ក្រសួងសុខាភិបាល ច្រានចោលពាក្យចចាមអារាមថា ត្រូវបង់ប្រាក់សម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩
ក្រសួងសុខាភិបាលនៅថ្ងៃអាទិត្យបានប្រកាសច្រានចោលពាក្យចចាមអារាមដែលថា តម្រូវឱ្យមានការបង់ប្រាក់ដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ក្រោយមានការចុះស្រាវជ្រាវដោយក្រុមការងារ គ.វ.ក-១៩ រកឃើញពាក្យដែលបានចែកចាយតៗគ្នានេះ នៅតាមគ្លីនិកឯកជន។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅយប់ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា នេះបានឱ្យដឹងថា ដោយសារនាពេលថ្មីៗនេះ មានការលេចឮពីសាធារណជនដែលថា មានការប្រមូលផ្តុំគ្នាចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទអាស្រ្តាហ្សេនីកាបាន ដោយតម្រូវមានការបង់ថវិកាក្នុងចំនួនមួយមិនច្បាស់លាស់។ បន្ទាប់មក គ.វ.ក-១៩ បានចុះទៅស្រាវជ្រាវ តាមគ្លីនិកឯកជន ពិតជាមានការផ្សព្វផ្សាយពាក្យបោកប្រាស់នេះ ក្នុងរូបភាពជាការនិយាយលេងសើច និងការឮគេនិយាយតៗគ្នា ពីរឿងនេះ។
គណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានអំពាវនាវក្នុងសេចក្តីប្រកាសដដែលថា សម្រាប់បុគ្គលដែលបានប្រឌិតព័ត៌មានក្លែងក្លាយនេះឡើង...
ក្រសួងសុខាភិបាលរកឃើញអាល់កុលមានផ្ទុកសារធាតុមេតាណុលដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត
ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បត្តិ៍នេះ បានប្រកាសរកឃើញផលិតផលសម្លាប់មេរោគឈ្មោះអាល់កុលគុណភាពខ្ពស់ 97% (Alcohol97%) ប៊ីដុងចំណុះ៣០លីត្រគ្មានលេខបញ្ជិការ ថាមានគុណភាពមិនត្រឹមត្រូវដោយមានលាយសារធាតុមេតាណុលដល់ទៅ៩៦.១%។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រសួងបានរកឃើញថា ផលិតផលសម្លាប់មេរោគមួយចំនួនដែលលក់តាមបណ្តាញសង្គមហ្វេសប៊ុក អនឡាញ ឬទីផ្សារ ដូចជាអាល់កុល ជែលអាកុល និងផលិតផលសម្លាប់មេរោគទាំងនោះ ភាគច្រើនជាផលិតផលក្លែងបន្លំ ដែលមានគុណភាពមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសម្លាប់មេរោគឡើយ។
ក្រសួងបានបន្ថែមទៀតថា៖ «ផលិតផលទាំងនោះមានលាយជាមួយមេតាណុលកម្រិតខ្ពស់ ឬផ្ទុកសារធាតុមេតាណុលសុទ្ធតែម្តង»។
ក្រសួងសុខាភិបាលបានពន្យល់នៅក្នុងសេចក្តីជូនដំណឹងដដែលនោះទៀតថា៖ «អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរអាល់កុល ជែលអាកុល...
Vox pop: ទស្សន:ពលរដ្ឋចំពោះការប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជាបច្ចុប្បន្ន
ក្នុងរយ:ពេលប្រមាណជាពីរឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីមានការបិទខ្ទប់ ប្រជាជនទាំងអស់តម្រូវឱ្យនៅតាមផ្ទះរៀងៗខ្លួនដើម្បីការពារការរាតត្បាតនៃជំងឺកូវីដ-១៩។ ខណៈកំបុងស្ថិតនៅផ្ទះ យើងឃើញថា ការប្រើប្រាស់បណ្តាញសង្គមនៅប្រទេសកម្ពុជាមានការកើនឡើងយ៉ាងគំហុក។ បើយោងទៅរបាយការណ៍ស្តីពី «ស្ថិតិប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ប្រទេសកម្ពុជា» ដែលចេញផ្សាយលើអ៊ីធឺណេតលើគេហទំព័រឈ្មោះ DATAREPORTAL បានបង្ហាញថា អ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជាបានកើនឡើងចំនួន២,៣ លាននាក់ ដែលលោតឡើងដល់២៤% ចន្លោះពីឆ្នាំ២០២០ និង២០២១ ដែលចំនួននៃអ្នកប្រើប្រាស់នេះគឺមានចំនួនលើសពាក់កណ្តាលនៃប្រជាជនសរុបក្នុងប្រទេសកម្ពុជា បើគិតត្រឹមខែមករា ឆ្នាំ២០២១។
ហើយតាមការស្រាវជ្រាវមួយបានឱ្យដឹងថា អ្នកប្រើប្រាស់បណ្តាញសង្គម មានអត្រាខ្ពស់បំផុត ស្មើនឹង ៣៣%នៃភាគរយអ្នកប្រើប្រាស់សរុប ជាមនុស្សមានវ័យចន្លោះពី...
