Home Blog Page 97

សាលារាជធានី​ចេញបម្រាមផ្អាកសកម្មភាពនានា ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៣ ទៀបភ្លឺ រយៈពេល១៤ថ្ងៃ

រដ្ឋបាលរាជធានី​​ភ្នំពេញ បាន​ចេញ​បម្រាម​គោចរ​​​មិន​ឱ្យ​មាន​ការ​ធ្វើ​ចរាចរណ៍ និង​សកម្មភាព​​ផ្សេងៗ ចាប់​ពីម៉ោង​ ៩ យប់​រហូត​ដល់​ម៉ោង​៣ ទៀប​ភ្លឺ​ ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​រយ:ពេល​១៤ ថ្ងៃ​រាប់​ចាប់​ពី​ម៉ោង​២៣:៥៩ នាទី​រំលងអធ្រាត​ឈាន​ដល់​ថ្ងៃទី​៣០ ខែ​កក្កដានេះ​ រហូត​ដល់​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២១​ ដើម្បទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

បទយកការណ៍៖ ជីវភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកាន់តែទាល់ច្រក ខណៈតម្លៃប្រេងឥន្ធនៈបន្តកើនឡើងក្នុង​វិបត្តិកូវីដ

នាថ្ងៃ​ត្រង់​បើក​ថ្ងៃ​ចែស​ លាយ​ខ្យល់​បក់​តិច​ៗ​ផង​ ​នា​ថ្ងៃ​ព្រហស្បតិ៍​​សមជា​ថ្ងៃ​មាន​មនុស្ស​អ៊ូអរដោយ​អ្នក​ដំណើរ​ទៅ​មក​ច្រើន​តាម​ដង​ផ្លូវ​។ មាន​កង់​បី​សារី​ថ្មី​ដែល​គេ​និយម​ហៅ​ថា​ Passapp បរ​​​ចុះ​ឡើង​គ្មាន​អ្នក​ដំណើរដើម្បី​រក​ភ្ញៀវ​ អ្នករត់​កង់បី​ខ្លះ​ទៀតសំចត​នៅ​តាម​របង​សាលា និង​ផ្ទះ​គេនៅ​ក្នុង​បុរី​ពិភពថ្មី​​ និងខ្លះទៀតចតសរសៀរតាម​ចិញ្ចើម​ផ្លូវ។

ខេត្តចំនួន៨ នឹងត្រូវបិទខ្ទប់ជាបណ្តោះអាសន្តដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដប្រភេទដែលតា

កម្ពុជា​បានសម្រេច​បិទ​ខ្ទប់​ខេត្ត​ចំនួន ​៨​ជាបណ្តោះ​អាសន្ន​នៅតាម​​​ព្រំដែន​កម្ពុជា​-ថៃ​ក្នុង​រយៈពេល​ ១៤​ថ្ងៃ​​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ក្នុង​សហគមន៍​ដែល​បណ្តាល​មក​ពី​មេរោគ​កូវីដ-១៩​បំប្លែងថ្មី​ប្រភេទ​ដែល​តា (Delta)។

កម្ពុជាពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដប្រភេទដែលតា(Delta) រយៈពេល១៤ថ្ងៃ

រាជរដ្ឋាភិបាល​កម្ពុជា​នៅថ្ងៃ​ពុធ​នេះ​បាន​ដាក់​ចេញ​នូវ​សារាចរ​ឱ្យ​អនុវត្ត​បន្ទាន់​ស្តី​ពី​យុទ្ធ​នា​ការពង្រឹង​វិធាន​ការ​ប្រយុទ្ធ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ប្រភេទ​ដែល​តា​(Delta) នៅ​ទូ​ទាំង​ប្រទេស​ចំនួន ​១៤​ថ្ងៃ​ទៀត​គិត​ចាប់​ពី​ថ្ងៃទី​២៩ ​ខែ​កក្កដា ​ឆ្នាំ​២០២១ ​រហូត​ដល់​ថ្ងៃទី​១២​ ខែ​សីហា ​ឆ្នាំ​២០២១។

បុគ្គលិកតវ៉ាឲ្យក្រុមហ៊ុនព្រលានយន្តហោះសៀមរាបដោះស្រាយ ក្រោយត្រូវបានបញ្ឈប់ដោយសារវិបត្តិកូវីដ

