Most recent articles by:

ឈឹម សុភទ្ទ (Chhoem Soport)

I am CHHOEM SOPORT, 20 years old and a second year student majoring in Public Administration at the Royal University of Law and Economics. I am native of Takeo province, Prey Kabas district and a former student of Hun Sen High School. I graduated from high school in 2018. I would like to study, research and prepare documents during my spare time. In the future, I want to be a politician, a lawyer and a professional journalist. I also want to compile and edit several books. So far, I have compiled three books but have not yet published them yet. The first book is about history and views of Mahatma Gandhi. The second book is Young Political Perspectives and the third book is Thanks for Peace and Development Currently, I am writing a law book for a lawyer and a professor. Last but not least, I am proud to receive professional journalism training from the Cambodian Center for Independent Media (CCIM).

និស្សិតមួយចំនួនយល់ថា ជាតិនិយមជ្រុលអាចធ្វើឲ្យប្រទេសជាតិមួយមានបញ្ហា

ក្នុងនាម​ជា​ប្រជាជាតិ​នៃ​ប្រទេសមួយ​គឺ​ចាំបាច់​ណាស់​ត្រូវ​មានគំនិត​ជាតិនិយម ដើម្បី​រួម​ចំណែក​​​ក្នុ​ងការ​ការពារ​វប្បធម៌​ជាតិ ទឹកដី ទ្រព្យសម្បត្តិ​ជាតិ  ការពារ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី និង​តម្លៃ​របស់​ប្រទេសជាតិ​ទាំង​នៅក្នុង​ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ​។ សម្រាប់​​យុវជន​មួយ​ចំនួន​យល់​ថា ប្រសិន​​បើ​​​មានគំនិត​ជាតិនិយម​ជ្រុល​ នោះ​មិនមាន​អ្វី​ចំណេញ​​ចំពោះ​ជាតិ​មាតុភូមិ​នោះទេ ប៉ុន្តែ​វា​អាច​នាំមក​នូវ​បញ្ហា​ជាច្រើន​ចំពោះ​ប្រទេសជាតិ​របស់ខ្លួន​ទៅវិញ​​។ តើ​មូល​ហេតុអ្វី​បានជា​គំនិត​ជាតិនិយម​ជ្រុល​បង្ក​ជា​បញ្ហា​ចំពោះ​ជាតិ​?

អង្គការការពារអ្នកកាសែតចំនួនពីរអំពាវនាវដល់សមត្ថកិច្ចបញ្ឈប់ការធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានជាបន្ទាន់

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯករាជ្យ ហៅកាត់ថា CCIM កាល​ពី​សុក្រ​​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​​អំពាវ​នាវ​ឲ្យ​​​​​​រដ្ឋាភិបាល​​​​បញ្ឈប់​​​សកម្មភាព​​របស់​​សមត្ថកិច្ច​ ដែល​​ធ្វើ​​ទុក្ខ​​បុក​ម្នេញ​​​អ្នកសារ​ព័ត៌មាន​ជា​បន្ទាន់​​ បន្ទាប់​ពី​អ្នកសារព័ត៌មាន​ចំនួន​៦​នាក់​ត្រូវ​បាន​​​សម្លុត​ និង​គំរាម​កំហែង​ក្រោម​ទិដ្ឋ​ភាព​ផ្សេងៗ​គ្នាពីសំណាក់​​សមត្ថកិច្ច

លោក លី ច័ន្ទតុលា ជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៣

លោក​ លី ច័ន្ទតុលា ដែលជាមេធាវីរដ្ឋាភិបាល បាន​ឈ្នះឆ្នោតជាប់​ជា​ប្រធាន​គណៈ​មេធាវី​សម្រាប់អាណត្តិ​ទី១៣ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០

សាលាឧទ្ធរណ៍នឹងបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានប្រាំនាក់

សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​នឹងបើកសវនាការជំនុំជម្រះ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​សមាជិក​ក្រុម​ខ្មែរ​ថា​វរៈ​ចំនួន​ពីរនាក់ និង​សកម្មជន​មាតា​ធម្មជាតិ​ចំនួន​៣​​នាក់​ ​ដែល​ត្រូវ​បានចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការចូលរួម​បាតុកម្ម​របស់​ពួកគេ​ទាមទារឱ្យ​ដោះ​លែង​មេដឹក​​នាំ​សហជីព លោក រ៉ុង ឈុន

សហរដ្ឋអាមេរិក ផ្តល់ថវិកា១០ម៉ឺនដុល្លារជាជំនួយមនុស្សធម៌ក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់នៅកម្ពុជា

សហរដ្ឋអាមេរិក បានផ្តល់ថវិកាសរុប១០ម៉ឺនដុល្លារ ជាជំនួយមនុស្សធម៌បន្ទាន់ដើម្បីជួយក្នុងការឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅប្រទេសកម្ពុជាដែលបានសម្លាប់មនុស្សអស់២៥នាក់ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុប ៧៨,០៥៦គ្រួសារ ក្នុងរាជធានី ខេត្តចំនួន១៩

