឌលសុខភាពចាក់អង្រែចំនួន ០៣នាក់ មន្ទីរពេទ្យបង្អែកជ័យជម្នះខេត្តកណ្តាលចំនួន ០៤នាក់ មន្ទីរពេទ្យបង្អែកខេត្តព្រៃវែងចំនួន ១៣នាក់។
សូមបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ ១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី១៣ ខែមីនានេះមានចំនួនសរុប៧៥១នាក់ រួមមានស្រ្តីចំនួន ៣៥៧នាក់ និងបុរសចំនួន៣៩៤នាក់។ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១២៦៤នាក់។
អ្នកព្យាបាលបានជាសះស្បើយចំនួន ៦២៣នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៣៩នាក់ និងស្លាប់ ០១នាក់៕