បុគ្គលិកជាង​ ១០០នាក់ កាលពីពេលថ្មីៗនេះ​បាន​​ស្នើរឲ្យក្រុមហ៊ុនព្រលានយន្តហោះនៅខេត្តសៀមរាប ឈ្មោះ VINCI/ CAMS/ SCA និងអាជ្ញាធរអាកាសចរស៊ីវិលព្រមទាំងមន្ទីរ និងក្រសួងការងារ ជួយដោះស្រាយបញ្ហាក្រោយពួកគាត់ត្រូវបានបញ្ឈប់ពីការងារដោយ​សារ​​វិបត្តិ​ជំងឺកូវីដ។

ក្រសួងប្រកាសប្រឆាំងនឹងការកេងចំណេញលើឧបករណ៍តេស្តអង់ទីហ្សែនកូវីដ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីពេលថ្មីៗ​នេះបាន​ប្រកាសពីវិធានការចំពោះជនឆ្លៀតឱកាសដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ដែល​ខុស​ពី​គោល​ការណ៍​កំ​ណត់​ថា​ ឧបករណ៍​នេះ​អាច​ទិញ​បាន​តែ​ក្នុង​គោល​ដៅ​ប្រើ​ប្រាស់​ប៉ុណ្ណោះ។

Vox Pop: បទពិសោធន៌ និងជីវិតពលករខ្មែរនៅកូរ៉េ ក្រោយវិលត្រលប់មកកម្ពុជាវិញ

«ចន្លោះខ្វះខាតមួយចំនួនដែលយើងមិនសូវបានយកចិត្តទុកដាក់នោះគឺ ការកំណត់គោលដៅអោយបានត្រឹមត្រូវ​ ព្រោះយើងគិតតែធ្វើការអោយគេ ដូច្នេះធ្វើអោយយើងភ្លេចគិតពីការទំនាក់ទំនងក្នុងសង្គមខ្មែររបស់យើង ដល់ពេលដែលយើងមកដល់អ្វីៗត្រូវចាប់ផ្តើមសារថ្មីម្តងទៀត»។

អ្នកអភិរក្សសត្វព្រៃ អំពាវនាវឱ្យពលរដ្ឋខ្មែរបញ្ឈប់ការបរិភោគសត្វព្រៃ ក្រោយរកឃើញកូនសត្វកម្រខ្លាពពកជាប់អន្ទាក់ស្លាប់

អ្នកអភិរក្ស​សត្វ​ព្រៃ​ បានអំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បញ្ឈប់​ការ​បរិភោគ​សត្វ​ព្រៃ បន្ទាប់ពីមានកូន​សត្វ​ខ្លាពពកមួយក្បាល ​ដែល​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ ​បាន​ស្លាប់ដោយសារជាប់​អន្ទាក់​ក្នុង​​ព្រៃ ក្នុងខេត្ត​កំពត​។

អ្នកការពារសិទ្ធិ និងបរិស្ថានថា ការចោទប្រកាន់បន្ថែម​លើ​សកម្មជនមាតាធម្មជាតិ គឺជាបំបាក់ស្មារតីសកម្មជន​ផ្សេងទៀត​

អ្នកការពារសិទ្ធិ និងបរិស្ថាន​យល់​ថា ​ការ​​ចោទ​ប្រកាន់​​បន្ថែមលើសកម្ម​ជន​ចលនា​មាតា​ធម្មជាតិ​​បី​នាក់​លើ​បទ​រួមគំនិតក្បត់ គឺ​ជាការ​យាយី​ និង​បំបាក់​ស្មារតី​លើ​សកម្មជនបរិស្ថាន​​។​ ​សកម្ម​ជន​បរិស្ថាន​ទាំង​បី​រូបរួម​មាន​លោក​ថុន ​រដ្ឋា​ កញ្ញា​ភួង កែវរស្មើ និងកញ្ញាឡុង គន្ធា ត្រូវបានតុលាការ​ក្រុងភ្នំពេញសម្រេច​ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី១៨ ទៅ២០ខែ ក្រោម​បទ «ញុះញង់» លើ​សកម្មភាពរបស់ពួកគេកាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២០។ អ្នក​ទាំង​បី​ត្រូវ​បាន​សាក​សួរ​ដោយ​ចៅ​ក្រម​ស៊ើប​សួរ​ក្នុង​សប្ដាហ៍​នេះ​ ពាក់​ព័ន្ធ​នឹង​បទ​រួម​គំនិត​ក្បត់​​ដែល​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​​​រហូត​ដល់​១០​ឆ្នាំ​​ ប្រសិន​បើ​រកឃើញថាមាន​ទោស។ លោក​ស្រី​ ចក់​ សុភាព​ ​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ប្រាប់​...

