រដ្ឋបាលភ្នំពេញបិទផ្សារអូឡាំពិកម្តងទៀតចំនួន១៤ថ្ងៃ ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ១៩ក្នុងផ្សារ
សាលារាជធានីភ្នំពេញនៅថ្ងៃសុក្រ បានប្រកាសផ្អាកដំណើរការផ្សារអូឡាំពិកក្នុងរយ:ពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៣ ខែកក្កដា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញថាមានបុគ្គលពាក់ព័ន្ធក្នុងផ្សារឆ្លងជំងឺកូវីដ១៩ ។
បើតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ចេញនៅថ្ងៃសុក្រ ទី២ ខែកក្កដានេះ បានលើកឡើងពីប្រការ៣ ពីការហាមឃាត់មិនឱ្យមានការចេញ-ចូល ក្នុងបរិវេណផ្សារអូឡាំពិក ប៉ុន្តែមានករណីលើកលែងមួយចំនួនដូចជា៖ « ការចេញ-ចូល និងការជួបជុំក្នុងចំណោមសន្តិសុខ បុគ្គលិក-កម្មករ អាជីរករ អតិថិជន និងអ្នកពាក់ព័ន្ធ នៅក្នុងទីតាំងកំណត់ដែលត្រូវផ្តល់សំណាក។...
សាលារាជធានីអនុញ្ញាតឱ្យក្រុមហ៊ុនប្រមូលសំរាមថ្មីចំនួន៣ ចុះប្រមូលសំរាមនៅទូទាំងភ្នំពេញ ចាប់ពីថ្ងៃទី១ ខែកក្កដា
រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៣ ផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ តទៅ ដោយបែងចែកជា៣ តំបន់ខុសៗគ្នាក្នុងខណ្ឌទាំង១៤។
យោងតាមសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ ចេញនៅយប់ ថ្ងៃទី៣០ ខែមិថុនា បានបញ្ជាក់ថា ក្រុមហ៊ុនថ្មីចំនួន៣ នឹងចុះទៅប្រមូល និងដឹជញ្ជូនសំរាម សំណល់រឹង បន្តពីប្រតិបត្តិករចាស់ នៅតាមតំបន់ដោយឡែកពីគ្នាចំនួន៣៖ «ក្រុមហ៊ុន 800 Super/Global...
ក្រសួងមហាផ្ទៃនឹងចំណាយប្រាក់យ៉ាងតិច២០លាន៥សែនដុល្លារអាមេរិក ក្នុងការសាងសង់អគារទីស្តីការថ្មី
ទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជានៅថ្ងៃអង្គារនេះបានសម្រេចយល់ព្រមឱ្យក្រសួងមហាផ្ទៃអាចប្រើប្រាស់ថវិកាដើម្បីសាងសង់អាគារទីស្តីការថ្មីនៅលើទីតាំងចាស់ ក្នុងទឹកប្រាក់ចាប់ផ្តើមប្រមាណជាជាង២០លាន៥សែនដុល្លារអាមេរិក ដែលជាទឹកប្រាក់មានស្រាប់របស់ក្រសួង។
យោងតាមលិខិតផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ លោក កែន សត្ថា ដែលជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានយល់ព្រមជាគោលការណ៍ឱ្យក្រសួងមហាផ្ទៃសាងសង់អគារទីស្តីការថ្មីលើទីតាំងចាស់របស់ខ្លួន តាមការស្នើសុំ។
លោកបានបញ្ជាក់នៅក្នុងលិខិតដដែលនោះថា៖ «រដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឱ្យក្រសួងមហាផ្ទៃសាងសង់អាគារទីស្តីការថ្មីលើទីតាំងចាស់ ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញដោយប្រើប្រាស់ថវិការបស់ក្រសួងដែលមានស្រាប់»។
លោកបានបញ្ជាក់ទៀតថា ថវិការបស់ក្រសួងមហាផ្ទៃដែលមានស្រាប់ចំនួន២០,៤៥០,០០០ ដុល្លារអាមេរិក នឹងត្រូវបានប្រើប្រាស់ក្នុងចាប់ផ្តើមសាងសង់ ចំណែកឯថវិការដែលខ្វះខាតនឹងត្រូវប្រើប្រាស់ថវិកាជាតិបន្ថែម។
លោកបន្តនៅក្នុងលិខិតដដែលនោះថា៖ «ថវិកាដែលខ្វះសម្រាប់សាងសង់អាគារនេះ ក្រសួងមហាផ្ទៃត្រូវស្នើសុំគោលការណ៍ដោះស្រាយជាជំហានៗតាមវិធីស្របច្បាប់ជាធរមាន ដោយខិតខំបន្ថយឱ្យបានជាអតិបរមានូវការប្រើប្រាស់ថវិការជាតិដែលកំពុងមានបន្ទុកធ្ងន់ធ្ងរលើចំណាយប្រឆាំងជំងឺកូវីដ-១៩»។
នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិកម្ពុជា លោក...
