ក្រសួងសុខាភិបាលប្រកាសថា មានអ្នកស្លាប់ដោយសារកូវីដចំនួន ៣៩នាក់ ជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ
ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ៣៩នាក់ ជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ ហើយចំនួននេះបានធ្វើឲ្យមានស្លាប់សរុបកើនដល់ ១០២៥នាក់។
កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣តាមប្រព័ន្ធវីដេអូនៅចុងឆ្នាំ២០២១ ដោយសារការរាតត្បាតជំងឺកូវីដ-១៩
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃចន្ទនេះបានប្រកាសថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឹរ៉ុប (ASEM) នៅខែវិច្ឆិកាឆ្នាំ ២០២១ខាងមុខនេះតាមប្រព័ន្ធវីដេអូ ដោយហេតុថាកិច្ចប្រជុំកំពូលតាមបែបរូបវ័ន្តនឹងមិនអាចប្រព្រឹត្តទៅបានទេ ដោយសារតែស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
ម៉ាឡេស៊ីបន្តកម្មវិធីការគណនាឡើងវិញនូវការធ្វើមាតុភូមិនិវត្តន៍រហូតដល់ចុងឆ្នាំ២០២១
ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានជូនដំណឹងដល់ពលរដ្ឋ ពលករ-ពលការិនីខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ីទាំងអស់ ឱ្យបានដឹងពីគម្រោងការបន្តកម្មវិធីធ្វើមាតុភូមិនិវត្តន៍ រហូតដល់ដាច់ឆ្នាំ២០២១ ឬនៅពេលកម្មវិធីចាក់វ៉ាក់សាំងត្រូវបានបញ្ចប់។
ក្រសួងសុខាភិបាលណែនាំអំពីសុវត្ថិភាពនៃការគ្រប់គ្រងសពអ្នកជំងឺកូវីដ
ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃអាទិត្យនេះបានធ្វើការអប់រំបន្ថែមអំពីសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩និងលើកទឹកចិត្តដល់មន្ត្រី-បុគ្គលិក និងអ្នកដែលធ្វើការពាក់ព័ន្ធនឹងសាកសព និងកិច្ចបូជាសព ឬបញ្ចុះសពកុំឱ្យមានការភ័យខ្លាច។
កម្ពុជាផ្អាកបណ្តោះអាសន្នការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ
រដ្ឋាភិបាលកម្ពុជានៅថ្ងៃអង្គារនេះបានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ចម្លងចូលមកទឹកដីកម្ពុជារយៈពេលមួយខែ។
អង្គការចំនួន ៤៥ អំពាវនាវឱ្យអាជ្ញាធរកម្ពុជាបង្កើតគណៈកម្មាការឯករាជ្យស៊ើបអង្កេតឃាតកម្មលោកបណ្ឌិតកែម ឡី
អង្គការចំនួន ៤៥ដែលបានចុះហត្ថលេខានៅថ្ងៃទី០៩ ខែកក្ដដា បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាបង្កើតគណៈកម្មាការឯករាជ្យមួយដែលមានភារកិច្ចធ្វើការឯករាជ្យមិនលំអៀងនិងមានប្រសិទ្ធភាព លើឃាតកម្មលោកបណ្ឌិតកែម ឡី។
កម្មករស៊ីនទ្រីត្អូញត្អែរក្រោយក្រុមហ៊ុនមិនព្រមបើកប្រាក់ខែតាមចំនួនកំណត់ ខណៈពួកគេមិនទាន់រកការងារថ្មីបាន
កម្មករក្រុមហ៊ុនស៊ីនទ្រីជាច្រើនរយនាក់មិនសុខចិត្ត ចំពោះការដែលក្រុមហ៊ុននេះមិន គោរពទៅតាមគោលការណ៍នៃការសន្យាបើកប្រាក់ខែចុងក្រោយឱ្យគ្រប់ចំនួន និងទាន់ពេលវេលា ខណ:កម្មករមួយចំនួនរងចាំប្រាក់ដែលខ្លួនខំធ្វើពីកន្លះខែមុនដើម្បីទ្រទ្រង់ជីវភាព នៅអំឡុងពេលមិនទាន់ទទួលបានការងារថ្មីធ្វើ។