ក្រសួងពាណិជ្ជកម្មអញ្ជើញអ្នកចង់រកវត្ថុធាតុដើមថ្នាំជ្រលក់ពណ៌ក្រណាត់ ចូលរួមពិព័រណ៍ពាណិជ្ជកម្មឥណ្ឌា
ក្រសួងពាណិជ្ជកម្មបានប្រកាសឱ្យម្ចាស់រោងចក្រ សហគ្រាស និងពាណិជ្ជករទូទៅ ដែលចាប់អារម្មណ៍ ឬមានបំណងស្វែងរកវត្ថុធាតុដើមជ្រលក់ពណ៌ក្រណាត់ និងសេរ៉ាមិកពីឥណ្ឌា ដើម្បីបំពេញតម្រូវការផលិតកម្មរបស់ខ្លួន ចូលរួមកម្មវិធីពិព័រណ៍ពាណិជ្ជកម្ម «India-ASEAN Dyes, Chemical & Ceramics» អនឡាញ នៅចុងខែមិថុនានេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា គោលបំណងនៃការរៀបចំពិព័រណ៍ពាណិជ្ជកម្មនេះ គឺជំរុញមានការតភ្ជាប់ពាណិជ្ជកម្មរវាងឥណ្ឌា និងអាស៊ាន និងជាវេទិកាអេឡិចត្រូនិច ផ្តល់ព័ត៌មានពាណិជ្ជកម្ម ដល់ពាណិជ្ជករទូទៅណាដែលមានបំណងស្វែងរកវត្ថុធាតុដើម...
ក្រសួងសុខាភិបាលប្រកាសទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បម្លែងថ្មីប្រភេទDeltaក្នុងសហគមន៍
ក្រសួងសុខាភិបាលនៅថ្ងៃសុក្រនេះ បានណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ឱ្យពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បម្លែងថ្មី ប្រភេទDelta ក្នុងសហគមន៍ ជំងឺនេះរកឃើញមានវត្តមាននៅកម្ពុជាតាមរយៈការនាំចូលតាមបណ្តាច្រកព្រំដែន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានណែនាំជាប្រញាប់ដល់អភិបាលរាជធានីខេត្តទាំងអស់ ពង្រឹងវិធានការចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែននានា និងពង្រឹងវិធានការរដ្ឋបាលចាំបាច់ផ្សេងទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បម្លែងខ្លួនថ្មីប្រភេទDelta ក្នុងសហគមន៍។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ក្នុងលិខិតប្រញាប់នោះថា៖ «សភាពការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ បម្លែងខ្លួនថ្មីប្រភេទDeltaឆ្លងចូលក្នុងសហគមន៍តាមរយៈការនាំចូលពីបណ្តាច្រកព្រំដែននានា»។
លោក ម៉ម ប៊ុនហេង បានណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ឱ្យអនុវត្តនូវវិធានការធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កមាត់ច្រកព្រំដែនចំពោះអ្នកដំណើរទាំងអស់ដែលធ្វើដំណើរឆ្លងចូលមកក្នុងប្រទេសកម្ពុជា ដោយមិនធ្វើការដឹកជញ្ជូនបន្តដើម្បីយកទៅធ្វើចត្តាឡីស័កនៅតាមភូមិឃុំទៀតទេ។
លោកបានបន្តទៀតថា៖...
ក្រសួងសុខាភិបាលហាមឃាត់ការផ្សាយ និងលក់ឱសថបុរាណចិនខុសច្បាប់ដែលថាអាចព្យាបាលជំងឺកូវីដ១៩បាន
ក្រសួងសុខាភិបាល បានប្រកាសដាក់ទោសតាមផ្លូវច្បាប់ចំពោះការចែកចាយ និងលក់ឱសថបុរាណចិនខុសច្បាប់ LIANHUA QINGWEN JIAONANG ក្រោយរកឃើញគណនីហ្វេសប៊ុកចំនួន៨ កំពុងបោកប្រាស់ថា អាចព្យាបាលជំងឺកូវីដ-១៩បាន ខណ:ដែលឱសថនេះគ្មានលេខបញ្ជិកាត្រឹមត្រូវ។
យោងទតាមសេចក្តីប្រកាសដែលចេញផ្សាយនៅរសៀល ថ្ងៃសៅរ៍ ទី២៦ ខែមិថុនានេះ បានឱ្យដឹងថា គណនីបណ្តាញសង្គមហ្វេសប៊ុក ( Facebook ) ចំនួន៨ ឈ្មោះ ៖ ១. Global Products...
