Home Blog Page 102

ក្រសួង​មហាផ្ទៃ​ការពារ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថានទាំង​បី​រូប​ថា​ធ្វើ​ឡើង​​តាម​ផ្លូវ​ច្បាប់​​

ក្រសួង​មហា​ផ្ទៃ​ នៅ​ថ្ងៃ​ពុធ បាន​ប្រកាស​​​​ថា ​ការ​ចាប់​ខ្លួនសកម្មជន​បរិស្ថាន​​៣រូប​ ដោយ​ចោទ​ប្រកាន់​ថា​ជា​បណ្តាញ​សកម្ម​ជន​ខុស​ច្បាប់​​​​មក​ពី​​អង្គការ​មាតា​ធម្មជាតិ​​ដែល​បាន​រំលាយ​​ គឺ​ជា​ការ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ដែល​យោង​​ទៅ​​តាម​​មូល​ហេតុ​ធំៗ​ចំនួន​៣។​ ការ​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ធ្វើ​ឡើង​បន្ទាប់​ពី​សកម្មជន​បរិស្ថាន​​​បី​រូប រួម​មានមាន​យុវជន​ លី ចាន់ដារ៉ាវុទ្ធ យុវជន ​យឹម លាង​ហ៊ី និង​​កញ្ញា ស៊ុន រដ្ឋា ត្រូវ​បាន​សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំ​ខ្លួនដោយ​ចោទ​ប្រកាន់ពីបទ «រួមគំនិតក្បត់» និង «ប្រមាថ​​អង្គព្រះមហាក្សត្រ» បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​​កាល​ពិ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១​។​​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ចេញ​​​ដោយ​អ្នកនាំ​ពាក្យ​​ក្រសួង​មហាផ្ទៃ លោក ឃៀវ...

រដ្ឋ​មន្ត្រី​ការ​បរទេស​​អង់​គ្លេស​បំពេញ​ទស្សន​កិច្ច​ដើម្បី​ពង្រឹង​ចំណង​ទ្វេ​ភាគី ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំក្រោយ

ដូចការ​គ្រោង​ទុក​ រដ្ឋ​មន្ត្រី​ការ​បរទេស​​អង់​គ្លេស​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​រាជធានីភ្នំពេញ​នៅ​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០២១នេះ ដើម្បី​ពង្រឹង​ចំណង​ទ្វេ​ភាគី និង​កិច្ច​សហប្រតិបត្តិ​ការ ខណៈដែលកម្ពុជាត្រៀមនឹងធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំក្រោយ។

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ៥៨៧នាក់ និងអ្នកស្លាប់ថ្មីចំនួន ១៦នាក់

ក្រសួងសុខាភិបាលនៅថ្ងៃអង្គារ៍ ទី២២ ខែមិថុនា បានរកឃើញអ្នកឆ្លងជំងឺកូវីត១៩ថ្មីចំនួន ៥៨៧នាក់ និងករណីអ្នកស្លាប់ថ្មីចំនួន ១៦នាក់បន្ថែមទៀត នោះករណីស្លាប់ទូទាំងប្រទេសសរុបកើនដល់ ៤៧៥នាក់។

