គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីត១៩​ (គ.អ.ក)​ បានប្រកាសថាបានឃាត់ខ្លួនមនុស្ស ចំនួន ៩៤៧នាក់ដើម្បីអប់រំ និងពិន័យ ដែលបានប្រព្រឹត្របទល្មើសនឹងវិធានការសុខាភិបាល និងរដ្ឋបាលសម្រាប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

ការល្មើសនឹងវិធានការប្រឆាំងកូវីដ ១៩នេះ ក៏រួមមានការបញ្ជូនជនសង្ស័យ ០១នាក់ទៅតុលាការ និងការឃាត់រថយន្តចំនួន ១៩៧គ្រឿង និងម៉ូតូ ២៥៣ គ្រឿងផងដែរ​ ជាមួយនឹងការពិន័យជាប្រាក់ចំនួន ៤២,៦០០,០០០រៀល។ នេះយោងតាម​គ.អ.ក​។

​គ.អ.ក ដែលបានប្រកាសកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក៏បានអោយដឹងថា វិធានការអប់រំផ្សព្វផ្សាយច្បាប់ដែនមានសរុប ៩៥៨ទីតាំង​និង បានអនុវត្តន៍វិធានការច្បាប់ចំនួន ៤៧១ករណី៕