Home Blog Page 105

ចលនាមាតាធម្មជាតិមិនពេញចិត្តនឹងការហាមមិនឲ្យមានទំនាក់ទំនងជាមួយសកម្មជនខ្លួនក្នុងពន្ធនាគារ

អង្គការចលនាមាតាធម្មជាតិ​ (Mother Nature Cambodia)​ បាន​សំដែងការ​មិនពេញ ​ចិត្តនាពេលថ្មីៗនេះ​​ចំពោះ​ការ​ហាម​ប្រាម​ មិន​ឱ្យ «អ្នកទោស​មនសិកា» ​ការពារ​បរិស្ថាន​ជួប ឬទំនាក់ទំនង​ជាមួយ​គ្រួសារ​ ពេលកំពុងជាប់ឃុំឃាំង ដោយបានចោទវា​ផ្ទុយពី​ច្បាប់នៃពន្ធនាគារ​មាន​ចែង​ជាធរមាន​ថា​ ពួកគាត់មានសិទ្ធិទទួល និងផ្ញើរ​លិខិតឆ្លើយឆ្លង។

សហរដ្ឋអាមេរិកចុះ​កិច្ច​ព្រមព្រៀង​ប្រគល់វត្ថុបុរាណនាំចេញខុសច្បាប់ចំនួន២៧មកកម្ពុជាវិញ

សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ពុធនេះ បានសម្រេច​ចុះ​កិច្ច​ព្រមព្រៀង​​​ប្រគល់​សម្បត្តិ​វប្បធម៌ខ្មែរ​ចំនួន​២៧​រូប ​ដែល​​​រឹប​អូស​​បាន​ពីការ​កាន់​កាប់​ដោយ​ខុស​ច្បាប់​ មក​ឱ្យកម្ពុជា​គ្រប់គ្រងវិញ។ ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​ លោក ជុំ សុន្ទរី​ និងមេធាវី​​តំណាង​ការិយា​ល័យ​រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក​ប្រចាំ​សង្កាត់​ញូវយ៉ក​​ លោក​ ស៊ីរូស វ៉ានស៍ (Cyrus Vance) នៅ​ថ្ងៃ​ទី​៩ ​ខែ​មិថុនា​ឆ្នាំ​២០២១​នេះ​ បាន​ចុះ​​ហត្ថ​លេខា​​លើ​កិច្ច​ព្រម​​ព្រៀង​​បញ្ជូន​សម្បត្តិ​​វប្បធម៌​​ខ្មែរ​ចំនួន​​២៧រូប​មកកម្ពុជាវិញ។ នេះ​បើ​យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ នៅ​ថ្ងៃ​ទី​១០​ ខែ​មិថុនា ​ឆ្នាំ​២០២១​នេះ​។ សេចក្តី​ប្រកាស​ដដែល​នោះ​បញ្ជាក់​ថា​ សម្បត្តិ​វប្បធម៌​ខ្មែរ​ទាំង​នោះ​រួម​មាន​រូបបដិមា​ផ្នែក​ព្រះ​ពុទ្ធសាសនា​និងព្រហ្មញ្ញសាសនា​សម័យអង្គរ​រួម​មាន​ ព្រះពុទ្ធ​គង់​សម្មាធិ​លើ​នាគ​ធ្វើ​ពី​សំរឹទ្ធ រូប​ព្រះ​ឥសូរ​...

លោក ហ៊ុន សែន ស្នើ​លើកពេល​បោះឆ្នោតសាកល្បងក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ដោយសារ​ការ​រាល​ដាល​ជំងឺកូវីដ​១៩

រាជ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ បាន​ស្នើ​ឱ្យ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ​​លុប​ចោល​​ការ​បោះ​ឆ្នោត​សាក​ល្បង​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ ឆ្នាំ​២០២១​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា​ ឆ្នាំ២០២១នេះ​​ ដោយ​សារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។ យោង​តាម​លិខិត​របស់​រាជ​រដ្ឋា​ភិបាល​នៅល្ងាច​ថ្ងៃ​ទី​០៩ ​ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​ បញ្ជាក់​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ស្នើសុំ​​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតឱ្យ​​លុប​ចោល​ការ​បោះ​ឆ្នោត​សាក​ល្បង​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ ​ឆ្នាំ​២០២១​ ដោយ​ផ្អែក​លើ​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​។ លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​សារ​សំឡេង​ដែល​បាន​ផ្សព្វ​ផ្សាយ​ដោយ​បណ្តាញ​សង្គម​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ថា​ លោក​ទើប​​​​បាន​ទទួល​ព័ត៌មាន​ថា​ នៅ​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ខាង​មុខ​នេះ​...