ក្រសួងការងាររំឮកដល់កម្មករនិយោជិតរួសរាន់បើកប្រាក់ឧបត្ថម្ភឱ្យបានទាន់ពេលមុនផុតកំណត់

ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវ: បាន​ចេញ​សេចក្តី​ជូន​ដំណឹង​​ឱ្យ​​​កម្មករ​​ក្នុង​​វិស័យ​​កាត់​​ដេរ​​ និង​ទេសចរណ៍​​ដែល​បាន​ព្យួរ​កិច្ចសន្យា​ការងារ​ ឱ្យ​ប្រញាប់​រួស​រាន់​បើក​ប្រាក់​ឧបត្ថម្ភ​នៅ​តាម​ភ្នាក់​​ងារ​វីង​​ដែល​នៅ​ជិត​បំផុត ​ឱ្យ​បាន​មុន​ថ្ងៃ​ផុត​កំណត់ ក្នុង​រយ:​ពេល​​១០​​ថ្ងៃ ត្រឹម​ថ្ងៃទី​១ ខែ​​កក្កដា​​។ ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ ចេញ​នៅ​​ព្រឹក​ថ្ងៃពុធ​ ទី​២៣​ ខែ​មិថុនា​​នេះ​ ក្រសួង​រំឮក​ថា ធនាគារ​ឯកទេស​វីង​ នឹង​បង្វិល​​ប្រាក់​ឧបត្ថម្ភ​ទៅ​ឱ្យ​រដ្ឋាភិបាល​​វិញ​ ករណី​កម្មករ​និយោជិត​ចំនួន​​១ម៉ឺន​នាក់​ជាង មក​ពី​រោង​ចក្រ​ សហគ្រាស​​ទាំង​៩១​ នៃវិស័យ​កាត់​ដេរ​ និង​ទេសចរណ៍​ ខក​ខាន​មិន​​បើក​ប្រាក់​ឧបត្ថម្ភ​ក្នុង​រយ:ពេល​១០​​ថ្ងៃ ក្រោយ​ទទួល​បាន​សារ​ទូរស័ព្ទ ធនាគារ​ឯកទេស​វីង​។ ក្រសួង​បាន​បញ្ជាក់​ពី​របៀប​បើក​ប្រាក់​ឧបត្ថម្ភ​ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល​នោះ​ថា​៖ «​ដើម្បី​បើក​ប្រាក់​ឧបត្ថម្ភ​នេះ​...

ស្ថាន​ទូត​កម្ពុជា​នៅ​​ជប៉ុន​ជូនដំណឹង​ដល់​​​ពល​រដ្ឋ​ខ្មែរ​នៅ​ទីនោះ​បន្ត​​​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​

ស្ថាន​ទូត​កម្ពុជា​ប្រចាំ​​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​អង្គារនេះ​ បាន​ជូន​ដំណឹង​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរដែល​កំពុង​រស់​នៅ​​ ធ្វើ​ការ និង​សិក្សា​នៅ​ប្រទេសជប៉ុន​ បន្ត​សហការ ​និង​ប្រតិបត្តិ​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ បើ​ទោះបី​ជា​រដ្ឋា​ភិបាល​ជប៉ុន​បាន​ប្រកាស​បញ្ចប់​ការ​ដាក់​ភាព​អាសន្ន​យ៉ាង​ណា​ក្តី។ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជាប្រចាំ​ប្រទេស​ជប៉ុន ចេញ​​នៅ​ថ្ងៃទី​២២ ខែ​មិថុនា ​ឆ្នាំ​២០២១នេះ​បាន​ឱ្យដឹង​ថា រដ្ឋា​ភិបាល​ជប៉ុន​បានប្រកាស​បញ្ចប់​ការ​ដាក់​ភាព​អាសន្ន​នៅទីក្រុង​តូក្យូ​និង​ខេត្ត​ចំនួន​០៨​ផ្សេង​ទៀត ដោយ​សារ​តែ​ស្ថាន​ភាព​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​បាន​ប្រសើរ​ឡើង។ ប៉ុន្តែ​ការ​បញ្ចប់​ការ​ដាក់​ភាព​អាសន្ន​នៅ​ខេត្ត​អូ​គីណាវ៉ា​នៅ​មិន​ទាន់​បាន​បញ្ចប់​បាន​នៅ​ឡើយ​ទេ​ ដោយ​សារ​តែ​ចំនួន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ​ក្នុង​ខេត្ត​នេះ​មាន​ការ​ធ្លាក់​ចុះ​យឺត និង​តម្រូវ​ការ​ស្នាក់​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​ជំងឺ​កូវីដ-១៩​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ ហើយ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ភាព​អាសន្ន​រហូត​ដល់​ថ្ងៃ​ទី​១១​ ខែ​កក្កដា ​ឆ្នាំ​២០២១។ នេះ​បើ​យោង​ទៅ​តាម​សេចក្តីជូន​ដំណឹង​ដដែល។ ស្ថាន​ទូត​កម្ពុជា​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ជប៉ុន​ត្រូវ​សហ​ការ ​និង​ប្រតិបត្តិ​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ​ថា​៖ «​បង្កើត​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច និង​ធ្វើ​ដំណើរ​ក្នុង​ករណី​ដែល​ចាំ​បាច់​។​ សូម​បង​ប្អូន​​ថែ​រក្សា​សុខភាព​...

ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងវិញជាបណ្តើរៗ បន្ទាប់ពីការថយចុះឆ្នាំមុន

ធនាគារពិភពលោកបាននិយាយកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងវិញជាបណ្តើរៗ បន្ទាប់ពីការថយចុះចំនួន ៣,១ ភាគរយ​កាលពីឆ្នាំមុន ហើយតាមការព្យាករណ៍ សេដ្ឋកិច្ចនឹងមានកំណើនចំនួន ៤ភាគរយ នៅឆ្នាំ២០២១ ព្រោះតែការវិលត្រឡប់នៃសេចក្តីត្រូវការជាសកល។

កម្ពុជាដកបម្រាមការនាំចូលសាច់ និងមុខទំនិញបង្កកពីប្រទេសឥណ្ឌាឡើងវិញ

កម្ពុជា​បាន​សម្រេច​លើកលែង​បម្រាម​លើ​ការ​នាំ​ចូលសាច់​បង្កក ​និង​ទំនិញ​បង្កក​ដែល​អាច​មាន​ហានិភ័យ​ផ្សេង​ទៀត​មក​ពីឥណ្ឌា​វិញ​ហើយ ​ដោយសារ​​ស្ថាន​ភាព​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩បាន​ធូរ​ស្រាល ​និង​ការ​ធ្វើ​តេស្ត​លើ​សាច់​បង្កកនា​ពេល​កន្លង​មក​​​អវិជ្ជមាន​។ យោង​តាម​លិខិត​របស់​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋា​ករ​កម្ពុជា​ដែល​ណែនាំ​​ដល់​នាយកដ្ឋាន​សាខា ​និង​ការិយាល័យ​គយ ​និង​រដ្ឋា​ករ​ កាល​ពី​ថ្ងៃ​ទី​១៩ ​ខែ​មិថុនា ​ឆ្នាំ​២០២១​​​បាន​ឱ្យ​ដឹង​ថា​កម្ពុជា​បាន​សម្រេច​លើក​លែង​បម្រាម​លើ​ការ​នាំ​ចូល​សាច់​បង្កក ​និង​មុខ​ទំនិញ​បង្កក​ដែល​អាច​មាន​ហានិភ័យ​ផ្សេងទៀត​មកពី​ប្រទេស​ឥណ្ឌា​​ចេញ​វិញ​ ​ដោយ​សា​​​ស្ថានភាព​​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩​នៅឥណ្ឌា​មាន​ភាព​ធូរ​ស្រាល​ ហើយ​​សាច់​បង្កក​ទាំង​នោះ​មាន​តេស្ត​អវិជ្ជមាន​កន្លងមក។ លិខិត​ដដែល​នោះ​បាន​បញ្ជាក់​នូវ​វិធាន​ការ​ជំនួស​បណ្តោះ​អាសន្នដែល​ត្រូវ​អនុវត្ត​បន្ថែមលើ​ការ​នាំ​ចូលសាច់​បង្កក ​និង​ទំនិញបង្កកទាំងនោះ​​ថា៖ «​តម្រូវ​ឱ្យ​មាន​វិញ្ញាបនបត្រ​ ឬ​លិខិត​បញ្ជាក់​បន្ថែម​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​ដើម​កំណើត​ទំនិញ ​ដែល​បញ្ជាក់​​ថា​ គ្មាន​វី​រុស​កូវីដ-លើ​សាច់​បង្កក»។ លិខិត​ខាង​លើ​នោះ​បានបន្ត​ទៀត​ថា៖ «នៅ​ពេល​ទំនិញ​មក​ដល់​ តម្រូវ​ឱ្យ​យក​សំណាក​ធ្វើ​តេស្ត​រក​វីរុស​កូវីដ-១៩ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​មុនអនុញ្ញាត​ឱ្យ​បំពេញ​បែប​បទ​បញ្ចេញ​ទំនិញ​ពី​គយ»។ វិធាន​ការ​នោះ​នឹង​ត្រូវ​បន្ធូរបន្ថយ​រហូតដល់​ការ​លុប​ចោល​ទាំង​ស្រុង​នៅ​ពេល​ស្ថាន​ភាព​ជំងឺ​កូវីដ​-១៩​បាន​ធូរ​ស្រាល​នៅពេល​ណា​​ប្រទេស​នាំ​ចេញ ​និង​លទ្ធផល​​តេស្ត​អវិជ្ជមាន​ជា​បន្ត​បន្ទាប់​លើ​សាច់​បង្កក​​ទាំង​នោះ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។​ នេះ​បើ​យោង​​​តាម​លិខិត​របស់​​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋា​ករ​កម្ពុជា។ អតីត​ប្រធានអង្គការ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ការ​សិក្សា​ និង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​(CEDAC)...

