ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន១៧៨នាក់ និងស្លាប់ចំនួនពីរនាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានប្រកាសថា នៅគិតត្រឹមម៉ោង ៧:០០នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន១៧៨ និងស្លាប់ចំនួនពីរនាក់ដែលជា ខណ:មានអ្នកជាសះស្បើយចំនួន៣៨នាក់។
គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុប៤,៨៧៤នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន២,៥៤៤នាក់ អ្នកជាសះស្បើយសរុប២,២៩០ និងស្លាប់សរុបចំនួន៣៥នាក់៕