ក្រសួងពាណិជ្ជកម្មអំពាវនាវដល់អាជីវកម្មឱ្យចុះឈ្មោះ បើមានបំណងលក់ផលិតផលលើផ្សារអនឡាញរបស់ក្រសួង

ក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​ពុធ ទី៩ ខែមិថុនា ឆ្នាំ២០២០១​នេះ​ បាន​​ប្រកាសឲ្យអាជីវកម្មមក​ចុះ​ឈ្មោះ​​ទុក​ជា​មុន បើសិនចង់លក់ផលិតផលរបស់ខ្លួននៅលើគេហទំព័រ cambodiatrade.com ដែលទើបតែបង្កើតឡើងថ្មីៗដោយក្រសួង។

Blog: ស្ថានភាព​ផ្លូវ​ចិត្ត​ក្នុង​អំឡុង​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ ដែល​គួរ​តែ​មាន​ការ​យកចិត្ត​ទុក​ដាក់

ជំងឺ​កូវីដ​១៩​បាន​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​របស់​មនុស្ស​នៅ​លើ​ភពផែនដី​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក​។ មនុស្ស​គ្រប់​រូប​មិន​ធ្លាប់​នឹក​ស្មាន​ថា​ វីរុស​មួយ​នេះ​អាច​អូស​បន្លាយ​មក​ទល់​ឆ្នាំ​២០២១​ ហើយ​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រមាណ​ ៣​លាន​នាក់​ហើយ​ បើ​គិត​ត្រឹម​ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​។ ​សម្រាប់​​កម្ពុជា​ក៏​​បាន​និង​កំពុង​​ទទួល​រង​វិបត្តិ​នៃ​ជំងឺ​រលាក​សួត​មួយ​នេះ​ និង​ទទួល​រង​ការ​រីក​រាល​ដាល​ព្រម​ទាំង​មាន​អ្នក​ស្លាប់​​ប្រហែល​២៥២​ នាក់​នៅ​ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​ផង​ដែរ​។ ស្រប​ពេល​ដែល​មនុស្ស​ទូទាំង​សកលលោក​មាន​ការ​ព្រួយបារម្ភ​អំពី​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ ​ថា​អាច​នឹង​លេប​ត្របាក់​អាយុ​ជីវិត​មនុស្ស​​បាន​គ្រប់​ពេល​វេលា​នៅ​ពេល​ដែល​​មាន​ការ​​ធ្វេស​ប្រហែស​ដោយ​មិន​បាន​ពាក់​ម៉ាស់​ការពារ​ និង​រក្សាអនាម័យ​ឱ្យ​បាន​ត្រឹម​ត្រូវ​ជាមួយ​នឹង​​ការ​បាញ់​ទឹក​អាកុល​សម្លាប់​មេរោគ​ រាល់​ពេល​ចេញ​ក្រៅ​ម្តង​ៗនោះ ​មនុស្ស​មួយ​ចំនួន​នៅ​ប្រហែល​ជា​មិន​ទាន់​ដឹង​ថា​ នៅ​មាន​វីរុស​មួយ​ទៀត​ដែល​លាក់​ខ្លួន​សម្ងំ​​ក្នុង​ការ​គិត​របស់​អ្នក​ទាំងអស់​គ្នា​ដែល​ត្រៀម​នឹង​វាយ​ប្រហារ​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ នោះ​គឺ​ «បញ្ហា​តាន​តឹង​ចិត្ត»​ ។​ បញ្ហាតានតឹងចិត្ត ឬការថប់បារម្ភ ដែលមនុស្សភាគច្រើនតែងហៅតាមភាសាអង់គ្លេសថា ស្រ្តេស (Stress)...

