មន្រ្តីជំនាញកម្ពុជាកំពុងសិក្សាការតវ៉ាតាមច្បាប់លើការសង់ប្រាសាទនៅថៃដែលមានរចនាបទស្រដៀងប្រាសាទអង្គរវត្ត
មន្រ្តីជំនាញលើកឡើងថា ស្ថាប័នពាក់ព័ន្ធនៅកម្ពុជាកំពុងសិក្សា និងរៀបចំការតវ៉ាតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងការសាងសង់សំណង់លើទឹកដីថៃ ដែលមានរចនាបថចម្លងតាមប្រាសាទអង្គរវត្ត។
ការលើកឡើងរបស់មន្រ្តីជំនាញកម្ពុជា ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានប្រតិកម្មអំពីរូបភាពប្រាសាទមួយដែលថៃកំពុងសាងសង់ក្នុងខេត្តបុរីរម្យ ដោយចម្លងតាមរចនាបថប្រាសាទអង្គរវត្តនៅកម្ពុជា។
លោក អ៊ឹម សុខរឹទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យា និងស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា បានសម្តែងការរីករាយចំពោះការដែលចេះឈឺឆ្អាល និងគិតគូរពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលបង្ហាញការទាមទារតាមរយ:បណ្តាញសង្គមក្នុងពេលថ្មីៗនេះ។ លោកបានប្រាប់ Newsroom Cambodia នៅថ្ងៃសុក្រនេះថា៖ «ខ្ញុំយល់ថាវាជាការងារត្រឹមត្រូវ។ បន្ទាប់មកទៀត យើងត្រូវគិតឱ្យបានវែងឆ្ងាយបន្តិច ដើម្បីកុំឱ្យការជាតិនិយមរបស់យើងទៅមុខ វាជ្រុលលើសពីបន្ទាត់ក្រហម។ យើងត្រូវធ្វើការប្រតិកម្មតាមរបៀបអ្នកចេះ របៀបអ្នករៀនសូត្រ...
ការនាំចេញអង្ករកម្ពុជាធ្លាក់ចុះប្រមាណជា ២៩.៤៧% ដោយសារតែបញ្ហាការដឹកជញ្ជូន កង្វះសំបកកុងតែន័រ
ការនាំចេញអង្ករកម្ពុជាទៅកាន់បរទេស មានការធ្លាក់ចុះប្រមាណជា ២៩.៤៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដោយសារតែបញ្ហាការដឹកជញ្ជូន កង្វះសំបកកុងតែន័រ ជាពិសេសទៅកាន់ទីផ្សារសហគមន៏អឺរ៉ុប។ នេះយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។
កម្ពុជាស្រាវជ្រាវការសាងសង់ប្រាសាទបុរាណថៃដូចអង្គរវត្ត, ថៃបដិសេដការលួចចម្លងរចនាបថខ្មែរ
ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានចុះស្រាវជ្រាវរួចហើយការសាងសង់ប្រសាទបុរាណ ដែលមានរូបរាងដូចប្រាសាទអង្គរវត្តនៅកម្ពុជា នៅខេត្តបុរីរម្យ នៃប្រទេសថៃ ហើយភាគីថៃបានអះអាងថាខ្លួនមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មខ្មែរនោះទេ។ នេះយោងតាមក្រសួងវប្បធម៏ និងវិចិត្រសិល្ប: នៅថ្ងៃទី៧ ខែមិថុនា ឆ្នំា២០២១នេះ។
ក្រសួងមហាផ្ទៃផ្ទេរសមត្ថកិច្ចសៀវភៅស្នាក់នៅទៅរដ្ឋបាលឃុំ-សង្កាត់ និងសៀវភៅគ្រួសារទៅក្រុង-ស្រុក-ខណ្ឌ
ក្រសួងមហាផ្ទៃបានប្រកាសពីការផ្ទេរសមត្ថកិច្ចក្នុងការចេញសៀវភៅស្នាក់នៅទៅឲ្យរដ្ឋបាលឃុំ-សង្កាត់ និងសៀវភៅគ្រួសារ ទៅរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ដើម្បីពន្លឿនពេលវេលា និងបង្កលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ។