អាជីវករមួយចំនួននៅរាជធានីភ្នំពេញ ត្អូញត្អែរពីការបាត់ចំណូលដោយសារទឹកជំនន់

(ភ្នំពេញ)៖ អាជីវករមួយចំនួន​ដែលលក់ដូរ​តាមដងផ្លូវក្នុ​ងរាជធានីភ្នំពេញ ត្អូញត្អែរ​អំពី​​ទឹក​ជំនន់​ជន់​លិច​ ​តាម​តំបន់​មួយ​ចំនួន ថា​ធ្វើ​ឲ្យ​ពួក​គាត់បាត់បង់​ចំណូល​ដោយសារ​​មិន​អាច​ចេញ​រកស៊ី​បាន និង​ធ្វើ​ឱ្យ​ការចំណាយ​របស់​គាត់​កាន់តែ​ច្រើន​ជាងមុន

ប្រជាពលរដ្ឋជាង៣០គ្រួសារនៅម្ដុំរង្វង់មូលកួរស្រូវ ត្រូវបានជម្លៀសទៅទួលសុវត្ថិភាពដោយសារទឹកកាន់តែខ្ពស់ និងហូរកាន់តែខ្លាំង

ប្រជាពលរដ្ឋប្រមាណជាង ៣០ គ្រួសារដែលនៅម្ដុំរង្វង់មូលគួរស្រូវត្រូវបានកងកម្លាំងទាហានកម្ពុជាបានជម្លៀសមកទីទួលសុវត្ថិភាព នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០នេះដោយសារតែទឹកជំនន់កាន់តែខ្ពស់ទៅៗ និងកម្លាំងទឹកកាន់តែហូរបុកខ្លាំងឡើងៗ

និស្សិតនៅភ្នំពេញមួយចំនួនត្អូញត្អែរពីទឹកជន់ប៉ះពាល់ដល់ការរស់នៅ និងរំខានការសិក្សា

(ភ្នំពេញ)៖ និស្សិត​ដែល​ជួល​បន្ទប់​ស្នាក់​នៅ​ដើម្បី​បន្ត​ការសិក្សា​តាម​សាកល​វិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ​​ត្អូញត្អែរ​​​ពីទឹកជន់​លិច​​បន្ទ​ប់​​ពួកគេរាល់ពេល​ភ្លៀងម្តងៗ បណ្តាល​ឲ្យ​ពិបាកក្នុង​ការ​រស់​នៅ និង​ខក​ខាន​ការ​ធ្វើ​ដំណើរ​​

ការអនុវត្តនីតិរដ្ឋនៅកម្ពុជា

យុវជន សិស្ស​និស្សិត និង​បញ្ញាវ័ន្ត​ខ្មែរ តែងតែ​ទន្ទេញ​​ពាក្យ​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ។ សូម្បី​តែ​មេដឹកនាំ​ប្រទេស​ក៏​តែងតែ​និយាយ​ថា ប្រទេស​កម្ពុជា​គឺ​មាន​នីតិរដ្ឋ​ហើយថា នីតិរដ្ឋ​ និង​​អធិបតេយ្យ​ភាព​កម្ពុជា​​មិនមាន​នរណា​រំលោភបំពាន​​បាន​ឡើយ​។ ​ប៉ុន្តែ​បើ​ក្រឡេក​មើល​​ទស្សនៈ​ និង​មតិ​យុវជន​មួយ​ចំនួន​វិញ​ ពួកគេ​តែងតែ​​និយាយ​លេង​ថា «នីតិរដ្ឋ»​ គឺមិន​មែន «​នីតិមាត់» ​នោះ​ទេ ។ 

អាជីវករជាង៤០នាក់ តវ៉ានៅមុខផ្សារបុរីសន្តិភាព២ ទាមទារសាលារាជធានី កុំឲ្យអភិវឌ្ឍន៍​ចំណតឡានក្រុង

អាជីវករប្រមាណជាង ៤០នាក់ បានធ្វើការប្រមូលផ្តុំគ្នាតវ៉ា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នៅពីមុខផ្សារបុរីសន្តិភាព២ ទាមទារសាលារាជធានីភ្នំពេញ កុំឲ្យអភិវឌ្ឍចំណតឡានក្រុងនៅទីនោះ

ការយល់ឃើញរបស់យុវជនអំពីភាពខុសគ្នា រវាងយុវជនខ្មែរ និងយុវជនថៃ​លើ​បញ្ហា​នយោបាយ​

កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ អង្គការអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា YRDP  បាន​រៀបចំ​កម្មវិធី​មួយ ដែល​មាន​ការចាក់​បញ្ចាំង​វីដេអូ Live របស់លោក សោម ឆាយ៉ា  ដែលលោក​ជាអតីត​អ្នកសារព័ត៌មាន​ទូរទស្សន៍ CNC និង​តែង​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​ប្រទេស​ថៃ។ ​ក្នុង​វីដេអូ​នោះ​​លោក សោម ឆាយ៉ា...