ក្រសួងមហាផ្ទៃណែនាំដល់អភិបាលរាជធានីខេត្តទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩តាមមណ្ឌលកែប្រែ

ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​​​​ណែ​នាំ​ដល់​អភិបាល​រាជ​ធានី​-ខេត្ត ​​​ឱ្យ​​​គាំ​ទ្រ​​​ដល់មណ្ឌល​អប់​រំ​កែ​ប្រែ ​និ​ង​ពន្ធ​នាគារ​នៅ​តាម​ទី​តាំងរាជ​ធានី​​ខេត្ត​សាម៉ី ដើម្បី​ចាត់​​វិធាន​ការ​ទប់​ស្កាត់​​ការ​ឆ្លង​រាល​ដាល​​ជំងឺ​កូវីដ​១៩​ ដោយសារ​មាន​​មន្ត្រី​ពន្ធ​នាគារ​ និង​ជន​ជាប់​ឃុំ​មួយ​ចំនួន​មានវិជ្ជមាន​ជំងឺ​នេះ​។ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ លោក ស ខេង នៅថ្ងៃ​ទី៩ ខែ​មិថុនា​ឆ្នាំ​២០២១​នេះ បានចេញ​     សេចក្តីណែ​នាំមួយ​​​ជូន​អភិបាល​រាជ​ធានី​-ខេត្ត​​ទាំង២៥ ឲ្យ​ចូល​រួម​គាំ​ទ្រ​ដល់​មណ្ឌល​អប់​រំ​កែ​ប្រែ​ និង​ពន្ធ​នាគារ​នៅ​តាម​ទី​តាំងរាជ​ធានី​ខេត្តសាម៉ី  ឱ្យ​អនុវត្ត​វិធានការ​គ្រប់​គ្រង​ចាត់​ចែង​ព្យាបាល​អ្នក​មាន​វិជ្ជមាន​ជំងឺ​កូវីដ​១៩ ពង្រឹង​ការ​អនុវត្ត​វិធានការ​សុខា​ភិបាល​​​លើ​មន្ត្រី​អនុរក្ស​​ពន្ធនាគារ ​និងជន​ជាប់​ឃុំ​ ព្រមទាំង​​បង្កើន​ការ​រក្សា​សន្តិសុខ ​និង​សុវត្ថិភាព​ឱ្យ​បាន​ល្អ​។ លោក​​ ស ខេង​ បាន​បញ្ជាក់​ពី​ការ​អនុវត្ត​វិធាន​ការ​សំខាន់ៗដើម្បី​ឱ្យមាន​ការ​គាំ​ទ្រ​ដល់​មណ្ឌល​​អប់​រំ​កែ​ប្រែ ​និងពន្ធនាគារ​ពីអភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​ទាំង​២៥​នោះ​ថា​៖...

Q&A: ការ​អនុវត្ត​អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តីភេទ​របស់​កម្ពុជា​

លោក​ស្រី​ ចក់​សុភាព​ ជា​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(Cambodian Center for Human Rights) ។ លោក​ស្រី​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​សិក្ខា​កាម​ Newsroom Cambodia ​ព្រះ​តេជ​គុណ​ មេង​ គ្រុយ​ពន្លក​ អំពី​អនុ​សញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្រ្តី​ភេទ​។ Q: តើ​អ្វី​ទៅ​ជា​អនុ​សញ្ញា​ស្ដី​ពី​ការ​លុប​បំ​បាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្រ្តី​ភេទ​ ដែល​កម្ពុជា​ក្លាយ​ជា​រដ្ឋ​ភាគី​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា​ ឆ្នាំ១៩៩២? A: ច៎ា! ព្រះ​អង្គ ​អនុ​សញ្ញា​នេះ​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ចូល​រួម​ទប់​ស្គាត់​នឹង​ការ​រើស​អើង​ប្រឆាំង​នឹង​រាល់​ទម្រង់​នៃ​ការ​ប្រើ​ប្រាស់​ហិង្សា​ ឬ​ក៏​ការ​រើស​អើង​គ្រប់​ទម្រង់​ទៅ​លើ​ស្ត្រី​ហើយ​ និង​ក្មេង​ស្រី​ផង​ដែរ​ដោយ​សារ​ឆ្លើយ​តប​...