អ្នកលក់បន្លែពេលយប់មុខផ្សារជម្ពូវ័ន្តត្អូញត្អែរពីការចំណាយហួសលទ្ធភាពដើម្បីអាចលក់ដូរនៅទីនោះបាន
អ្នកលក់បន្លែតាមចិញ្ចើមផ្លូវជាប់របងសាលាបឋមសិក្សាជម្ពូវ័ន ត្អូញត្អែរចំពោះការចំណាយទៅលើភាស៊ីផ្សារ ថ្លៃសន្តិសុខ និងទីកន្លែងសម្រាប់ការដាក់លក់ទំនិញ ថាមានតម្លៃខ្ពស់ ត្បិតតំបន់នោះជាទីតាំងសាធារណៈ។
លោកស្រី ឈឹម ចាន់លក្ខិណា ជាអាជីវករម្នាក់លក់បន្លែនៅជាប់របងសាលាបឋមសិក្សាជម្ពូវ័ន បានប្រាប់ Newsroom Cambodia កាលពិថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះថា លោកស្រីបានប្រកបរបរនេះអស់រយៈពេលប្រមាណជាជាង៣ឆ្នាំមកហើយ និងបានប្ដូរមកលក់នៅតំបន់ជម្ពូវ័នក្រោយពីផ្សារដើមគរដែលជាទីតាំងចាស់ត្រូវបានបិទដោយសារតែមានការឆ្លងរីករាលដាលជំងឺកូវីដ១៩។ លោកស្រីបន្តថា នៅទីតាំងជម្ពូវ័ន្តនេះ ខាងអ្នកគ្រប់គ្រងទីតាំងលក់ថ្មីហាក់មានការកេងប្រវ័ញ្ចទៅលើក្រុមអាជីវករ ដោយអាជីវករម្នាក់ៗត្រូវចំណាយច្រើនជាងនៅផ្សារដើមគរអំឡុងពេលមិនទាន់ត្រូវបានបិទ។
លោកស្រីលើកឡើងថា៖ «ខាងជម្ពូវ័ន្តនេះគាត់ដូចជាគៀបសង្កត់ខាងខ្ញុំពេក ដោយសារភាស៊ីថ្លៃលើសលប់ពីផ្សារដើមគរពេក នៅនេះ...
Vox Pop: ទស្សនៈយុវជនលើការចូលរួមការងារស្ម័គ្រចិត្ត
កាលពីថ្ងៃទី៧ ខែកកក្តដាឆ្នាំ២០២១ Newsroom Cambodia បានសម្ភាសន៍យុវជនមួយចំនួនពាក់ព័ន្ធនឹងការយល់ឃើញអំពីការងារស្ម័គ្រចិត្ត។ ពួកគេយល់ឃើញថា ការងារស្ម័គ្រចិត្តគឺជាការងារមួយដែលមិនមានប្រាក់ខែ ប៉ុន្តែវាជាការងារមួយដែលផ្ដល់នូវបទពិសោធន៍យ៉ាងសម្បូរបែបដែលយើងមិនធ្លាប់បានដឹង ដោយបទពិសោធន៍ទាំងនោះមិនអាចយកប្រាក់ទៅទិញបានឡើយ។
គិតត្រឹមថ្ងៃទី៥កក្កដា កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៤៦ភាគរយ
ចំនួនអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជាទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ មានចំនួន៤,៦៥៨,៤៤២នាក់ ឬស្មើនឹង៤៦ភាគរយ បើធៀបនឹងគោលដៅ១០លាននាក់ដែលកម្ពុជាបានគ្រោងនឹងសម្រេច។
យោងតាមរបាយការណ៍អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស ចេញនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះបានបញ្ជាក់ថា លទ្ធផលសរុបនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទូទាំងប្រទេស កើនដល់៤៦.០០ ភាគរយ បើប្រៀបធៀបនឹងគោលដៅ១០លាននាក់ដែលបានគ្រោងទុក។
ក្នុងរបាយការណ៍ដដែលបន្ថែមថា ចំនួនអ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុបមាន៤,៦៥៨,៤៤២ នាក់ ហើយចំនួនអ្នកដែលបានចាក់វ៉ាក់សាំងរួចលើកទី១មាន ៤,៥៩៩,៦៤៨នាក់ និងចំនួន៥៨,៧៩៤នាក់ទៀត គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបានដោយសារតែបញ្ហាសុខភាព។
អ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បានទាំងពីរលើក...