ក្រសួង​រុក្ខ​ប្រមាញ់​ និង​នេសាទ​ ថា​បរិមាណ​ត្រី​ធ្លាក់ចុះ​ដោយសារកំណើនប្រជាជន និងការប្រកួតប្រជែង

ក្រសួង​រុក្ខ​ប្រមាញ់​ និង​នេសាទ​ បាន​ប្រកាសកាលពីពេលថ្មីនេះថា​ ​បរិមាណ​ត្រី​ធម្មជាតិ​ក្នុង​ប្រទេសបានធ្លាក់ចុះ​ដោយសារមាន​កំណើន​ប្រជរាស្រ្ត​ក្នុង​រយ:ពេល ​១១​ឆ្នាំ​ចុង​ក្រោយ​ និងមានការប្រកួតប្រជែងក្នុង​ការ​គ្រប់​គ្រង​ទី​ផ្សារ​ត្រី​ក្នុង​ស្រុក​។​

ក្រុម​ហ៊ុ​នអូស្រា្តលី​ ​ប្តេជ្ញាចិត្ត​ប្រតិបត្តិការរុក​រក​រ៉ែ​មាស​ តាម​បទដ្ឋានស្តង់​ដា​សុវត្ថិភាព​ខ្ពស់​នៃ​បរិស្ថាន​ និង​សង្គម​

ក្រុម​ហ៊ុ​នអូស្រា្តលី​ ឈ្មោះ​ រ៉ឺនេសង់ មី​នើរ៉ល​ (Renaissance Minerals) ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន Emerald Resources បាន​ប្តេជ្ញាចិត្ត​ប្រតិបត្តិការរុក​រក​រ៉ែ​មាស​ តាម​បទដ្ឋានស្តង់​ដា​សុវត្ថិភាព​ខ្ពស់​នៃ​បរិស្ថាន​ និង​សង្គម​ ដំបូង​គេ​នៅ​តំបន់​អូរខ្វាវ ខេត្ត​មណ្ឌល​គិរី​ ក្នុង​​​ប្រទេស​កម្ពុជា​ ខណៈការ​សម្ភោធ​ចាប់​ផ្តើម​អាជីវកម្ម​រ៉ែ​មាសបាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២១ ខែ​មិថុនា​ ឆ្នា២០២១​នេះ​។

សកម្មជនបរិស្ថានមាតាធម្មជាតិត្រូវ​បានចោទប្រកាន់ពីបទរួមគំនិតក្បត់​ និងបទប្រមាថ​ព្រះមហាក្សត្រ

សកម្មជនបរិស្ថានបីនាក់ត្រូវ​បានចោទប្រកាន់ដោយសាលាដំបូងរាជធានីភ្នំពេញ និង​បញ្ជូន​​ទៅពន្ធនាគារ​នៅថ្ងៃទី២១ ខែ​មិថុនា​ ឆ្នាំ២០២១ ពីបទរួមគំនិតក្បត់​ និងបទប្រមាថ​ព្រះមហាក្សត្រ​។ នេះយោងអង្គការចលនា​មាតា​ធម្មជាតិ ​(Mother Nature Cambodia)។

ក្រ​សួង​​សុខា​ភិ​បាលប្រកាសថា​មាន​​អ្នក​​ស្លាប់​​ដោយ​សារ​​កូវីដ​​​​ចំនួន ​១៨​​​នាក់ និង​​​​អ្នក​ឆ្លង​​ថ្មី​​ចំនួន ​​៦៧៨​​​នាក់

ក្រ​សួង​​សុខា​ភិ​បាលនៅ​​ថ្ងៃ​អង្គារ​​ ទី​២២ ខែ​មិថុនា​​នេះ បានប្រកាសថា​មាន​​អ្នក​​ស្លាប់​​ដោយ​សារ​​ជំងឺ​​កូវីដ​​១៩​​ចំនួន ​១៨​​​នាក់ និង​​​​អ្នក​ឆ្លង​​ថ្មី​​ចំនួន ​​៦៧៨​​​នាក់។

ស្ថានទូតកម្ពុជាប្រចាំ​ប្រទេសឡាវណែនាំ​ពលរដ្ឋ​​ឱ្យការពារខ្លួនពីជំងឺកូវីដ១៩ ខណៈ​រដ្ឋធានីវៀងច័ន្ទបន្តបិទខ្ទប់១៤ថ្ងៃ

ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋប្រជាធិបតេយ្យ​​ប្រជា​មានិតឡាវ ​នៅ​ថ្ងៃ​ចន្ទនេះ បាន​ជូន​ដំណឹង​ដល់​ប្រជាពល​រដ្ឋ​ ពលករ​ និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ឡាវ​ទាំង​អស់​ឱ្យ​ប្រុង​ប្រ​យ័ត្ន ​និង​ការ​ពារ​ខ្លួនពី​ជំងឺ​កូវីដ​១៩​ អំឡុង​ពេល​រដ្ឋ​ធានី​វៀង​ច័ន្ទ​បន្ត​បិទ​ខ្ទប់​១៤ថ្ងៃ​ទៀត​ ដោយ​សារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍។ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឡាវ ចេញ​នៅ​​ថ្ងៃ​ទី​២១ ​ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​ បាន​ឱ្យ​ដឹង​ថា ​រដ្ឋ​ធានី​វៀង​ច័ន្ទ​នឹង​បន្ត​បិទ​ខ្ទប់​១៤​ថ្ងៃ​ទៀត ​ចាប់​ពី​ថ្ងៃ​ទី​២០ ​ខែ​មិថុនា ​ឆ្នាំ​២០២១ ​ដល់​ថ្ងៃ​ទី​០៤ ​ខែ​កក្កដា ​ឆ្នាំ​២០២១ ព្រោះ​តែ​ការ​​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​តែ​មាន​ក្នុង​សហគមន៍​។​ ក្នុង​នោះ រដ្ឋាភិបាលឡាវ​​​បន្ត​បិទ​​អាជីវកម្ម​ និង​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​មួយ​ចំនួន។ ​ក្នុង​សេចក្តីជូន​ដំណឹង​ដដែល​បាន​បញ្ជាក់​ថា៖ «បន្តបិទកន្លែង​ស៊ីផឹក...

កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីក្នុងរយៈពេលមួយសប្តាហ៍ខាងមុន

ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម​​​បាន​ជូន​ដំណឹង​ដល់​សាធារណជន​ឱ្យ​​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង​ ផ្គរ រន្ទះនិង​ខ្យល់​កន្ទ្រាក់ខណៈដែល​​​ឥទ្ធិពល​ជ្រលង​សម្ពាធ​​ទាប​នៃ​ប្រទេស​ចិន​ និង​ខ្យល់​មូសុង​និរតីនឹង​ប៉ះ​មក​លើ​កម្ពុជាក្នុង​​ពេល​មួយ​សប្តាហ៍​ខាង​មុខ​នេះ​។​ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធន​ធាន​ទឹក​ និងឧតុ​និយម​​​ ចេញ​នៅ​​​ថ្ងៃទី​២២ ខែ​មិថុនា​ ឆ្នាំ​២០២១​​នេះ​ បានឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​​នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​នៃ​ប្រទេស​ចិន​ និង​ខ្យល់​មូសុង​និរតី​ក្នុង​ល្បឿន​បង្គួរ ដែល​នឹង​បណ្តាល​ឱ្យ​មាន​បាតុ​ភូត​ភ្លៀង ផ្គរ រន្ទះ​ និង​ខ្យល់​កន្ទ្រាក់​នៅ​តាមបណ្តា​ខេត្ត​​តំបន់​វាល​ទំនាបកណ្តាល​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ រហូត​ដល់​ថ្ងៃ​​២៩ ​ខែ​មិថុនា ​ឆ្នាំ​២០២១។ ​ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល​នោះ​បាន​បញ្ជាក់ថា៖ «បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល​មានសីតុណ្ហភាព​ចន្លោះ​ពី ២៤ ទៅ ៣៥ អង្សាសេ...

ក្រសួង​សុខាភិបាល ​ប្រកាសឲ្យសេវា​សុខាភិបាល​ឯកជន​ និង​សាធារណៈ ​​​បញ្ឈប់​ចែក​ចាយ​ លក់​ ឧបករណ៍​​តេស្ត​​កូវីដរហ័ស