អគ្គនាយកដ្ឋាន​ពន្ធដាររំឮកឲ្យសាធារណ:ជនបង់ពន្ធអចលនទ្រព្យឲ្យបានមុនចុងខែកញ្ញា

អគ្គនាយកដ្ឋាន​ពន្ធដារ​​នៅ​ថ្ងៃ​អង្គារ ជូន​ដំណឹង​ជា​ការ​រំ​ឮក​ដល់​ម្ចាស់​អចលន​ទ្រព្យ​ទាំង​អស់​​នៅ​ទូទាំង​ប្រទេស​ឲ្យ​​​ប្រញាប់​ទៅ​បង់​ពន្ធ​ទាំង​លើ​អចលន​ទ្រព្យ​ និង​ដី​មិន​បាន​ប្រើ​ប្រាស់​ សម្រាប់​​ឆ្នាំ​២០២១​ មុន​ថ្ងៃ​ផុត​កំណត់​ថ្ងៃ​ទី​​៣០​ ខែ​កញ្ញា ឆ្នាំ​២០២១ ពុំ​នោះ​ទេ​នឹង​ទទួល​ទោស​តាម​ច្បាប់​។ យោង​តាម​​សេចក្តី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារនៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ចេញ​នៅ​ថ្ងៃ​ទី​៨​ ខែ​មិថុនា​ ឆ្នាំ​២០២១​​បញ្ជាក់​ថា ដើម្បី​ជំរុញ​ការ​ប្រមូល​ពន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ និង​ជៀស​វាង​ការ​ប្រជ្រៀត​​​គ្នា​មក​ប្រកាស​បង់​ពន្ធ​នៅ​​ថ្ងៃ​ជិត​ផុត​កំណត់​ ដែល​អាច​នាំ​ឲ្យ​មាន​ភាព​អសកម្ម​ណា​មួយ​ នាយកដ្ឋាន​ពន្ធដារ​ចង់​រំឮក​ចំពោះ​ម្ចាស់​អចលនទ្រព្យ​ដែល​មិន​ទាន់​បំពេញ​កាតព្វ​កិច្ច​បង់​ពន្ធ​ ប្រញាប់​អញ្ជើញ​ទៅ​ប្រកាស​បង់​ពន្ធ​ឲ្យ​បាន​ទាន់​ពេល​កំណត់​។ ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​បញ្ជាក់​ថា៖ «​ចំពោះ​ការ​ខក​ខាន​មិន​ទាន់​បាន​ដាក់​លិខិត​ប្រកាស​ពន្ធ​ឲ្យ​បាន​ទាន់​ពេល​វេលា​កំណត់​ខាង​លើ​ ម្ចាស់​អចលនទ្រព្យ​នឹង​ត្រូវ​រង​នូវ​ទោសទណ្ឌ​ តាម​ច្បាប់​ជា​ធរមាន​»។ គួរ​បញ្ជាក់​​ថា​ ពន្ធ​អចលនទ្រព្យ​ គឺ​ជា​ពន្ធ​ដែល​ប្រមូល​ចំពោះ​អចលនទ្រព្យ​ដែល​មាន​តម្លៃ​លើស​ពី​​​១០០លានរៀល​ និង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​រដ្ឋ​បាល​រាជធានី​ និង​​​ខេត្ត​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។...

សហរដ្ឋអាមេរិកទទូចដល់កម្ពុជាកុំកាត់ទោសសកម្មជនទាំងឡាយណាដែលនិយាយអំពីការការពារធនធានធម្មជាតិ

ស្ថានទូតសហរដ្ឋ​អាមេរិក​បាន​ទទូចដល់​រដ្ឋា​ភិបាលកម្ពុជាកុំឲ្យកាត់ទោសសកម្មជន​បរិស្ថានទាំងឡាយណា ដែល​បញ្ចេញ​មតិ​រិះ​គន់​ក្នុង​គោល​បំណង​ការពារ​បរិស្ថាន​ ដោយបានអះអាងថានេះមិនមែន​ជា​រឿង​ដែល​ខុស​ច្បាប់នោះ​ទេ​ ហើយគឺជា​សេរីភាព​​បញ្ចេញ​មតិ​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​​។

ក្រសួងធនធានទឹក​អំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះកូនព្យុះកូហ្គូម៉ា ដែលនឹងមកដល់​កម្ពុជានាពេលឆាប់ៗ​

ក្រសួង​ឧតុនិយម​នៅ​ថ្ងៃ​អង្គារ​នេះ​​ បាន​ចេញ​​ជូន​ដំណឹងអំ​​ពី​​ស្ថានភាព​អាកាសធាតុ​ដែល​កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល​ខ្យល់​មូសុង​នារតី​ខ្លាំង​​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ទី​១២ ខែ​មិថុនា និង​ឥទ្ធិពល​នៃ​កូន​ព្យុះ​កូហ្គូម៉ា​ លើក​ទី​៤​ (TS KOGUMA 2014) ចាប់​ពី​ថ្ងៃ​ទី​១៣​​ ដល់​ទី​១៥​ ខែ​មិថុនា​​​ ដើម្បី​ឲ្យពលរដ្ឋ​​​​​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​។ យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ ចេញ​​នៅ​ព្រឹក​ថ្ងៃ​ទី​​៨​ ខែ​​មិថុនា​នេះ​បាន​បញ្ជាក់​​ថា​ នៅ​តាម​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល​​មាន​ភ្លៀង​ផ្គរ​ រន្ទះ​ ផ្លេក​បន្ទោរ​​ពី​បង្គួរ​​ទៅ​ច្រើន​ ជា​មួយ​នឹង​ខ្យល់​កន្រ្តាក់​ខ្លាំង​ រាយ​ប៉ាយ​នៅ​ភាគ​ពាយ័ព្យ​និង​ភាគ​ខាង​ត្បូង​។ នៅ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល​​​មាន​ភ្លៀង​ ផ្គរ​រន្ទះ​ ផ្លេក​បន្ទោរ​...