បទយកការណ៍៖ កម្មករស៊ីនទ្រីរាប់រយនាក់ត្រូវបញ្ឈប់​ខណៈជីវភាពដុនដាបស្របពេលជំងឺកូវីដបន្តរុកគួន

នៅ​ម៉ោងប្រមាណ​ជា​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែកក្កដា អ្នកស្រី ទង់ រ៉ន ​អតីតកម្មករ​បោស​សំរាម​របស់​ក្រុម​ហ៊ុន​ស៊ីនទ្រីបាន​ដើរ​ចេញ​ពី​កន្លែង​បើក​លុយ​នៅ​​ហ្គារ៉ាស់ស៊ីនទ្រី​ក្នុង​ខណ្ឌ​ដង្កោរ រាជធានី​ភ្នំពេញ​ជាមួយ​កម្មការីនី​​ជា​ស្រ្តីវ័យ​ចំណាស់ៗ​ដូចគ្នា​បណ្តើរ​ និយាយត្អូញត្អែរបណ្តើរ​ អំពី​ការ​បញ្ឈប់​បុគ្គលិក​​ ដែល​មាន​ទាំង​ឈ្មោះ​របស់​ពួកគេ​ផង​​​។

សាលារាជធានីភ្នំពេញប្រកាសឲ្យពលរដ្ឋរួសរាន់ចាក់វ៉ាក់សាំងដូសទី២ ត្រឹមថ្ងៃទី១៥ សីហា

ដ្ឋបាលរាជធានី​ភ្នំពេញ​ អំពាវនាវចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​ធ្លាប់ទទួល​បាន​ការចាក់វ៉ាក់សាំង​ដូសទី​១ កាលពី​ថ្ងៃទី​៨ កក្កដា​ រួសរាន់​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​លើក​ទី​២ ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២១​ ក្នុង​ភូមិសាស្រ្ត​រាជធានី​​ភ្នំពេញ​។

ក្រសួងធនធានទឹកអំពាវនាវឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះវត្តមានកូនព្យុះសាមប៉ាកា និងខ្យល់មូសុងនារតីខ្លាំង

ក្រសួងធនធានទឹក​ បាន​ប្រកាស​ពីគ្រោះ​ថ្នាក់​ធម្មជាតិ​ ក្នុង​រយ:ពេល​៤ ថ្ងៃជាប់​គា្ន​ខាង​មុខ​ ចាប់ពី​ថ្ងៃទី​១៩ ដល់​ទី​២២ ខែ​កក្កដានេះ ក្រោយ​ព្យាករណ៍​​ថា ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​​កូន​ព្យុះ​ សេមប៉ាកា​ «CEMPAKA» លាយ​នឹង​ខ្យល់​មូសុង​និរតី​ខ្លាំង​ ពី​សមុទ្រចិន​ខាង​ត្បូង​​ ដែល​វិវត្តន៍ពី​ព្យុះទីហ្វុងនៅសមុទ្រ​ប៉ាស៊ីហ្វិក​ ។ យោងតាម​សេចក្តី​ប្រកាស​របស់ក្រសួង​ឧតុនិយម​ ដែល​ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៩ កក្កដា​នេះ​បាន​បញ្ជាក់​ថា​ កូនព្យុះថ្មី​ទី​៧ សេមប៉ាកា ដែលនឹង​បង្ក​ឱ្យ​មាន​ភ្លៀង​ និងខ្យល់​កន្ត្រាក់​ខ្លាំង​ មក​លើ​ប្រទេស​កម្ពុជា​នេះ ត្រូវ​បាន​រក​ឃើញ​ក្រោយ​ព្យុះទី​៦ «IN-FA»...