ក្រសួង​សុខាភិបាល បាន​ប្រកាស​ឱ្យ​ម្ចាស់​សេវា​សុខាភិបាល​ឯកជន​ និង​សាធារណជន​ទាំងអស់​បញ្ឈប់​ ការ​ចែក​ចាយ​ លក់​ និង​ការ​ធ្វើ​តេស្ត​រហ័ស​ការពារ​រក​អង់ទី​ករ​ការពារ​កូវីដ​-១៩ ជា​បន្ទាន់​ ដែល​មិន​ទទួល​បាន​ការ​ចុះ​បញ្ជិ​កាពី​ក្រសួងសុខាភិបាល និង​ទទួល​ស្គាល់ពី​អង្គការ​សុខភាព​ពិភព​លោក​ ក្រោយ​រក​ឃើញ​​ចរាចរផ្តេសផ្តាសជា​ប្រភេទ​ទី​ផ្សារ​អនឡាន​ របស់​​គណនី​បណ្តាញ​សង្គម​មនុស្ស​៤​ នាក់​​​ដោយ​មិន​ស្រប​ច្បាប់​​។

ក្រសួងសុខាភិបាលអនុញ្ញាតឱ្យព្យាបាលអ្នកជំងឺ​កូវីដ​១៩​កម្រិត​ស្រាល និងគ្មានរោគសញ្ញានៅភ្នំពេញតាមផ្ទះ

ក្រសួង​សុខា​ភិបាល​នៅ​ថ្ងៃ​អាទិត្យ​នេះ​ បាន​ប្រកាស​​​អនុញ្ញាត​ឱ្យថែ​ទាំ​​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩កម្រិត​ស្រាល ​និង​គ្មាន​រោគ​សញ្ញា​នៅ​តាម​ផ្ទះ​បាន ដោយ​គោរព​តាម​នីតិ​វិធី​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង​។ រដ្ឋ​មន្ត្រី​ក្រសួង​​សុខា​ភិបាល​ លោក ម៉ម ប៊ុនហេង​ បានចេញ​សេចក្តី​ប្រកាស​មួយ​​នៅ​ថ្ងៃ​ទី​២០ ​ខែ​មិថុនា​ ឆ្នាំ​២០២១ ​ដែល​មាន​ចែង​ចំនួន​៤បញ្ញត្តិ​ ស្តីអំពី​ការ​​ដាក់​ឱ្យ​ប្រើ​នីតិ​វិធី​ប្រតិបត្តិ​ស្តង់​ដារ​សម្រាប់​គ្រប់​គ្រង​ ថែ​ទាំ​ និង​ព្យាបាល​​អ្នក​ជំងឺ​កូវីដ​១៩​នៅ​តាម​ផ្ទះ។ ប្រការ​១​នៃ​ប្រកាស​នោះ​បញ្ជាក់​ថា​ នីតិ​វិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់​​គ្រង​ ថែ​ទាំ​ និង​ព្យា​បាល​អ្នក​ជំងឺ​កូវីដ១៩​កម្រិត​ស្រាល​ និង​គ្មាន​រោគសញ្ញា​នៅ​តាម​ផ្ទះ​នេះ ជា​ជំហាន​ដំបូង​ក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ។ ប្រការ​២​នៃ​ប្រកាស​នោះ​បញ្ជាក់​​​ថា៖ «ការ​ដាក់​ឲ្យ​ដំណើរ​ការ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​កម្រិតស្រាល និង​គ្មាន​រោគ​សញ្ញា​នៅ​តាម​​ផ្ទះសម្រាប់​ភូមិសាស្ត្រ​ខេត្ត​ផ្សេងទៀត​ ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ពេល​ក្រោយ​ ផ្អែក​តាម​កម្រិត​នៃ​ការ​ឆ្លង​រាល​​ដាល​នៃ​ជំងឺ​កូវីដ១៩​ក្នុង​ភូមិសាស្ត្រ​នីមួយៗ»។ បើតាម​​​​​នីតិ​វិធី​ប្រតិបត្តិ​ស្តង់​ដារ​សម្រាប់​គ្រប់​គ្រង​...

ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅ​កម្ពុជា​កើនដល់ជាង៣លាននាក់​

ចំនួន​អ្នកបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​ទូទាំង​ប្រទេស ​ចាប់​តាំងពី​ថ្ងៃទី​១០ ​ខែ​កុម្ភៈ ឆ្នាំ​២០២១​ ដល់​ត្រឹម​ថ្ងៃទី​២០​ខែ​មិថុនា​ឆ្នាំ​២០២១នេះ​ មាន​ចំនួន​​ជាង​៣លាន​នាក់ ឬ​ស្មើ​ប្រហែល​ជា​​៣៣ភាគរយ​​ នេះ​បើធៀប​​នឹង​គោល​ដៅ​១០​លាននាក់​ដែល​កម្ពុជា​គ្រោង​នឹង​សម្រេច​។

Latest News