ស្ថានទូតខ្មែរប្រចាំប្រទេសវៀតណាមណែនាំឲ្យ​ពល​រដ្ឋ​​ខ្មែរ​​ប្រុងប្រយត្ន័ចំពោះបញ្ហាអាកាសធាតុ

ស្ថានទូតខ្មែរប្រចាំប្រទេសវៀតណាម នៅថ្ងៃទី៧ ខែមិថុនា  ឆ្នាំ២០២១  បាន​ជូន​ដំណឹង​ដល់​​​ពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេស​​វៀតណាម​ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការប្រែ​ប្រួល​អាកាសធាតុ ក្នុងអំឡុងខែមិថុនា ដល់​ខែវិច្ឆិកា ខាងមុខនេះ។ យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតខ្មែរប្រចាំប្រទេសវៀតណាម ចេញ​នៅ​ថ្ងៃ​ទី៧ ខែមិថុនា ឆ្នាំ២០២១ បានជូនដំណឹងដល់​និសិ្សត សិក្ខាកាម យោធា នគរបាល និង​ប្រជាពលរដ្ឋខ្មែរដែល​កំពុងសិក្សាស្នាក់នៅវៀតណាម ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​​ការឡើង​កម្តៅ​ខ្ពស់ និងមានព្យុះ​នៅសមុទ្រខាងកើត​ប្រទេសវៀតណាម។ ​ ក្នុងសេចក្តីជូនដំណឹងដដែលបានរៀបរាប់ថា៖ «​កាសែត Vietnam News ចេញផ្សាយ​នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២១ បានដកស្រង់ការលើកឡើង...

អង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការ ដោយ​បារម្ភ​​ពី​ការ​ឆ្លង​​កូវីដ​

សហជីព ​និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ​២២​ នៅ​ថ្ងៃ​សុក្រ​​ ទី៣ ខែ​ឧសភា​នេះ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ដោយ​អំពាវ​នាវ​សារ​ជា​ថ្មី​ឱ្យ​មាន​ការ​ដោះ​លែង​អ្នក​ទោស​មនសិការ​ ដោយសារ​ពួក​គេ​បារម្ភ​​ពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ក្នុង​ពន្ធនា​គារ​។

Blog: ផលប៉ះពាល់លើស្ត្រីអំឡុងពេលពេលធ្វើ​ចត្តា​ឡី​ស័ក និងនៅតំបន់បិទខ្ទប់

ចាប់តាំងពីដើមឆ្នាំ២០២០មក ពិភពលោកបាន​ជួបវិបត្តិ​ស្ទើ​គ្រប់​វិស័យ ដោយសារ​ការរាត​ត្បាត​​នៃជំងឺកូវីដ១៩។ ស្រដៀងគ្នានេះដែរងាកមកប្រទេសកម្ពុជាវិញ ដែលធ្លាប់​ដែល​ធ្លាប់មា​ន​កំណើន​សេដ្ឋកិច្ច​ប្រមាណជា​៧ភាគរយ​ក្នុងមួយឆ្នាំ បានធ្លាក់​មក​នៅដ​ក៣,១​ភាគរយ​ក្នុង​ឆ្នាំ២០២០។ លើសពីនេះទៀត រដ្ឋាភិបាល​បាន​​សម្រេចបិទខ្ទប់រាជធានី​​ភ្នំពេញ និងក្រុងតាខ្មៅទាំងមូលនៅម៉ោង ០០ ចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ០៣ ខែ​ឧសភា​ ឆ្នាំ២០២១។

ចិនផ្តល់ជំនួយដល់កម្ពុជាលើគម្រោងគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ

ក្រសួងសុខាភិបាលនៅថ្ងៃទី​៤ ខែមិថុនា ប្រកាស​​ពីការ​ដាក់​ឱ្យ​អនុវត្ត​គម្រោង​​ដក​ស្រង់​​មេរៀនបទពិសោធន៍ពីប្រទេសចិន លើ​សមត្ថភាព​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ​១៩ នៅតំបន់​​អាស៊ី និង​ប៉ាស៊ីហ្វិក ចំពោះការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រនិងប្រគល់ទទួល​   បរិក្ខា​វេជ្ជសាស្ត្រ ក្រោមជំនួយ​របស់​រដ្ឋាភិបាល​ចិន​ដល់​កម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ចេញ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២១​ បានឱ្យដឹងថា ការ​ប្រកាស​ពី​​គម្រោង​នេះ​ធ្វើ​ឡើង​ដោយមានការ​ចូល​រួម​ពី​​​រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល​កម្ពុជា​​ លោក ម៉ម ប៊ុនហេង ឯកអគ្គរដ្ឋទូតចិន លោក វ៉ាង​ វិនធៀន និង​ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ លោក Nick Beresford...

ក្រសួងសុខាភិបាលរកឃើញវីរុសកូរ៉ូណាបម្លែងថ្មីដ៏គួរឱ្យព្រួយបារម្ភមានវត្តមាននៅកម្ពុជា

ក្រសួងសុខាភិបាលកម្ពុជា​បានចេញសេចក្តីជូនដំណឹងនៅ​ថ្ងៃ​ទី​៤ ខែមិថុនា ដោយ​បញ្ជាក់​ពី​ការរ​ក​ឃើញ​អ្នកផ្ទុកមេរោគកូវីដ១៩​ ប្រភេទវីរុសបម្លែងថ្មី លើ​ពលករ​ចំនួន​៣នាក់​ ហើយ​ថា​ការរក​ឃើញ​នេះ​មានភាព​​គួរឱ្យព្រួយបារម្ភ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី៤ ខែមិថុនា ​ឆ្នាំ២០២១នេះ​ បានចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ជាសាធារណៈ ដោយសម្តែងពីការព្រួយបារម្ភជុំវិញការរកឃើញ​វីរុស​បម្លែងថ្មីប្រភេទ B.1.617 មកពី​ប្រទេស​ឥណ្ឌា។ លោក​បាន​​ណែនាំដ​ល់​មន្ទីរ​សុខាភិបាល​ខេត្ត​ដែលពា​ក់ព័ន្ធទាំងអស់ ឱ្យបង្កើន​ការយកចិត្ត​ទុកដាក់​ និង​អនុវ​ត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាមគោ​ល​ការណ៍​​បច្ចេក​ទេស និងបន្តស្រាវជ្រាវឱ្យបានម៉ត់ចត់។​ ​​នៅក្នុងសេចក្តីជូនដំណឹងខាងលើនោះបានបញ្ជាក់ថា៖ «កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១​នេះ​​ វិទ្យាស្ថានប៉ាស័្ទរកម្ពុជា​បានវិភាគ​​សំណាកលើ​ពលករ​កម្ពុជា​ដែល​បាន​ត្រលប់​មក​ពី​ប្រទេស​ថៃ​តាមច្រកអូរស្មាច់ចំនួន៣នាក់...

សាលារាជធានីផ្អាកបណ្តោះអាសន្ន១៤ថ្ងៃទៀតចំពោះមុខរបរ និងសកម្មភាពជួបជុំដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

រដ្ឋបាលរាជធានីភ្នំពេញ នៅដើមខែមិថុនានេះ បានចេញសេចក្តីសម្រេច​ឱ្យ​ផ្អាកជា​បណ្តោះ​អាសន្នចំពោះសកម្មភាពការងារ​ មុខរបរឬអាជីវកម្ម និងការជួបជុំ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន រយៈពេល១៤ថ្ងៃ​ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩​ក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បាន​ចេញ​វិធានការរដ្ឋបាលមួយថ្មីទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយ​ផ្អាកជាបណ្តោះអាសន្នចំពោះការងារ អាជីវកម្ម និងការជួបជុំប្រមូលផ្តុំមនុស្សជា លក្ខណៈ​ឯកជន សម្រាប់រយៈពេល ១៤ថ្ងៃទៀត ដោយ​គិ​ត​ចាប់​ពី​ម៉ោង​សូន្យ ​ថ្ងៃទី៣...

Latest News