អ្នកនាំពាក្យក្រសួងសុខាភិបាលព្រមានថាកម្ពុជាអាចដើរហួសបន្ទាត់ក្រហមបើមិនអនុវត្តវិធានការការពារ

អ្នក​នាំពាក្យ​ក្រសួង​សុខា​ភិបាល ​អំពាវនាវដល់​សាធារណជនឱ្យប្រុង​ប្រយ័ត្ន​ ​ជំងឺ​កូវីដ​១៩ ពិ​សេសវី​រុស​បម្លែង​​ប្រភេទ​ថ្មី​ដែលតា និង​អាល់​ហ្វា ដោយ​ភ្ជាប់​នឹង​ការ​ព្រមាន​ថា កម្ពុជា​កំពុង​ប្រឈមទៅនឹងការដើរហួសបន្ទាត់ក្រហមបើនៅតែមិន មានការ​ទទួល​ខុស​ត្រូវ​រៀង​ៗខ្លួនក្នុងការការពារទេនោះ។ យោង​តាមសារ​ដែល​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យក្រសួង​សុខាភិបាល ផ្ញើ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​តេឡេក្រាម កាលពី​ថ្ងៃទី​១៧ ខែកក្កដា​នេះ ​លោកស្រី ឱ វណ្ណឌីន បាន​អំពាវនាវ​​ដល់​បុគ្គល​ គ្រួសារ យកចិត្ត​ទុក​ដាក់​ការពារ​ខ្លួន​ជាមួយ​ជំងឺ​កូវីដ​១៩ ជៀសវាង​ការ​ដើរ​ហួស​បន្ទាត់​ក្រហម​ដែល​អាច​បង្ក​ជា​សោកនាដកម្ម​ដោយ​សារ​ជំងឺ​កូវីដ​១៩​។ លោកស្រី​បញ្ជាក់​ថា៖ « សុំឱ្យបងប្អូនយើង​ងាកមក​រក​ការការពារ​រៀងៗ​ខ្លួន​ឱ្យ​បាន​ហ្មត់​ចត់​ឡើង​វិញ...

Vox pop៖ អត្ថប្រយោជន៍នៃការរៀនភាសាបាលី និងសំស្រ្កឹត​

សិក្ខាកាម Newsroom ​Cambodia លោកមេង គ្រុយពន្លក បាន​សម្ភាសន៍ព្រះ​តេជគុណ ​៦អង្គ​ កាលពីពេលថ្មីៗនេះ​អំពី ​អត្ថ​ប្រ​យោជន៍​នៃ​ការ​សិក្សា​ភាសា​បាលី​ និង​សំស្រ្កឹត។

បទយកការណ៍៖ ការចែករំលែកបទពិសោធន៍ដាំក្រញូងលក់របស់ម្ចាស់ចំការមួយនៅស្រុកស្អាង ខេត្តកណ្ដាល

នា​រសៀល​ម៉ោង​១​​ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា សំ​ឡេងស្រ្តី​ម្នាក់​​ឮ​ចេញ​ពី​ក្នុង​ផ្ទះ​យ៉ាង​រួស​រាយ​រាក់​ទាក់​ ជាមួយ​​​​ទឹក​មុខ​អម​នឹង​ស្នាម​ញញឹម​​ផង​ អ្នកស្រី សុខ ហៀង​ហី ជា​អ្នក​ធ្វើ​ចំ​ការ​ ដាំ​ដំ​ណាំ​ចម្រុះ និង​ជា​ម្ចាស់​ចំ​ការ​​ក្រញូង ដែល​មាន​ទី​តាំង​ស្ថិត​នៅ​​​ឃុំ​ព្រែក​អំ​បិល​ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

ក្រសួងសុខាភិបាលជម្រុញឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីបញ្ចៀស «សោកនាដកម្ម» ដោយកូវីដ

មន្រ្តីក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍ ថាកម្ពុជាត្រូវការចាំបាច់នូវការប្រុងប្រយ័ត្ន និងសកម្មភាពរួមគ្នាដើម្បីអនុវត្តវិធានការទប់ស្កាត់ការឆ្លងកូវីដ ១៩ ឲ្យបានឆាប់រហ័សដើម្បីចៀសវាងសោកនាដកម្មផ្នែកសុខភាពសាធារណៈ និងសេដ្ឋកិច្ច។

Latest News