សាលារាជធានីអំពាវនាវឲ្យពលរដ្ឋឆាប់មកចាក់វ៉ាក់សាំងបង្ការកូវីដ១៩ មុនការបិទបញ្ចប់នៅដើមខែកក្កដា
រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឱ្យពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឆាប់មកទទួលចាក់វ៉ាក់សាំង ដោយថា យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រោងបិទបញ្ចប់នៅដើមខែកក្កដាខាងមុខ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយដោយអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទាំងអស់ ឱ្យឆាប់មកទទួលចាក់វ៉ាក់សាំងបង្ការឱ្យបានគ្រប់គ្នានៅតាមខណ្ឌទាំង១៤ ចាប់ពីថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២១នេះ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។
សេចក្តីជូនដំណឹងដដែលនោះបានបញ្ជាក់ថា៖ «ក្រោយការបិទបញ្ចប់ចំពោះបងប្អូនប្រជាពលរដ្ឋដែលខកខានមិនបានមកចាក់វ៉ាក់សាំងតាមពេលវេលាខាងលើ រដ្ឋបាលរាជធានីភ្នំពេញមិនទទួលខុសត្រូវចាក់ជូនទៀតឡើយ»។
គួរបញ្ជាក់ថា យុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅនៅរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី២៣ ខែមិថុនា...
គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយណែនាំឲ្យរៀបចំការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់
គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញសេចក្តីណែនាំ ដល់គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយទូទាំងរាជធានី ខេត្តទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមទប់ទល់នឹងគ្រោះមហន្តរាយទឹកជំនន់ នាពេលខាងមុខ ដើម្បីធានាជូននូវសុវត្ថិភាព និងសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
យោងតាមសេចក្តីណែនាំដែលចុះហត្ថលេខាដោយអនុប្រធានទី១ លោក គន់ គីម ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនានេះបញ្ជាក់ថា បើតាមសេចក្តីជូនដំណឹងពីការព្យាករណ៍អាកាសធាតុ និងការផ្តល់ព័ត៌មានពីគណ:កម្មការទន្លេមេគង្គ បរិមាណទឹកភ្លៀងនឹងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ និងទន្លេសាប ដែលអាចឱ្យទឹកទន្លេឡើងខ្ពស់ ដោយចាំបាច់ត្រូវត្រៀមលក្ខណ: និងប្រកាន់យកវិធានការសំខាន់ៗមួយចំនួន។
វិធានការសំខាន់ៗក្នុងសេចក្តីណែនាំនោះមានដូចជា ការរៀបចំទីទួលសុវត្ថិភាព...
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅថ្ងៃព្រហស្បត្តិ៍នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ថ្មី ជំនួស លោកស៊ិក ប៊ុនហុក ដែលបានលាលែងពីតំណែងកាលពីដើមខែមិថុនាឆ្នាំ២០២១កន្លងទៅ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស អំពាវនាវឱ្យរដ្ឋាភិបាលទម្លាក់បទចោទប្រកាន់ប្រឆាំងសកម្មជនបរិស្ថាន
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ថ្ងៃអង្គារ ទី២១ ខែកក្កដា បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទប្រកាន់លើសកម្មជនបរិស្ថាន និងបញ្ឈប់ការធ្វើទុកបុកម្នេញលើអ្នកធ្វើយុទ្ធនាការដោយសន្ដិវិធី។
ធនាគារពិភពលោកអនុម័តកញ្ចប់ឥណទាន២០០លានដុល្លារ ជួយកម្ពុជា ដែលប៉ះពាល់ដោយសារកូវីដ