គណៈរដ្ឋមន្ត្រីពិភាក្សាពីសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ
ទីស្តីការគណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួននៅសប្តាហ៍នេះ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃកម្ពុជា និងបញ្ហាផ្សេងៗមួយចំនួនទៀត។
យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០២១នេះ បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពេញអង្គមួយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨៖៣០នាទីព្រឹក តាមប្រព័ន្ធអនឡាញ (ZOOM) ដែលមានការសម្របសម្រួលដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សេចក្តីជូនដំណឹងខាងលើនោះបានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នោះ មានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបញ្ហាផ្សេងៗមួយចំនួនទៀតជាដើម។
គួរជម្រាបផងដែរថា ស្ថានភាពកូវីដនៅកម្ពុជានៅមិនបានបានល្អប្រសើរនៅឡើយ នេះជាបញ្ហាដែលបានចោទឡើងក្នុងការបំពេញការងារព្រោះការជួបជុំគ្នាច្រើនជាហានិភ័យមួយនៃការចម្លងកូវីដ-១៩៕
Vox Pop: តើប្រព័ន្ធថែទាំសុខភាពកម្ពុជាអាចធ្វើទំនើបកម្មទៅជាឌីជីថលបានដែរ ឬទេ?
បច្ចេកវិទ្យាធ្វើឱ្យវិស័យវេជ្ជសាស្ត្រកាន់តែប្រសើរឡើង មានភាពជឿនលឿនក្នុងការព្យាបាល ការធ្វើរោគវិនិច្ឆ័យ ការកត់ត្រាទិន្នន័យ ការវិភាគទិន្នន័យប្រកបដោយភាពងាយស្រួល និងជាមធ្យោបាយទំនាក់ទំនងយ៉ាងរហ័សនិងចំណេញពេលវេលា។ ដល់ពេលហើយដែលកម្ពុជាត្រូវផ្លាស់ប្រែប្រព័ន្ធថែទាំសុខភាពពីធម្មតាទៅជាប្រព័ន្ធថែទាំសុខភាពបែបឌីជីថលដោយបង្កើតជំរើសថែមដើម្បីបន្ថយរបាំងនៃការគ្របដណ្តប់ការផ្តល់ថែទាំសុខភាព ការទទួលបានការថែទាំសុខភាព និងទំនើបកម្មចំពោះការគ្រប់គ្រងប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា។
Newsroom Cambodia បានសម្ភាសន៍ជាមួយអ្នកជំនាញសុខាភិបាលចំនួន៦នាក់ដែលជាអ្នកជំនាញខាងវេជ្ជសាស្រ្ត គោលនយោបាយ និងការគ្រប់គ្រងអង្គភាពផ្នែកវិស័យសុខាភិបាលទាំងវិស័យសាធារណៈនិងសង្គមស៊ីវិលតាមទូរស័ព្ទ និងតាមតេឡេក្រាម អំពីទស្សនៈយល់ឃើញជុំវិញថា តើប្រព័ន្ធសុខាភិបាលកម្ពុជាអាចធ្វើទំនើបកម្មទៅជាឌីជីថលបានដែរ ឬយ៉ាងណា។
មន្ត្រីសុខាភិបាលមកពីមន្ទីរសុខាភិបាលខេត្តកំពង់ធំ លោកស្រី អ៊ុន ផល្លា អាយុ ២៨ឆ្នាំ បានមានប្រសាសន៍ប្រាប់Newsroom Cambodia...