WOW មើលគំនរសំរាមក្នុងរាជធានីភ្នំពេញ

បញ្ហាសំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ មិនមែ​ន​ជា​រឿង​ថ្មីៗ ហើយ​ទើប​តែ​កើត​ឡើង​នោះ​ទេ។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ តែងតែ​រអ៊ូ​រទាំ ចំពោះ​ករណី​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​កាក​សំណល់ ដែល​មាន​ការកើន​ឡើង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ បើតាម​និយមន័យ ​សំរាមគឺជាសំណល់ដែលគេបោះបង់ចោល ឬ ចាក់​ចោល​នៅទី​កន្លែង​ផ្សេងៗ​គ្នា ដោយសារ​តែ​គេលែ​ងត្រូវការ។  សំរាមគឺ​ជាកាកសំណល់​គ្រប់​ប្រភេទ​ដែល​សល់​ពី​​ការ​ប្រើប្រាស់​ប្រ​ចាំថ្ងៃ ហើយ​ត្រូវ​បញ្ចេញ​ចោល​តាម​សកម្មភាព​សព្វ​បែបយ៉ាង​ពី​ប្រភព​ផ្សេងៗ​។ សំរាម​អាច​ចែក​ជា​៤​ប្រភេទ គឺ សំណល់​លំនៅ​​ស្ថាន សំណល់ទីផ្សារ...

មេធាវីការពាលោក កឹម សុខា សុំបន្តសវនាការកូនក្តីឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ១៩បានធូរស្រាល

ក្រុម​មេធាវីកាពារក្ដីលោក កឹម សុខា ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ដាក់លិខិត​ស្នើសុំ​ឱ្យ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ដំណើរការ​ជំនុំ​ជម្រះសំណុំ​​រឿងកូនក្ដី​របស់​​ពួកគេ​ឡើងវិញ ក្រោយ​​មាន​ការពន្យា​ពេលសវនាការ​អស់​រយៈពេល​ជាង​៦​ខែ ដោយសារជំងឺកូវីដ១៩។

តើមានហេតុផលអ្វីដែលនាំឲ្យយុវជនកម្ពុជារៀនចប់ហើយទៅធ្វើការខុសជំនាញ?

បន្ទាប់ពី​បាន​បញ្ចប់​មធ្យម​សិក្សា​ទុតិយ​ភូមិ សិស្ស​និស្សិត​បាន​ឈាន​ជើង​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ ដែល​ត្រូវ​ចំណាយ​ពេល​៤ឆ្នាំ ដើម្បី​ចាប់​យក​ជំនាញ​មួយ​ដែល​ច្បាស់លាស់​ក្នុង​ជីវិត​របស់​ពួកគេ។ បន្ទាប់ពី​ជីវិ​ត​នៅ​ក្នុង​មហាវិទ្យាល័យ​បាន​​បញ្ចប់ មាន​យុវជ​ន​មួយ​ចំនួន​បែរ​ទៅ​ធ្វើការ​ខុស​ជំនាញ​ដែល​ខ្លួន​បាន​សិក្សា​នៅ​មហាវិទ្យាល័យ និង​វិទ្យាល័យ ដែល​ពួកគេ​បាន​ចំណាយ​ពេល​ស្ទើរ​តែ​ជិត​ពីរ​ទសវត្សរ៍​ទៅ​ហើ​យ។ នេះ​បាន​ក្លាយ​ជា​ក្តី​កង្វល់​ដ៏​ចម្បង​មួយ​សម្រាប់​យុវជ​ន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច នឹងចូលរៀនវិញក្នុងខែវិច្ឆិកា

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានជូនដំណឹងដល់សាស្ត្រាចារ្យ និងនិស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ទី៣ និង ទី៤ គ្រប់ផ្នែកទាំងអស់ថា ការចូលរៀនឡើងវិញនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០ខាងមុខនេះ

ការចាក់ធុងបាសច្រៀងខារ៉ាអូខេ ធ្វើឲ្យពលរដ្ឋមួយចំនួនក្នុងសង្កាត់ចោមចៅ២ ខឹងសម្បា

ប្រជាពលរដ្ខមួយចំនួន បានត្អូញត្អែរ និងខឹងសម្បាចំពោះការចាក់បាសច្រៀងខារ៉ាអូខេតាមផ្ទះ ដែលមានសម្លេងលឺខ្លាំងៗ រំខានដល់ការរស់នៅ ការប្រកបរបរ និងការរៀនសូត្រ នៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