ធនាគារពិភពលោកបានប្រកាសនៅថ្ងៃរទី២៤ ខែមិថុនា ឆ្នាំ២០២១ថា បានអនុម័តកញ្ចប់ឥណទានមានតម្លៃទឹកប្រាក់ចំនួន ២០០លានដុល្លារអាមេរិកសម្រាប់ជួយសង្គ្រោះ ការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា ដែលទទួលផលប៉ះពាល់ដោយសារកូវីដ ១៩។
ក្រសួងសុខាភិបាលប្រកាសថាមានអ្នកស្លាប់ដោយសារកូវីដ ១៦នាក់ និងអ្នកឆ្លងថ្មី ៦៩៩នាក់
ក្រសួងសុខាភិបាលនៅថ្ងៃសុក្រ ទី២៥ ខែមិថុនានេះបានប្រកាសថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន១៦នាក់ និងអ្នកឆ្លងថ្មីចំនួន៦៩៩នាក់។
Vox Pop: ទស្សន:ក្នុងការចិញ្ចឹមបីបាច់រវាងកូនប្រុស និងកូនស្រីក្នុងសង្គមកម្ពុជាបច្ចុប្បន្ន
យុវជនទាំងពីរភេទ ជាសសរទ្រូងរបស់ប្រទេសជាតិ ដែលមិនអាចខ្វះបាន ។ យ៉ាងណាមិញ មុននឹងឈានទៅដល់ការរីកលូតលាស់ធំធាត់ ទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្តបានល្អ លុះត្រាតែ យុវជនយុវនារី ទទួលបាននូវឱកាសស្មើគ្នា ទាំងក្នុងមជ្ឃដ្ឋានរស់នៅ ការអប់រំ ការថែទាំ ផ្នែកបញ្ញា និងស្មារតីដូចគ្នា ដែលក្នុងនោះគ្រួសារ ជាពិសេស ការចិញ្ចឹមបីបាច់ដោយឪពុកម្តាយផ្ទាល់ ពិតជាដើរតួនាទីយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ដើម្បីធានាដល់ការអភិវឌ្ឍមួយដែលបរិបូរណ៌ មុននឹងពួកគាត់ក្លាយខ្លួនជាយុវជនដែលជា សក្តានុពលពលរដ្ឋរបស់សង្គម។
មុននឹងឈានដល់ការសិក្សាស្វែងយល់ពីសាលារៀន និងមជ្ឈដ្ឋានសង្គមទាំងមូល...
រដ្ឋបាលរាជធានីភ្នំពេញប្រកាសឱ្យផ្សារឯកជននៅភ្នំពេញបើកដំណើរការឡើងវិញ
អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាស អនុញ្ញាតឱ្យមានការបើកដំណើរការឡើងវិញចំពោះផ្សារឯកជនដែលមានសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានល្អ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពី ថ្ងៃសុក្រនេះតទៅ ដោយបន្តអនុវត្តវិធានការការពារសុវត្ថិភាព ៣កាពារ ៣កុំ និងផាកពិន័យចំពោះបុគ្គលណាដែលមិនគោរព។
យោងតាមសេចក្តីប្រកាសដែលចុះហត្ថលេខាដោយអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុងអំឡុងពេលចាប់បើកដំណើរការផ្សារឯកជនឡើងវិញ គណ:គ្រប់គ្រងផ្សារឯកជនទាំងអស់ត្រូវអនុវត្តទៅតាមវិធានការរដ្ឋបាល និងវិធានការសុខាភិបាលទាំង១២ ដែលបានចែងក្នុងសេចក្តីប្រកាសនេះ។
វិធានការទាំងនោះមានដូចជា រឹតបន្តឹងចំពោះសកម្មភាព មុខរបរ និងការជួបជុំជាលក្ខណ:ឯកជន។ ត្រូវគូសគំនូសដើម្បីឱ្យអតិថិជនរក្សាគម្លាត ១,៥...
អង្គការសង្គមស៊ីវិល៧៥ ស្នើឱ្យមានការដោះលែងសកម្មជនចលនាមាតាធម្មជាតិ និងសកម្មជនដទៃទៀត
អង្គការសង្គមស៊ីវិលមកពី ៧៥ស្ថាប័នផ្សេងគ្នានៅថ្ងៃអង្គារនេះបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយស្នើឱ្យមានការដោះលែងសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ សកម្មជនបរិស្ថានដទៃទៀត ព្រមទាំងសកម្មជនការពារសិទ្ធិមនុស្សជាប់ឃុំផ្សេងទៀតឱ្យបានឆាប់ និងទម្លាក់ចោលបទចោលប្រកាន់ដោយឥតលក្ខខណ្ឌ។
ក្រសួងសុខាភិបាលប្រកាសថាមានអ្នកស្លាប់ដោយសារកូវីដចំនួន ១៨នាក់ និងអ្នកឆ្លងថ្មីចំនួន៦៥៥នាក់
ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមិថុនានេះ បានប្រកាសថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន១៨នាក់ និងអ្នកឆ្លងថ្មីចំនួន៦៥៥នាក់។