អង្គការ សង្គមស៊ីវិល អំពាវនាវដល់រដ្ឋាភិបាលឱ្យមានតម្លាភាពអំពីគម្រោងអភិវឌ្ឍន៍កោះអរិយក្សត្រ
អង្គការ សង្គមស៊ីវិល និងសកម្មជនបរិស្ថាន បានអំពាវនាវដល់រដ្ឋាភិបាលឱ្យមានតម្លាភាពអំពីគម្រោងអភិវឌ្ឍន៍កោះអរិយក្សត្រ ក្នុងស្រុកល្វាឯម ខណ:ដែលប្រជាពលរដ្ឋនៅក្នុងតំបន់នោះមានការព្រួយបារម្ភពីផលអវិជ្ជមានដែលអាចកើតមានដោយសារគម្រោងចាក់ដីចូលទន្លេភ្ជាប់បន្តពីកោះដែលមានប្រមាណ ៧០ហិចតា។
ក្រសួងប្រៃសណីយ៍ប្រកាសឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់បញ្ជាទិញតេស្តរហ័សកូវីដ-១៩
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃអាទិត្យ នេះ បានប្រកាសឱ្យថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់បញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩បន្ថែមលើយន្តការដែលមានស្រាប់។
តាមរយៈសេចក្តីជូនដំណឹងចេញនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍បាននិយាយថាប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់បញ្ជាទិញឧបករណ៍តេស្តរហ័សនេះ មានគោលបំណងដើម្បីពន្លឿនផ្តល់ភាពងាយស្រួល និងសម្រួលដល់ការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩។
ក្រសួងប្រៃសណីយ៍បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងដដែលនោះថា ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងអាចចូលទៅកាន់តំណភ្ជាប់ mptc.gov.kh/rt ហើយចុចលើពាក្យ «ដាក់បញ្ជាទិញ»...
ក្រសួងសុខាភិបាលប្តូរគម្លាតនៃការចាក់វ៉ាក់សាំងដូសទី១ និងដូសទី២មករយៈពេល២១មួយថ្ងៃវិញ
ក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះ បានណែនាំជាបន្ទាន់ដល់ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ក្រសួង ស្ថាប័ន រាជធានី ខេត្ត នូវគម្លាតនៃការចាក់វ៉ាក់សាំងរវាងដូសទី១និ ងដូសទី២ ដល់២១ថ្ងៃវិញ។
ជប៉ុនប្រកាសផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីត១៩ AstraZeneca ចំនួន១លានដូសដល់ប្រទេសកម្ពុជា
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានប្រកាសនៅថ្ងៃទី ១៣ ខែកក្ដដា ឆ្នាំ ២០២១នេះថា សម្រេចផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីត១៩ AstraZeneca ចំនួន១លានដូសដល់ប្រទេសកម្ពុជា។
ក្រសួងសុខាភិបាលណែនាំពីវិធីព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ
ក្រសួងសុខាភិបាល នៅថ្ងៃចន្ទនេះ បានណែនាំពីគោលការណ៍អនុវត្តសម្រាប់អ្នកកើតជំងឺ កូវវីដ១៩ និងណែនាំពីវិធីព្យាបាលអ្នកជំងឺកូវីដ១៩ ទាំងអ្នកគ្មានរោគសញ្ញា និងកម្រិតស្រាល នៅតាមផ្ទះ។
យោងតាមសេចក្តីណែនាំដែលបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បញ្ជាក់ថាអ្នកដែលមានរោគសញ្ញាកូវីដ១៩ ដូចជាអស់កម្លាំង ឬហត់បន្តិចបន្ទួច ឬមិនស្រណុកក្នុងខ្លួន សម្រាប់ការព្យាបាល គឺគ្រាន់តែបរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ដូចជា សាច់ បន្លែ ផ្លែឈើ ហើយត្រូវពិសារទឹកឱ្យបានច្រើន និងសម្រាកឱ្យបានច្រើន។