កម្ពុជានឹងក្លាយជាប្រទេសសម្របសម្រួលដៃគូសន្ទនាអាស៊ាន-រុស្សី ចាប់ពីខែសីហានេះតទៅ
កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្សីនឹងត្រូវចាប់ផ្តើមនៅថ្ងៃអង្គារនេះ ដើម្បីរំឮកខួបអនុស្សាវរីយ៍លើកទី២៥នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្សី តាមប្រព័ន្ធវីដេអូ ក្រោមការសម្របសម្រួលរបស់សាធារណៈរដ្ឋឥណ្ឌូនេស៊ីនា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ប្រទេសកម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្សីវិញម្តង ចាប់ពីខែសីហា ឆ្នាំ២០២១នេះ។
ក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្សីនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្សី និងសហព័ន្ធរុស្សីនឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ។ នេះបើតាមការបញ្ជាក់របស់សេចក្តី ប្រកាសព័ត៌មានខាងលើនោះ។
រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំនេះដែរនៅថ្ងៃស្អែកដើម្បីនឹងពិនិត្យឡើងវិញ នូវសមិទ្ធផលនៃទំនាក់ទំនងអាស៊ាន-រុស្សីដែលសម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។
សេចក្តីប្រកាសព័ត៌មានខាងលើនោះបានបញ្ជាក់ថា...
ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវអំពាវនាវឲ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្ន ខណៈឡាវបន្តវិធានការបិទខ្ទប់រដ្ឋធានី១៤ថ្ងៃបន្ថែម
ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃចន្ទនេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសឡាវទាំងអស់ឱ្យប្រុងប្រយ័ត្ន និងការពារខ្លួនពីជំងឺកូវីដ១៩ អំឡុងពេលរដ្ឋធានីវៀងចន្ទន៍បន្តវិធានការបិទខ្ទប់១៤ថ្ងៃទៀត ដោយសារការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ ចេញនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋធានីវៀងចន្ទន៍នឹងបន្តបិទខ្ទប់១៤ថ្ងៃទៀត ចាប់ពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ព្រោះតែការឆ្លងជំងឺកូវីដ១៩នៅតែមានក្នុងសហគមន៍។ ក្នុងនោះ រដ្ឋាភិបាលឡាវបន្តបិទអាជីវកម្ម និងហាមឃាត់ការធ្វើដំណើរមួយចំនួន។
ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា៖ «បន្តបិទកន្លែងស៊ីផឹក...
នៅថ្ងៃអាទិត្យមានអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៩៦នាក់ អ្នកស្លាប់មានចំនួន២៨នាក់
ក្រសួងសុខាភិបាលនៅថ្ងៃចន្ទនេះបានប្រកាសថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ករណីឆ្លងថ្មីនៅថ្ងៃអាទិត្យ មានចំនួន៨៩៦នាក់ ខណៈអ្នកស្លាប់មានចំនួន២៨នាក់។
យោងតាមទិន្នន័យប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១បានបង្ហាញថា គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៩៦នាក់ អ្នកជាសះស្បើយចំនួន៦៤៦នាក់ និងមានអ្នកស្លាប់ចំនួន២៨នាក់។
តាមទិន្នន័យរបស់ក្រសួងសុខាភិបាលបន្ថែមថា អ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ កើនដល់៥៥,១៨៧នាក់ហើយ អ្នកជាសះស្បើយសរុបចំនួន៤៧,៣៨៩នាក់ និងមានអ្នកស្លាប់សរុបចំនួនកើនដល់៧៤៨នាក់។
គួរបញ្ជាក់ថា ជំងឺកូវីដ-១៩នៅកម្ពុជាមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយ បើទោះបីជាការចាក់ចាក់វ៉ាក់សាំងសម្រេចបានជាង៤៥ភាគរយ គិតត្រឹមថ្ងៃទី០៤ ខែកក្កដា...
ក្រសួងប្រៃសណីយ៍ហាមមិនឱ្យធ្វើអាជីវកម្មបន្តសម្រាប់តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជានៅថ្ងៃចន្ទនេះ បានហាមមិនឱ្យមានការទិញឧបករណ៍តេស្តរហ័សពីក្រសួងយកទៅធ្វើអាជីវកម្មបន្ត និងអំពាវនាវឲ្យមានការរាយការណ៍ទៅក្រសួង ប្រសិនមានអ្នកយកទៅលក់បន្ត។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហោះសាររបស់ខ្លួនជាសាធារណៈថា ការលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ក្នុងតម្លៃដើម៣.៧ដុល្លាអាមេរិកនេះ គឺដើម្បីឱ្យក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ឱ្យបានទាន់ពេលវេលាប៉ុណ្ណោះ។ ក្រសួងបន្ថែមថា ក្នុងករណីដែលមានបុគ្គលណាទិញឧបករណ៍តេស្តរហ័សនេះពីក្រសួងយកទៅធ្វើអាជីវកម្មបន្តនោះ ក្រសួងសូមឱ្យរាយការណ៍មកកាន់លេខទូរសព្ទ ០១២ ៩៨៨ ៨៩៨ ឬ ០៩២ ២២៤ ៤៥៤។
ទំព័រហ្វេសប៊ុករបស់ក្រសួងខាងលើនោះបានបញ្ជាក់ទៀតថា៖...