កម្ពុជាសម្រេចបាន៤២ភាគរយលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទូទាំងប្រទេសក្នុងរយៈពេល៥ខែដំបូង
ចំនួនអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជាទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ មានចំនួន៤,២០២,៧៥១នាក់ ឬស្មើនឹង៤២.០៣ភាគរយ បើធៀបនឹងគោលដៅ១០លាននាក់ដែលកម្ពុជាបានគ្រោងនឹងសម្រេច។
យោងតាមរបាយការណ៍អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស ចេញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះបានបញ្ជាក់ថា លទ្ធផលសរុបនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទូទាំងប្រទេស កើនដល់៤២.០៣ ភាគរយ បើប្រៀបធៀបនឹងគោលដៅ១០លាននាក់ដែលបានគ្រោងទុក។
ក្នុងរបាយការណ៍ដដែលបន្ថែមថា ចំនួនអ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុបមាន៤,២៦១,០៨៥ នាក់ ហើយចំនួនអ្នកដែលបានចាក់វ៉ាក់សាំងរួចលើកទី១មាន ៤,២០២,៧៥១នាក់ និងចំនួន៥៨,៣៣៤នាក់ទៀត គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបានដោយសារតែបញ្ហាសុខភាព។
អ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បានទាំងពីរលើក...
ក្រសួងយុត្តិធម៌ ពន្លឿនការដោះស្រាយសំណុំរឿងព្រហ្មទណ្ឌបានចំនួន៦២,៨០០ ក្នុងរយ:ពេល១ឆ្នាំ ១ខែ
ក្រសួងយុត្តិធម៌ប្រកាសថា ក្នុងរយ:ពេល១ឆ្នាំ ១ខែ បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះបានប្រមាណ៦២,៨០០ ក្រោយសម្រេចបិទយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានី-ខេត្ត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា ក្នុងរយ:ពេល ១ឆ្នាំ ១ខែ គិតពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដែលជាថ្ងៃបើកយុទ្ធនាការរហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃបិទយុទ្ធនាការយុទ្ធការការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មី បានចំនួន...
Vox pop: ទស្សនៈយល់ឃើញលើហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
ហេដ្ឋារចនាសម្ព័ន្ធសំដៅលើមធ្យោបាយ និងទំនាក់ទំនងផលិតកម្មដែលជាមូលដ្ឋាននៃសង្គមដែលមានជា ផ្លូវ (ថ្នល់ ដែក ទឹក អាកាស) កំពង់ផែ ការដឹកជញ្ជូនតាមផ្លូវអាកាស គមនាគមន៍ អ៊ីនធឺណិត ទូរសព្ទជាដើម។ល។ Newsroom Cambodia បានសម្ភាសន៍យុវជនចំនួន៦ អង្គនាក់ទាក់ទងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។
លោក នុន វាសនា អាយុ២៨ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅទីក្រុងភ្នំពេញបានផ្ដល់កិច្ចសម្ភាសន៍ដល់ Newsroom Cambodia ថា...