សម្រាប់អ្នកមាន អាការៈដូចជាក្តៅខ្លួន ឬឈឺក្បាល...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ដំណើរការពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រព្រឹត្តិទៅរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានសហការណ៍ជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីប្រមូលធាតុចូលលើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រព្រឹត្តិទៅរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២១នេះបានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកំពុងដាក់ដំណើរការការពិគ្រោះយោបល់ដោយសហការណ៍ជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) នឹងរៀបចំដាក់ដំណើរការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីជាធាតុចូលលើសេចក្ដីព្រាងច្បាប់នេះ។
ចំពោះកិច្ចពិគ្រោះយោបល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) នឹងបែងចែកជាក្រុមពិគ្រោះយោបល់តាមវិស័យសិទ្ធិមនុស្សនីមួយៗដែលគ្រោងធ្វើដោយផ្ទាល់ ឬ/និងតាមវីដេអូ (Video Conference)។
តាមរយៈសេចក្ដីព្រាងច្បាប់ស្ដីពីការប្រព្រឹត្តទៅរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានកំណត់ជា៨ជំពូក រួមដោយចាប់ផ្ដើមពីជំពូកទីមួយ បទប្បញ្ញត្តិទូទៅ ជំពូកទី២ គណៈកម្មការជ្រើសរើស និងជំពូកទី៨ អវសាន្តប្បញ្ញត្តិ និងមាន៣២មាត្រា។
Newsroom Cambodia...
តំណាងWHOនិយាយថា កម្ពុជាកំពុងឆ្ពោះទៅការឆ្លងកូវីដសហគមន៍ទ្រង់ទ្រាយធំ បើសិនមិនមានវិធានការណ៍ត្រឹមត្រូវបន្ទាន់
តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបាននិយាយថា កម្ពុជាកំពុងឆ្ពោះទៅរកការឆ្លងកូវីដជាសហគមន៍ទ្រង់ទ្រាយធំ ហើយនឹងមិនមានកន្លែងថែទាំអ្នកជំងឺគ្រប់គ្រាន់នោះទេ បើសិនជាមិនមានវិធានការណ៍ជាលក្ខណៈបុគ្គល និងសង្គមឲ្យបានត្រឹមត្រូវបន្ទាន់ ប្រកបដោយទំនួលខុសត្រូវនិងមានប្រសិទ្ធភាព។
Q & A អំពីផលប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជាបន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩
វិស័យអចលនៈទ្រព្យនៅប្រទេសកម្ពុជាត្រូវបានរងផលប៉ះពាល់បន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩ ដែលបានប៉ះពាល់ដំណើរការយឺតនៃការលក់ និងទិញទ្រព្យសម្បត្តិ និងសមត្ថភាពក្នុងការបង់រំលស់ដោយអតិថិជនដល់អ្នកអភិវឌ្ឍន៍។ នេះយោងតាមលោកឡែម ឌឿន ដាឡឹម ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុនអេតសឹលូសិន រៀលអ៊ីស្តេត។
កូនផ្សោតទី៥ ត្រូវបានប្រទះឃើញហែលទឹកជាមួយហ្វូងផ្សោតនៅកាំពី នៃខេត្តក្រចេះ
កូនផ្សោតទី៥ ដែលមានអាយុតិចជាងមួយសប្ដាហ៍ ត្រូវបានប្រទះឃើញហែលទឹកជាមួយហ្វូងផ្សោត ៩ក្បាលផ្សេងទៀត នៅក្នុងទន្លេមេគង្គកាំពី នៃខេត្តក្រចេះ ដែលនេះការសញ្ញាវិជ្ជមានមួយទៀតអំពីស្ថានភាពផ្សោតនៅក្នុងប្រទេស។ នេះយោងតាមអង្គការមូលនិធិសកលសម្រាប់ការអភិរក្សធនធានធម្មជាតិនៅកម្ពុជា (WWF in Cambodia)។