សត្វតោចិញ្ចឹម ត្រូវបានប្រគល់ជូនម្ចាស់ជាជនជាតិចិនវិញ បន្ទាប់ពីមានអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី
សត្វតោចិញ្ចឹម ត្រូវបានប្រគល់ជូនម្ចាស់ជាជនជាតិចិនវិញ កាលពីថ្ងៃច័ន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីមានអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្រោមលក្ខខណ្ឌថាម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។
ក្រសួងប្រៃសណីយ៍ប្រាប់ឲ្យពលរដ្ឋរាយការណ៍ទៅអាជ្ញាធរ ប្រសិនជួបការចាប់ជំរិតតាមអ៊ីនធឺណិត
ក្រសួងទូរគមនាគមន៍ បានបង្ហាញពីវិធានការការពារ និងទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដោយចោរព័ត៌មានវិទ្យា ក្រោយរកឃើញថាថ្មីៗនេះមានការគំរាមកំហែងជំរិតយកប្រាក់ និងធ្វើឱ្យអាប់ឱនដល់កិត្តិយសតាមបណ្តាញអ៊ីនធឺណេតដោយសារការឆ្លងចូលមេរោគចាប់ជំរិត (Ransomware) ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញនៅថ្ងៃសៅរ៍ ទី៣ ខែកក្កដានេះបានបញ្ជាក់ពីសញ្ញាអាសន្ននៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលកើតមានឡើងនៅពេលថ្មីៗទៅនេះ ដោយចោរតាមប្រព័ន្ធអ៊ីធឺណិត និងធ្វើឱ្យមេរោគម៉្យាងឈ្មោះ «មេរោគចាប់ជំរិត» ដែលមានគ្រោះថ្នាក់ខ្លាំងដល់ប្រតិបត្តិការប្រចាំថ្ងៃ ដែលបណ្តាលពីទិន្នន័យប្រើប្រាស់ក្នុងដំណើរការប្រតិបត្តិការត្រូវបានធ្វើកូដនីយកម្ម (Encrypted) រហូតមិនអាចប្រើប្រាស់បាន ក្រោយត្រូវបានឆ្លងចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់អ្នកប្រើប្រាស់បានសម្រេច។
ក្រសួងបានណែនាំពីយុទ្ធសាស្រ្តការពារចំនួន៥ ទប់ទល់នឹងការរាតត្បាតមេរោគប្រភេទនេះតាមប្រព័ន្ធកុំព្យូទ័រដូចតទៅ៖ «ប្រើប្រាស់កម្មវិធីដែលមានអាជ្ញាបណ្ណត្រឹមត្រូវ...
ក្រសួងការពារជាតិប្រកាសថានឹងបង់ថ្លៃសិក្សាសម្រាប់និស្សិតកម្ពុជានៅអាមេរិកបន្ទាប់ពីកាផ្តាច់ជំនួយ
ក្រសួងការពារជាតិកម្ពុជាបានប្រកាសនៅថ្ងៃទី២ ខែកក្កដានេះថា រដ្ឋាភិបាលនឹងបង់ថ្លៃសិក្សាសម្រាប់និស្សិតកម្ពុជាទាំង៦ នាក់ដែលកំពុងសិក្សាផ្នែកយោធានៅសហរដ្ឋអាមេរិករហូតដល់ចប់ បន្ទាប់ពីទីក្រុងវ៉ាស៊ីងតោនផ្តាច់ជំនួយដោយហេតុថាទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ មានភាពមិនសូវចុះសម្រុងគ្នា។