សត្វខ្លាពពកបន្តមានវត្តមាននៅកម្ពុជា ខណ:ពិភពលោកទទួលស្គាល់ថាជាសត្វដែលជិតផុតពូជ
ក្រុមជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញវត្តមានសត្វខ្លាពពកនៅភូមិភាគឥសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា ស្របពេលដែលសត្វខ្លាពពកប្រភេទនេះ ត្រូវបានសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ចុះក្នុងបញ្ជីក្រហមថា ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ពីការបាត់បង់លើពិភពលោក។
យោងតាមសារបង្ហោះលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែមិថុនានេះ បានឱ្យដឹងថា ខ្លាពពកស្ថិតក្នុងក្រុមជិតផុតពូជ ដែលទទួលរងនូវការគំរាមគំហែងតាមរយ:ការបរបាញ់ ការបាត់បង់ទីជម្រកដែលវាធ្លាប់ស្វែងរកចំណី និងរស់នៅ ព្រមទាំងបានចុះក្នុងបញ្ជីក្រហម សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ថាជាប្រភេទសត្វព្រៃងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។
តាមសម្តីរបស់លោក នេត្រ ភក្រ្តា...
គណ:កម្មការជាតិប្រយុទ្ធជំងឺកូវីដ១៩ណែនាំវិធានការថ្មីបន្ថែម ខណ:មេរោគបំប្លែងថ្មី ដែលតា និងកូវីដ១៩បន្តរាតត្បាត
គណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្តីណែនាំថ្មី៩ចំណុច ដើម្បីឆ្លើយតបការរីករាលដាលនៃមេរោគបំប្លែងថ្មី ដែលតា (Delta) ដែលឆ្លងតាមរយ:អ្នកដំណើរពីប្រទេសថៃ ចូលមកកម្ពុជា ស្របពេលដែលជំងឺកូវីដ-១៩ នៅតែបន្តរាលដាលក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីណែនាំរបស់គណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) ចេញនៅយប់ថ្ងៃទី២៩ ខែមិថុនានេះ បានលើកឡើងពី ការចេញសេចក្តីណែនាំអំពីវិធានការការពារ និងទប់ស្កាត់ការរីកដុះដាលនៃជំងឺបំប្លែងថ្មី និងមេរោគកូវីដ-១៩ ចំនួន៩ចំណុច។ ក្នុងនោះមានដូចជា៖
ទី១ ប្រគល់តួនាទី ក្នុងការធ្វើចត្តាឡីស័កដល់ អនុគណ:កម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងអនុគណ:កម្មការសាងសង់ និងជួសជុល រៀបចំជាបន្ទាន់នូវមណ្ឌលចត្តាឡីស័ក...
វៀតណាមកំពុងធ្វើវិសោធនកម្មច្បាប់ដែលតម្រូវឱ្យមានលិខិតឆ្លងដែនវ៉ាក់សាំងចំពោះអ្នកដំណើរបរទេស
ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម បានជម្រាបជូនព័ត៌មានដល់និស្សិត សិក្ខាកាមយោធា-នគរបាល និងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសវៀតណាមទាំងអស់ ឱ្យត្រៀមខ្លួនដើម្បីបានលក្ខខណ្ឌអនុគ្រោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅពេលខាងមុខ។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះបានឱ្យដឹងថាវៀតណាមនឹងមានគោលការណ៍ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ជនបរទេសដែលកំពុងរស់នៅ សិក្សានិងធ្វើការងារនៅវៀតណាមទាំងអស់ដោយគ្មានការរើសអើងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ខ្លួន។
សេចក្តីជូនព័ត៌មានដដែលបញ្ជាក់ថា៖ «ជនបរទេសកំពុងរស់នៅ សិក្សា និងធ្វើការងារនៅ វៀតណាម នឹងទទួលបានលក្ខខណ្ឌអនុគ្រោះសម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅពេលដែលវៀតណាម ទទួលវ៉ាក់សាំងច្រើនបន្ថែមទៀត»។
រដ្ឋាភិបាលវៀតណាមបានសន្យាយកចិត្តទុកដាក់ និងគាំទ្រជនបរទេសទាំងអស់ដែលរស់នៅ សិក្សា និងធ្វើការនៅវៀតណាមដោយគ្មានការរើសអើងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីជូនព័ត៌មានខាងលើ។
សេចក្តីជូនដំណឹងដដែលបន្ថែមថា៖ «ក្រសួងការបរទេស និងក្រសួងសុខាភិបាលវៀតណាម កំពុងសិក្សាធ្វើវិសោធនកម្មគោលនយោបាយអន្តោរប្រវេសន៍ និងវិធានការសុខាភិបាល សម្រាប់អ្នកដំណើរបរទេសអាចចូលវៀតណាមដោយត្រូវមានវិញ្ញាបនប័ត្រវ៉ាក់សាំងឬលិខិតឆ្លងដែនវ៉ាក់សាំង...
ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជាកើនដល់៤លាននាក់
ចំនួនអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជាទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ មានចំនួនជាង៤លាននាក់ ឬស្មើនឹង៤១ភាគរយ បើធៀបនឹងគោលដៅ១០លាននាក់ដែលកម្ពុជាបានគ្រោងនឹងសម្រេច។
យោងតាមរបាយការណ៍អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស ចេញនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះបញ្ជាក់ថា លទ្ធផលសរុបនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទូទាំងប្រទេស កើនដល់៤១ភាគរយ បើប្រៀបធៀបនឹងគោលដៅ១០លាននាក់ដែលបានគ្រោងទុក។
ក្នុងរបាយការណ៍ដដែលបន្ថែមថា ចំនួនអ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុបមាន៤,១៥៨,៣១២នាក់ ហើយចំនួនអ្នកដែលបានចាក់វ៉ាក់សាំងរួចលើកទី១មាន ៤,១០០,១០៤នាក់ និងចំនួន៥៨,២០៨នាក់ទៀត គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបានដោយសារតែបញ្ហាសុខភាព។
អ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បានទាំងពីរលើក មានចំនួន២,៩៩៣,៣៧៩នាក់ គិតត្រឹមថ្ងៃទី២៩...
អ្នកឆ្លងកូវីដ១៩ថ្មីចំនួន១,១៣០នាក់ អ្នកស្លាប់មានចំនួន២៧នាក់
ក្រសួងសុខាភិបាលនៅថ្ងៃពុធនេះបានប្រកាសថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ករណីឆ្លងថ្មី នៅថ្ងៃអង្គារនេះ មានចំនួន១,១៣០នាក់ ខណៈអ្នកស្លាប់មានចំនួន២៧នាក់ ដែលចំនួននេះខ្ពស់ជាងគេក្នុងរយៈកាលកន្លងមក។
យោងតាមទិន្នន័យប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១បានបង្ហាញថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១,១៣០នាក់ អ្នកជាសះស្បើយចំនួន៦៧០នាក់ និងមានអ្នកស្លាប់ចំនួន២៧នាក់។
តាមទិន្នន័យរបស់ក្រសួងសុខាភិបាលបន្ថែមថា អ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ កើនដល់៥០,៣៨៥នាក់ហើយ អ្នកជាសះស្បើយសរុបចំនួន៤៤,១៤៣នាក់ និងមានអ្នកស្លាប់សរុបចំនួនកើនដល់៦០២នាក់។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាលបានសម្តែងការព្រួយបារម្ភ និងចាត់វិធានការបន្ថែមទៀតដើម្បីទប់ស្កាត់វីកូវីដ-១៩បំប្លែងថ្មី ដែលតា...
មនុស្សជាង២,០០០នាក់ស្លាប់ បាត់បង់ទឹកប្រាក់ជិត៤៦៧លានដុល្លារក្នុងឆ្នាំ២០១៩ដោយសារគ្រោះថ្នាក់ចរាចរណ៍
មនុស្សជាង២,០០០នាក់បានស្លាប់ ហើយទឹកប្រាក់ប្រមាណ៤៦៦,៨លានដុល្លារអាមេរិកត្រូវបានបាត់បង់នៅឆ្នាំ២០១៩ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។
យោងតាមរបាយការណ៍ស៊ីជម្រៅលើកដំបូងស្តីពី «គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា» របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ( UNDP of Cambodia ) ដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា ទឹកប្រាក់ប្រមាណ ៤៦៦,៨ លានដុល្លារអាមេរិក ត្រូវបានបាត់បង់នៅឆ្នាំ២០១៩ ដែលស្មើនឹង ១,៧ % នៃចំណូលដែលបានមកពីផលិតផលក្នុងស្រុកសរុបបណ្តាលមកពីគ្រោះថ្នាក់តាមដងផ្លូវ។ ក្នុងនោះ...
សាលារាជធានីភ្នំពេញផ្អាកដំណេីរការបណ្តោះអាសន្នផ្សារបឹងកេងកង រយៈពេល១៤ថ្ងៃ បន្ទាប់ពីមានការឆ្លងជំងឺកូវីដ
សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានផ្អាកដំណេីរការជាបណ្តោះអាសន្នផ្សារបឹងកេងកង ដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ រយៈពេល១៤ថ្ងៃ បន្ទាប់ពីមានការឆ្លងជំងឺកូវីដច្រើននៅក្នុងផ្សារ។
ក្រសួងធនធានទឹក ផ្សាយឱ្យសាធារណជនប្រុងប្រយ័ត្នពីឥទ្ធិពលមូសុង និងសម្ពាធទាបពីប្រទេសចិន
ក្រសួងធនធានទឹកប្រកាសពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅតំបន់វាលទំនាបចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែកក្កដា ខាងមុននេះ ស្របពេលដែលការព្យាករណ៍ថា ប្រទេសកម្ពុជានឹងរងនូវឥទ្ធិពលពីរដំណាក់កាល មានឥទ្ធិពលមូសុងនិរតី និងសម្ពាធទាបពីប្រទេសចិន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងឧតុនិយម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា៖ «ប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពលពីរដំណាក់កាលដូចតទៅ៖ ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីខ្សោយ។...
អង្គការសុខភាពពិភពលោកបារម្ភពីការឆ្លងជំងឺកូវីដបំប្លែងថ្មីដែលតា(Delta)ដែលមានកាន់តែច្រើននៅកម្ពុជា
តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជានៅថ្ងៃសៅរ៍នេះបានសម្តែងក្តីបារម្ភពីការឆ្លងកាន់តែច្រើនឡើងនៅកម្ពុជានូវវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ ដែលតា(Delta) ហើយថាត្រូវតែចាត់ការជាបន្ទាន់ និងចាត់ការដោយទទួលខុសត្រូវទាំងអស់គ្នា។
ក្រសួងសុខាភិបាលអំពាវនាវឲ្យពង្រឹងវិធានការ៣ការពារ ៣កុំ ខណ:វីរុសកូវីដ១៩ និងប្រភេទបម្លែងថ្មីកំពុងរាលដាលក្នុងប្រទេស
ក្រសួងសុខាភិបាលបានទទូចដល់សាធារណជនទូទាំងប្រទេស ឱ្យបន្តការពារខ្លួនកុំធ្វេសប្រហែស ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅដោយធម្មតានឹងគន្លងថ្មី ក្នុងបរិបទនៃកូវីដ-១៩នេះ ខណ:ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបម្លែងថ្មី ដែលតា (Delta) កំពុងឆ្លងរាលដាលក្នុងប្រទេសកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនារសៀល ថ្ងៃច័ន្ទ ទី២៨ ខែមិថុនានេះ បានឱ្យដឹងថា លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានក្រើនរំឮក និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តការពារខ្លួន កុំបីភ្លេចខ្លួនឡើយ ទន្ទឹមនឹងការចេះសម្របខ្លួនតាមពាក្យស្លោកថា៖ «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី...